Hot line: +855 (0)99 283 388
● You are in: Media > Local News

Local News

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ប្រកបដោយសេចក្ដីសប្បាយរីករាយក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ១៧៥ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណះ រយៈពេល ០៥ថ្ងៃ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនបង់ប្រាក់។

សម្រាប់ទីតាំងចំណត់គោលដៅមានបង្ហាញនៅក្នុងតារាងខាងក្រោមនេះ

(ភ្នំពេញ)៖ អ្នកជំនាញលើវិស័យអចលនទ្រព្យដ៏ល្បីមួយរូប នៅក្នុងប្រទេសកម្ពុជា បានផ្តល់យោបល់ដល់អ្នកដែលមានចំណូលទាប និងមធ្យម បើចង់ធ្វើការវិនិយោគ សូមកុំវិនិយោគលើសពី៣០ភាគរយនៃចំណូលប្រចាំខែរបស់ខ្លួន និងលើកទឹកចិត្ដឲ្យវិនិយោគលើវិស័យដីធ្លី ជាងជាការទិញលំនៅដ្ឋាន បើសិនជាពុំមានតម្រូវការចាំបាច់ ក្នុងការទិញមកស្នាក់នៅ។

សៀមរាប ៖ បន្ទាប់ពីបានបញ្ចប់ដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយខាងអង្គការ JETRO ដែលដឹកនាំដោយលោក Nobutani Kazushige នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ដដែលនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានបន្តជួបប្រជុំជាមួយភាគី US-ABC ដែលដឹកនាំដោយលោក Amb. Michael W.Michalak នៅសណ្ឋាគារសុខា ក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។

សៀមរាប ៖ បន្ទាប់ពីបានបញ្ចប់ដឹកនាំកិច្ចប្រជុំលើកទី៥៥ EABC Meeting ២០២២ កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅរសៀលថ្ងៃដដែលនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បាន និងកំពុងបន្តជួបប្រជុំ និងពិភាក្សាជាមួយខាងអង្គការ JETRO ដែលដឹកនាំដោយលោក Nobutani Kazushige នៅសណ្ឋាគារសុខា ក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។

សៀមរាប ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដែលបាន និងកំពុងដឹកនាំកិច្ចប្រជុំលើកទី ៥៥ EABC Meeting ២០២២ នៅសណ្ឋាគារសុខា ក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានលើកឡើងថា សេដ្ឋកិច្ចអាស៊ានបូក ៣ បានដាក់ចេញនូវគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធវិសាមញ្ញ

សៀមរាប ៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បាន និងកំពុងដឹកនាំកិច្ចប្រជុំលើកទី ៥៥ EABC Meeting ២០២២ នៅសណ្ឋាគារសុខា ក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការចូលរួមពីសំណាក់អ្នកតំណាងប្រទេសអាស៊ាន នឹងប្រទេសពាក់ព័ន្ធ។

សៀមរាប ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២នេះ កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ (Opening Ceremony of the 54th ASEAN Economic Ministers’ (AEM) Meeting and Related Meetings)ជាប្រវត្តិក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជានៅសណ្ឋាគារសុខាសៀមរាបត្រូវបានចាប់ផ្តើមកិច្ចភិក្សាហើយ។

សៀមរាប ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំ និងចង្អុលបង្ហាញដល់ក្រសួង អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី ឱ្យរៀបចំកសាងតំបន់រុនតាឯក នៅស្រុកបន្ទាយស្រី ខេត្ត សៀមរាប  ឱ្យក្លាយទៅជាទីក្រុងស៊ីវិល័យមួយនាពេលអនាគត។

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានជំរុញឱ្យអ្នករកស៊ីក្នុងវិស័យសំណង់ទាំងចូលរួមគោរពច្បាប់ស្តីពីសំណង់ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាព គុណភាព ប្រសិទ្ធភាពដល់អ្នកប្រើប្រាស់ និង អ្នកជិតខាង។

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា កម្ពុជាបានផ្តល់អាជ្ញាប័ណ្ណដល់គម្រោងសាងសង់ប្រមាណ 2,000 គម្រោង ដែលមានទុនវិនិយោគសរុបចំនួន 1,2 ពាន់លានដុល្លារអាមេរិកនៅក្នុងឆមាសទីមួយនៃឆ្នាំ 2022។

Our Partners