ខេត្តព្រះសីហនុ ធ្លាប់តែជាខេត្តទិសដៅទេសចរណ៍និងមានការប្រែប្រួលកំណើនទេសចរទៅតាមរដូវកាល ប៉ុន្ដែ បច្ចុប្បន្ននេះ ខេត្តជាប់ដែនសមុទ្រមួយនេះ ក៏ជាក្លាយជាចំណុចប៉ូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាផងដែរ។
នៅខេត្តព្រះសីហនុ មួយរយៈពេលចុងក្រោយនេះ មានការរីកសាយយ៉ាងខ្លាំងពីសំណាក់វិនិយោគិនបរទេស ពិសេសគឺវិនិយោគិនចិនតែម្ដង។ ក្នុងនោះ ការកើនឡើងនៃចំនួនរោងចក្រសហគ្រាស ភោជនីយដ្ឋាន សណ្ឋាគារ កាស៊ីណូ និងសេវាកម្សាន្ដផ្សេងទៀត បាននិងកំពុងមានពង្រីកខ្លួនកាន់តែខ្លាំងឡើងៗ ខណៈដែលតម្លៃដីធ្លីក្នុងខេត្តជាប់សមុទ្រមួយនេះ ក៏បានហក់កើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ផងដែរ។
សួនទឹកកម្សាន្តដ៏ទំនើបនិងធំជាងគេបង្អស់នៅកម្ពុជា ហើយក៏ធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី ដែលវិនិយោគក្នុងទឹកប្រាក់ជាង ៣០លានដុល្លារអាមេរិក នឹងបើកដំណើរការសាងសង់នៅពេលឆាប់ៗខាងមុខនេះហើយ។
លោក ង៉ែត ជូ បានបញ្ជាក់ថា គម្រោងវិនិយោគ"មហាយាន" ដែលសំដៅលើការនាំយុវជនឲ្យមានសេរីភាពហិរញ្ញវត្ថុនេះ នឹងចាប់ផ្តើមដំណើរការនៅខែធ្នូខាងមុខ ហើយគ្រោងចំណាយទឹកប្រាក់ប្រមាណ ១០ម៉ឺនដុល្លារ។
ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចកាន់តែបង្កើនកិច្ចសហប្រតិបត្ដិការរវាងកម្ពុជា-ចិន ភាគីចិនបានសន្យានឹងបង្កើនកិច្ចប្រឹងប្រែងដើម្បីពន្លឿនការសាងសង់ផ្លូវល្បឿនលឿនពីក្រុងភ្នំពេញទៅក្រុងព្រះសីហនុឱ្យបានឆាប់រហ័ស។
ជាថ្មីម្តងទៀតម្ចាស់គម្រោង Gold Tower42 បានសន្យាជាថ្មីដើម្បីចាប់ផ្តើមការសាងសង់អគារនេះឆ្ពោះទៅរកការបញ្ចប់គម្រោងដោយនឹងចាប់ផ្តើមនៅឆ្នាំ ២០១៨ ខាងមុខនេះ ប៉ុន្តែការសន្យានេះជាការសន្យាខ្យល់ឬយ៉ាងណាពេលវេលានឹងបង្ហាញសាធារណជនជាប្រាកដ។
ការទិញលក់ដីធ្លីនៅកម្ពុជាកំពុងតែកក្រើកក្នុងតំបន់ទីក្រុង ជាយក្រុង និងទីប្រជុំជន ដែលធ្វើឲ្យពលរដ្ឋជាច្រើន ក្លាយជាអ្នកមានមួយពព្រិចភ្នែក ខណៈឈ្មួញខ្លះចំណេញកប់ក្តោងពីវិស័យនេះ រហូតក្លាយជាឧកញ៉ា និងមហាសេដ្ឋីជាច្រើននាក់ផងដែរ។
ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវដល់ពលរដ្ឋឲ្យពិនិត្យនិងសាកសួរអាជ្ញាធរឲ្យបានច្បាស់លាស់ជាមុនសិន មុននឹងសម្រេចចិត្តទិញផ្ទះ ឬដីនៅទីតាំងណាមួយ ដើម្បីជៀសវាងការចាញ់បោកអ្នកលក់គម្រោងមួយចំនួន ដែលកំពុងបោកប្រាស់ពលរដ្ឋ។
ឯកឧត្តមរដ្ឋមន្រ្តី ថ្លែងយ៉ាងដូច្នេះ ថា៖ «បើអត់លុយ កុំទិញផ្ទះ អត់លុយត្រូវតែទិញដី អ្នកចង់មាន មានតែទិញដីទេ។ បើអត់មានផ្ទះ ខ្ញុំថា ចងតង់ ចងស្បូវ២០ទៅ៣០កណ្តប ធ្វើចង្ក្រានបាយដេកវៀនទៅ វាក៏នៅតែគ្រាន់បើ។ ថ្ងៃក្រោយ ដីនេះឡើងថ្លៃយើងក្លាយជាអ្នកមាន។ ផ្ទុយទៅវិញ បើយើងទិញផ្ទះ អត់ប្រយោជន៍ទេ រស់នៅអន់ចុះ ប៉ុន្តែ ភ្ជាប់ជាមានការដាំដុះ ដីកើតមិនងាយទេ តែមនុស្ស ងាយនឹងកើត»។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងតែព្រាងច្បាប់ដើម្បីដកហូតអាជ្ញាប័ណ្ឌពីក្រុមហ៊ុនអចលនទ្រព្យណាដែលមិនបញ្ចប់គម្រោងរបស់ខ្លួនតាមកាលកំណត់ហើយច្បាប់ថ្មីនេះគ្រោងនឹងចូលជាធរមាននៅចុងឆ្នាំនេះ។