Hot line: +855 (0)99 283 388
● You are in: Media > Detail News
លំនៅឋានលក្ខណៈខុនដូរកណ្តាលទីក្រុង១Unit តម្លៃ ពី ២ ទៅ៣ម៉ឺនដុល្លារប្រកាសបើកការដ្ឋាន
Date: 2017-11-08

លំនៅឋាន​តម្លៃ​សមរម្យ​បែប​ខុនដូ ស្ថិតនៅកណ្តាលទីក្រុង ដែលបានបោះទុនប្រមាណ ៧០លានដុល្លារអាមេរិក ដែលក្នុង១Unit មានតម្លៃចាប់ពី២ ទៅ៣ម៉ឺនដុល្លារប៉ុណ្ណោះ បានប្រកាសបើកការដ្ឋាន សាងសង់នៅព្រឹកមិញនេះ ក្រោមអធិបតីភាពឯឧត្តមជា សុផារ៉ា ។

ឯកឧត្តមបានមានប្រសាសន៍នៅក្នុងកម្មវិធីថា គម្រោង Arakawa Residence គឺជាគម្រោងផ្ទះតម្លែទាបទី៣ដែលបានសហការជាមួយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ។

ថ្លែងនៅក្នុងពិធីសម្ភោធបើកការដ្ឋានសាងសង់នេះ លោក ​អាឡិច យ៉ាស៊ូម៉ូតូ ​សហ​ស្ថាបនិក​ក្រុមហ៊ុន​អារ៉ាខាវ៉ា​ បាន​ថ្លែង​ថា លំនៅដ្ឋាន​បែប​ខុនដូ​នេះ​នឹងដាក់លក់ក្នុងតម្លៃចន្លោះពីជាង ២ម៉ឺន ទៅ ៣ដុល្លារ។

លោកបន្តថា “ការសាងសង់នេះ ក្នុងគោលបំណង​ឲ្យប្រជាជនកម្ពុជាដែលជា​សិស្សនិស្សិតគូរស្វាមី​ភរិយា​ថ្មី និងបងប្អូនប្រជាពលរដ្ឋក្រីក្រ បើទោះជាពួកគាត់មានចំណូលទាប និងមធ្យម ក៏ដោយ ក៏អាច​ទិញលំនៅឋាន ខុនដូររបស់អារ៉ាខាវ៉ាបាន និងបានទទួលបទពិសោធន៍ជាម្ចាស់កម្មិសិទ្ធ និងរស់នៅ​សម្យ​រម្យ ក្នុងខុនដូរទំនើប កណ្តាលទីក្រុងភ្នំពេញហ្នឹងគេ។

លំនៅឋានអារ៉ាខាវ៉ា បែងចែកជាពីរដំណាក់កាលធំៗ ដោយក្នុងនោះ ដំណាក់កាលទី១ មាន១០អគារ ដែលមានប្រមាណជា២០០០ Units ដែលគ្រោងនឹងបញ្ចប់ក្នុងរយៈពេល២ ទៅ៣ឆ្នាំខាងមុខ។

​ ចំពោះ​លក្ខខណ្ឌសម្រាប់​ប្រជាជន​ដែលមាន​បំណង​ចង់ទិញ​លំនៅដ្ឋាន​នេះ​ គឺក្រុមហ៊ុន​មិន​កំណត់​ថាអតិថិជន​ជាអ្នកណា​ទេ​ ​ឲ្យតែ​អ្នកមាន​លទ្ធភាព​ អាចទិញ​បាន​ទាំង​អស់​ ប៉ុន្តែ​លើកលែង​អ្នក​ធ្វើ​វិនិយោគ ​ដែល​ទិញ​ទុក​លក់ឬជួល​បន្ត​ប៉ុណ្ណោះ​។

លោកបន្ត​ថា​ អតិថិជនមិនតម្រូវឲ្យបង់ប្រាក់កក់មុនឡើយ ប៉ុន្តែនៅពេល​ការ​សាងសង់​បញ្ចប់​ជាស្ថាពរ​ ​ក្រុមហ៊ុន​តម្រូវ​ឲ្យអតិថិជន​បង់​ប្រាក់​ ៣០% និង​អាច​ខ្ចីធនាគារ​ដើម្បី​បង់​រំលស់​រយៈពេល​ ១០ ​ទៅ ២០ឆ្នាំ​ទៀត​ក៏បាន​។

ដោយឡែក  ក្រុមហ៊ុន​ស្នើអតិថិជន​ឲ្យបើកគណ​នេយ្យ​សន្សំប្រាក់​ជាមុន​ យ៉ាង​ហោច​ណាស់ក៏សន្សំ​ក្នុង​កុង​ធនាគារចំនួន ​៣០%នៃ​តម្លៃផ្ទះ​សរុប​ដែរ​។ រីឯប្រាក់​សន្សំ​ទាំងនេះ​​ ក្រុមហ៊ុន​បាន​សន្យា​ថា នឹង​មិន​ប៉ះពាល់​ដាច់​ខាត​។

គួរកត់សម្គាល់ផងដែរថា គម្រោងលំនៅឋានអារ៉ាខាវ៉ានេះ នឹងបើកលក់ក្នុងរយៈពេល៣ ទៅ៦ខែ បន្ទាប់ពីការសម្ភោធបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់

 

Source From: https://www.business-cambodia.com
Share
Our Partners