Hot line: +855 (0)99 283 388
● You are in: Media > Local News

Local News

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ត្រូវ​បាន​មតិ​អន្តរជាតិ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធានា​ដល់​ការ​វិនិយោគ​របស់​វិនិយោគិន​បរទេស​មក​ពី​គ្រប់​តំបន់ ដែល​កំពុង​វិនិយោគ ក៏​ដូច​ជា​គ្រោង​នឹង​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

រដ្ឋាភិបាល​កម្ពុជា​គ្រោង​ពង្រីក​ផ្លួវ​ជាតិ​លេខ​៣ ជា​បួន​គន្លង នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ ដែល​ធ្វើ​ឲ្យ​អ្នក​ជំនាញ​អចលនទ្រព្យ​បាន​លើក​ឡើងថា ការពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ឋ​របស់​រដ្ឋាភិបាល​នឹង​មិនសូវ​ជួយ​ដល់​តម្លៃ​អចលន​ទ្រព្យ​នៅ​តំបន់​នេះ​ច្រើន​នោះ​ទេ​។

ក្រុម​អ្នក​ជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​សុទ្ធ​តែ​បាន​សម្តែង​សុទិដ្ឋិ​និយម​ថា សក្តានុពល​នៃ​បណ្តា​កោះ​ជាច្រើន​នៅ​ក្នុង​ដែន​សមុទ្រ​កម្ពុជា នឹង​អាច​ធ្វើ​ឱ្យ​ទីផ្សារ​អចលនទ្រព្យ និង​វិស័យ​ទេសចរណ៍​របស់​ប្រទេស​នេះ​មាន​សម្ទុះ​កើន​ឡើង​លឿន ប្រសិន​បើ​ក្រុមហ៊ុន​វិនិយោគ​ទាំងអស់​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​អភិវឌ្ឍ​កោះ​ឱ្យ​មាន​ភាព​ទាក់ទាញ​។

ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានលើកឡើងថា  ទុនវិនិយោគ​ក្នុងវិស័យសំណង់​​ក្នុងរយៈពេល​១០ខែ​ឆ្នាំ២០១៧​នេះ មានសរុប​ប្រមាណ ៦,២៧៦លា​ន​ដុល្លារ​អាមេរិក ពោលគឺ​បានកើនឡើង​រហូតដល់​២៧% ធៀបនឹង​គ្រាដូចគ្នា​កាលពីឆ្នាំ​២០១៦។ 

ដើម្បី​ទទួលបាន​បទពិសោធ និង​បច្ចេកវិទ្យា​ថ្មី​ក្នុងការ​គ្រប់គ្រង​ផ្លូវថ្នល់ ចៀសវាង​ពី​ការរិះគន់​ដែលថា ធ្វើ​ហើយ​ធ្វើ​ទៀត ធ្វើ​មិនចេះចប់ និង​ធ្វើ​ខាងមុខ ខូច​ខាងក្រោយ​នោះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​វិទ្យាស្ថាន KICT របស់​កូរ៉េ​ក្នុង​គោលបំណង​សហការគ្នា​គ្រប់គ្រង​ថែទាំ​ផ្លូវថ្នល់ និង​បង្កើត​នូវ​ការស្រាវជ្រាវ និង​កម្មវិធី​សហប្រតិបត្តិការ​រួមគ្នា។

ភ្នំពេញ- គណៈអភិបាលរាជធានីភ្នំពេញ បានសម្រេចអនុវត្តគម្រោងស្ដារ និង​អភិវឌ្ឍន៍ប្រឡាយស្ទឹងមានជ័យដែលមានលំនៅឋានប្រជាពលរដ្ឋនៅលើខ្នងប្រឡាយប្រមាណជាង500គ្រួសារ ដែលនឹងត្រូវរុះរើតាមដំណាក់កាល។

មានទីតាំងស្ថិតនៅលើច្រាំងទន្លេខាងលិចនៃទន្លេបាសាក់និងជាប់នឹងសង្កាត់បឹងកេងកង១. សង្កាត់ទន្លេបាសាក់ស្ថិតនៅក្នុងខណ្ឌចំការមនមានភាពល្បីល្បាញដោយសារមានហេដ្ឋារចនាសម្ព័ន្ធទំនើបនិងការអភិវឌ្ឍន៍លំនៅដ្ឋានចម្រុះក្នុងរាជធានីភ្នំពេញសម្បូរបែប។

​ភ្នំពេញ​៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​(PPWSA) គ្រោង​ទឹកប្រាក់​ជំនួយ និង​បដិភាគ​សរុប​ជាង​២០០​លាន​ដុល្លារ បង្កើត​រោងចក្រ​ប្រ​ពឹ​ត្ត​កម្ម​ទឹកស្អាត​មួយទៀត នៅ​សង្កាត់​បាក់​ខែង​។ គម្រោង​នេះត្រូវ​ប្រើរយៈពេល​សាងសង់​ចំនួន ៣​ឆ្នាំ​៩​ខែ ដែល​នឹង​ចាប់ផ្តើម​នៅ​អំឡុង​ខែមេសា ឆ្នាំ​២០១៩ ហើយ​អាចដាក់​ដំណើរការ​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២២​។ នេះ​បើតាម PPWSA ដែល​បញ្ជាក់ទៀតថា រោងចក្រ​ទឹកស្អាត​នេះ អាច​ផលិត​ទឹកបាន​១៩៥,០០០​ម៉ែត្រ​គីប​ក្នុង​មួយថ្ងៃ​។​

ភ្នំពេញ​៖ ក្រុមហ៊ុន​កូរ៉េ Yon Woo នឹង​ដំណើរ​ការសាងសង់​អគារ​ខុន​ដូរ Golden Tower ៤២​ជាន់​នៅ​ដើមឆ្នាំ ២០១៨ ខាងមុខនេះ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​សាងសង់​របស់​ចិន នៅ​ថ្ងៃទី​២២​ខែវិច្ឆិកា​នេះ​។

រាជធានី​ភ្នំពេញ ៖ ការ​រស់នៅ​តាម​ខុន​ដូ​នៃ​អគារ​សហកម្មសិទ្ធិ ជា​បែបបទ​ជីវិត​សម្រាប់​មនុស្ស​សម័យ​ថ្មី ដែល​ពួក​គេ​រស់នៅ​លើ​អគារ​រួម​គ្នា ហាក់បីដូចជា​ក្នុង​សហគមន៍​តែ​មួយ ដែល​មាន​សេវាកម្ម​សន្តិសុខ​២៤​ម៉ោង ក្លិប​ហាត់ប្រាណ អាង​ហែល​ទឹក ភោជនីយដ្ឋាន សេវា​ប្រចាំ​ថ្ងៃ​លើ​ការ​បោសសម្អាត និង​អនាម័យ ព្រមទាំង​សេវាកម្ម​ជា​ច្រើន​ទៀត ។
 

Our Partners