ភ្នំពេញ)៖ សាលារៀនបណ្ដុះបណ្ដាជំនាញវិជ្ជាជីវៈ ផ្នែកវិស័យដីធ្លីដំបូងបំផុតនៅកម្ពុជា នឹងលេចចេញជារូបរាង នៅដើមឆ្នាំ២០១៨ខាងមុខ នេះបើតាមការបញ្ជាក់ឲ្យដឹងពី ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា លោកបណ្ឌិត គីម ហ៊ាង។
ភ្នំពេញៈ គោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកទឹកចិត្តក្រុមហ៊ុនឯកជននានាដែលធ្វើការអភិវឌ្ឍលំនៅដ្ឋានសាធារណៈមានតម្លៃសមរម្យនោះជិតបញ្ចប់ហើយ និងរង់ចាំតែការអនុម័តពីទីស្តីការគណៈរដ្ឋមន្ត្រីប៉ុណ្ណោះ។
ភ្នំពេញ ៖ ព្រៃកោងកាងនិងធនធានធម្មជាតិសិ្ថតនៅតាមឆ្នេរសមុទ្រកម្ពុជា ជាប់នឹង ខេត្ត៤គឺ ១កំពត ២កែប ៣ព្រះ សីហនុ និង៤កោះកុង ដែលមានប្រវែង ៤៤០គម ដែលជាឆ្នេរសមុទ្រ ស្អាតក្នុងពិភពលោក (តារារះនាទិសនិរតី) ដែលសព្វថ្ងៃនេះមានសកម្មភាពរំលោភចាក់ដីលុបឆ្នេរ និង កាប់បំផ្លាញទន្ទ្រានព្រៃកោងកាងដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានធម្មជាតិដែល រាជ
រាជធានីភ្នំពេញ ៖ ស្របពេលវិស័យអចលនវត្ថុកម្ពុជាកំពុងរីកចម្រើន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងរៀបចំសេចក្តីព្រាងច្បាប់ និងបទប្បញ្ញត្តិថ្មីបន្ថែម ដើម្បីបំពេញចន្លោះខ្វះខាតក្នុងវិស័យអភិវឌ្ឍន៍លំនៅឋាន និងការធ្វើប្រតិបត្តិការរបស់អ្នកប្រកបសេវាកម្មវាយតម្លៃ សេវាកម្មភ្នាក់ងារអចលនវត្ថុ និងសេវាកម្មគ្រប់គ្រងអចលនទ្រព្យ ឱ្យការអនុវត្តមានតម្លាភាព និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈកម្រិតខ្ពស់នាពេលខាងមុខ ។
រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននេះ សកម្មភាពនៃការលក់អចលនទ្រព្យបង់រំលស់កំពុងពេញនិយមជាខ្លាំងទាំងក្រុមហ៊ុនវិនិយោគធំៗ និងក្រុមហ៊ុនតូចៗដែលទើបឈានជើងប្រឡូក ។ ដោយសារតែសកម្មភាពនេះកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ បញ្ហាប្រឈមសម្រាប់អតិថិជនដែលជាអ្នកទិញ ក៏បានកើតឡើងជាបន្តបន្ទាប់ ហើយវានឹងបន្តកើតឡើងទៀត បើសិនជាគ្មានការទប់ស្កាត់ណាមួយ ឬក៏អ្នកទិញមិនបានសិក្សាច្បាស់លាស់ មុននឹងសម្រេចចិត្តទិញគម្រោងអចលនទ្រព្យទាំងនោះ មិនថា ដីធ្លី ឬផ្ទះសម្បែងឡើយ ។
ការមកដល់នៃផ្សារទំនើបនៅទីក្រុងភ្នំពេញ កាន់តែមានច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ហើយផ្សារទំនើបដ៏ធំមួយនឹងបើកដំណើរការនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។
ភ្នំពេញៈ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសមាគមអចលនទ្រព្យថៃដើម្បីបង្កើនការផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក និងផលប្រយោជន៍ទាំងសងខាង។
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យលើកឡើងថា ការទិញ លក់ និងជួលអចលនទ្រព្យនៅអំឡុងឆ្នាំ២០១៧នេះ មិនមានអ្វីដែលជាបញ្ហារាំងស្ទះ ដូចទៅនឹងអ្វីដែលសាធារណជនខ្លះបារម្ភនោះឡើយ ពោលគឺគ្រប់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ មានអគារខុនដូ បុរីលំនៅដ្ឋាន ទាំងធំ ទាំងតូច គឺដំណើរការជាធម្មតា។ ប៉ុន្តែ សម្រាប់ប្រាក់ចំណេញពីការវិនិយោគដែលធ្លាប់តែចំណេញពីកម្រិត ៣ ឬ ៤ដង ឥឡូវ ថមថយមកនៅត្រឹម ១ ឬ ២ដងវិញ ខណៈការប្រកួតប្រជែងកំពុងកើនឡើងខ្លាំង។
នៅទីក្រុងភ្នំពេញ លោកអ្នកប្រាកដជាឃើញអគារលំនៅដ្ឋានបែប អាផាតមិន (apartment) ខ្ពស់ទាប ស្អេកស្កះ ស្ទើរគ្រប់ទីកន្លែង។ ប៉ុន្តែ តើខណ្ឌណាដែលមានលំនៅដ្ឋានបែប អាផាតមិន ច្រើនជាងគេបំផុត?
ភ្នំពេញៈ គម្រោងអគារពាណិជ្ជកម្ម Exchange Square ដែលអភិវឌ្ឍដោយក្រុមហ៊ុន Hongkong Land បានបើកសម្ពោធជាផ្លូវការហើយ ដោយបាននាំយកមកនូវគំរូស្តង់ដារអគារពាណិជ្ជកម្មដែលមានការិយាល័យ និងហាងលក់ទំនិញល្បីកម្រិត A ថ្មីមួយនៅទីក្រុងភ្នំពេញ។