Hot line: +855 (0)99 283 388
● You are in: Media > Local News

Local News

រាជធានី​ភ្នំពេញ ៖ បឹង​កេងកង ជា​តំបន់​មាន​សក្ដានុពល​ទាំង​ការ​វិនិយោគ ពាណិជ្ជកម្ម និង​ការ​រស់នៅ​យូរ​មក​ហើយ ប៉ុន្តែ​បន្ទាប់​ពី​តំបន់​នេះ ក៏​មាន​តំបន់​មួយ​ចំនួន​ទៀត ដែល​វិនិយោគិន​បាន​សម្លឹង និង​កំពុង​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ផង​ដែរ ជា​ពិសេស សំណង់​អគារ​ពាណិជ្ជកម្ម និង​លំនៅ​ឋាន ។ តើ​តំបន់​ណា​ដែល​មាន​សក្ដានុពល​បន្ទាប់​ពី​តំបន់​នេះ ?

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តំបន់​ជ្រោយចង្វា​ត្រើយ​ខាងកើត​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា កំពុង​មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង ហើយ​ក៏​ជា​តំបន់​ដែល​ចាប់ផ្ដើម​មាន​សក្ដានុពល​លើ​ការ​វិនិយោគ ពិសេស​វិស័យ​សំណង់ បន្ទាប់​ពី​មាន​ក្រុម​ហ៊ុន​មួយ​ចំនួន​បាន​ងាក​ទៅ​អភិវឌ្ឍន៍​នៅ​តំបន់​នោះ ។

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ស្ថានភាព​នយោបាយ​មើលទៅ​កំពុង​ឡើងក​ម្តៅ ដោយ​សារ​​តែ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង​ធំ​មួយ​នៅ​កម្ពុជា​ក្ដី តែ​​ការ​វិនិយោគ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក នៅ​តែ​ដំណើរការ​ល្អ​ប្រសើរ និង​គ្មាន​ផល​ប៉ះពាល់​អ្វី​ទេ ។ នេះ​បើ​តាម​អ្នកជំនាញ​ខាង​វិនិយោគ​នៅ​កម្ពុជា ។

ភ្នំពេញៈ ដោយសាតែមានការកើនឡើងនៃសំណង់រូបនីយកម្ម​ និង កំណើនប្រជាជនមករស់នៅទីក្រុងភ្នំពេញ ដើម្បីធ្វើការនិងរៀនសូត្រ ធ្វើអោយទីក្រុងភ្នំពេញមានការកកស្ទះយ៉ាងខ្លាំង ហើយដីក៏មានតំលៃថ្លៃកប់ពពក ជាហេតុដែលធ្វើអោយប្រជាជនភាគច្រើនមានការលំបាកក្នុងការទិញលំនៅដ្ឋានសំរាប់រស់នៅទីនេះ។

ភ្នំពេញៈ ការជ្រើសរើសភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុន អចលនទ្រព្យ គឺជាការ សម្រេច ចិត្ត ដ៏សំ ខាន់ មួយសម្រាប់អ្នកទិញ ឬអ្នកលក់លំនៅដ្ឋាន។

លំនៅឋាន​តម្លៃ​សមរម្យ​បែប​ខុនដូ ស្ថិតនៅកណ្តាលទីក្រុង ដែលបានបោះទុនប្រមាណ ៧០លានដុល្លារអាមេរិក ដែលក្នុង១Unit មានតម្លៃចាប់ពី២ ទៅ៣ម៉ឺនដុល្លារប៉ុណ្ណោះ បានប្រកាសបើកការដ្ឋាន សាងសង់នៅព្រឹកមិញនេះ ក្រោមអធិបតីភាពឯឧត្តមជា សុផារ៉ា ។

 

ភ្នំពេញៈ ក្រុមហ៊ុនណាហ្គាខប លីមីធីត (Naga Corp) តាមរយៈសាខារបស់ខ្លួន គឺណាហ្គាវើល ដ៍ លីមីធីត (Naga World) ដែលគ្រប់គ្រង និងប្រតិបត្តិការណាហ្គាវើលដ៍ បានសម្ពោធបឋម ណាហ្គា ទី២ និងផ្សារទំនើបក្រោមដី ណាហ្គាស៊ីធីវ៉ក ក្នុងរាជធានីភ្នំពេញ ដែល មាន ទឹក ប្រាក់ វិនិយោគ ប្រមាណ១.៥ ប៊ីលានដុល្លារអាមេរិក។

នៅពេលដែលអ្នកទិញអចលនទ្រព្យឬដីធ្លីគឺមានសារៈសំខាន់ក្នុងការទទួលបានភាពជាម្ចាស់កម្មសិទ្ធិស្របច្បាប់ដើម្បីធានាថាអចលនទ្រព្យនោះមានសុវត្ថិភាពសម្រាប់អ្នក។ ដូចនេះដើម្បីធានាថាការផ្ទេរកម្មសិទ្ធិដីធ្លីត្រឹមត្រូវសូមអានអត្ថបទនេះដែលរៀបរាប់អំពីជំហាននីមួយៗ ឬត្រូវស្វែងរកការប្រឹក្សាជាមួយភ្នាក់ងារអចលនទ្រព្យក៏ដូចជាអ្នកដែលពាក់ព័ន្ធផ្សេងៗទៀតផងដែរ។

ព័ទ្ធជុំវិញដោយតំបន់អភិវឌ្ឍន៍មានសក្តានុពលជាច្រើនរួមមានដូចជា សង្កាត់បឹងកក់ សង្កាត់ ភ្នំពេញថ្មី សង្កាត់ឃ្មួញ សង្កាត់ក្រាំងធ្នង់ និងសង្កាត់ទឹកថ្លា បច្ចុប្បន្នខណ្ឌទួល គោកត្រូវ ត់ទុកថាជាតំបន់ដែល មានការអភិវឌ្ឍន៍រួចជាស្រេចមួយក្នុងចំណោមខណ្ឌចំនួនបួននៅរាជធានី ភ្នំពេញ ដែលមានដូចជា ខណ្ឌ៧មករា ខណ្ឌចំការមន និងខណ្ឌដូនពេញ។

តាមរយៈកំណែទម្រង់ច្បាប់ជាច្រើន និងភាពច្បាស់លាស់នៅក្នុងប្រព័ន្ធផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី យន្តការដែលជនបរទេសអាចកាន់កាប់លើអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាពេល បច្ចុប្បន្ននេះគឺមាន ច្រើនទម្រង់។ ភាពជាម្ចាស់កម្មសិទ្ធលើអគារសហកម្មសិទ្ធិ (ជាទូទៅត្រូវបានគេស្គាល់ថាជា “ប្លង់កម្មសិទ្ធិរួម”) គឺជាវិធីស្របច្បាប់ ដំបូងគេដែលអនុញ្ញាតឱ្យជនបរទេសមានសិទ្ធិកាន់កាប់ លើ អចលនទ្រព្យ។ 

Our Partners