Hot line: +855 (0)99 283 388
● You are in: Media > Detail News
តំបន់វិហារសួរ​នឹងក្លាយទៅជាកោះពេជ្រទី២
Date: 2017-11-07

ភ្នំពេញៈ ដោយសាតែមានការកើនឡើងនៃសំណង់រូបនីយកម្ម​ និង កំណើនប្រជាជនមករស់នៅទីក្រុងភ្នំពេញ ដើម្បីធ្វើការនិងរៀនសូត្រ ធ្វើអោយទីក្រុងភ្នំពេញមានការកកស្ទះយ៉ាងខ្លាំង ហើយដីក៏មានតំលៃថ្លៃកប់ពពក ជាហេតុដែលធ្វើអោយប្រជាជនភាគច្រើនមានការលំបាកក្នុងការទិញលំនៅដ្ឋានសំរាប់រស់នៅទីនេះ។

ម្យ៉ាងទៀតក៍មានការពិបាកសំរាប់អ្នកវិនិយោគ​បោះទុនសំរាប់បង្កើតគំរោង កំសាន្ត ផ្សេងៗផងដែរ ដោយ​សារ​តែ​ត្រូវ​ការ​ផ្ទៃដីធំព្រោះ បើទិញដី ក្នុងរាជធានីភ្នំពេញ សំរាប់បង្កើតគម្រោង ធ្វើអោយពួកគាត់ ចំណាយថ្លៃដើមច្រើនណាស់ ហើយ​តំបន់មួយចំនួនដែរស្ថិតនៅជុំវិញក្រុងភ្នំពេញក៏មានតំលៃថ្លៃគួរសមដែរ​ ដូច​ជាថ្មីៗ​នេះ​មាន​គម្រោង​កំសាន្ត​មួយ​ចំនួ​ន​ត្រូវបាន​បិទ​ទៅវិញ​ដោយ​សារពិបាក​ក្នុងការ​ទាញ​យក​ថ្លៃដើម​មក​វិញ​ព្រោះ​ចំនូល​ខុស​ឆ្ងាយ​ពីការ​ចំនាយ​ប្រតិ​បត្តិ​​ការក្នុងទីក្រុងពេក។

យើងសង្កេតឃើញថា ក្នុងការអភិវឌ្ឍទីក្រុងមួយ ទទ្ទឹមនឹងការរីកចំរើននៃសំណង់អគារធំៗ ក៏យើងត្រូវការ​កន្លែង​លំ​ហែ​​កាយ​ផងដែរ សំរាប់ប្រជាជន​ ជាពិសេសប្រជាជនរស់នៅទីក្រុងភ្នំពេញតែម្តង ព្រោះបន្ទាប់ពីធ្វើការនឿយហត់ គាត់​តែងតែចង់លំហែកាយ​ សំរាក ខួរក្បាលចុងសប្តាហ៏ តែបើពួកគាត់ ទៅកំពង់សោម ឬកំពត ត្រូវចំណាយពេល​បើក​បរ​ច្រើនម៉ោងដូចនេះហើយ គ្រាន់​តែពេល​ទៅនិងមក​វិញក៏​ធ្វើអោយ​គាត់​មាន​អារម្មណ៍​នឿយ​ហត់​លើស​ដើម​ដែរ។

សរុបសេចក្តីមក តាមការសិក្សា យើងសង្កេតឃើញថា​មានតំរូវការមួយចំនួនដូចជា៖​ ប្រជាជនមាន​ចំណូល​មធ្យម​ភាគ​​ច្រើនមិនទាន់មានផ្ទះខ្លួនឯងនៅឡើយទេ ជាពិសេស​អ្នក​មាន​គ្រួសារ​ជំនាន់​ក្រោយ​។

ស្ថានភាពរស់នៅ​មានការកកស្ទះជាប្រចាំ គ្មានខ្យល់បរិសុទ្ធ មានកន្លែងញាំអាហារតែគ្មាន ទីធ្លាចតឡាន​គ្រប់​គ្រាន់​។

បើចង់ដើរកំសាន្តជាមួយគ្រួសារត្រូវទៅ កំពង់សោម រឺ កំពត ដូចនេះត្រូវការពេលបើកបរ ច្រើនម៉ោង  ដូចនេះ​អាច​ទៅបាន​តែនៅពេលចុងសប្តាហ៍ ឬពេលបុណ្យទាន ឈប់សំរាកបានច្រើនថ្ងៃប៉ុណ្ណោះ ប៉ុន្តែអ្វីជាបញ្ហានោះត្រង់ថា​ កំពង់​សោម បច្ចុប្បន្ននេះកំពុងត្រូវកាន់កាប់ដោយអ្នកវិនិយោគទុនចិន​ជាច្រើន ដែលជាហេតុធ្វើអោយ ប្រជាជានខ្មែរ ពីភ្នំពេញ​ទៅ ពិបាករកកន្លែងស្នាក់នៅសំរាប់អ្នកដែលមានបំណងចង់ លំហែអារម្មណ៏​នៅកន្លែង​កំសាន្ត​ប្លែកៗ​ត្រូវ​ទៅ​ ស្រុកក្រៅដូចជា: Singapore, ​​ Bangkok……និងប្រទេសជាច្រើនទៀត។

នៅទីក្រុងភ្នំពេញ មានកន្លែងកំសាន្តជាច្រើន ឧទាហរណ៍ដូចជា កោះពេជ្រ ប៉ុន្តែទីនោះបើកដំណើរភាគច្រើន​នៅ​ពេល​យប់ ដូចនេះវាមានការលំបាកច្រើនសំរាប់អ្នកដែរមិនចង់ធ្វើដំណើរពេលយប់ រឺចង់​ទៅ​លំហែ​កាយ​ជា​លក្ខណ:​គ្រួសារ ។​

តាមការសិក្សាដោយផ្អែកលើកត្តាអស់នេះហើយ​ ទើបធ្វើអោយអ្នកវិនិយោគទុន មួយចំនួនបានចាប់យកទឹកដី តំបន់​វិហារ​សួរ ធ្វើជាកន្លែង​ ចាប់ផ្តើមការសាងសង់គំរោងរបស់ពួកគេ។ តួរយ៉ាងគំរោងមួយចំនួនដូចជា៖ គំរោងផ្ទះ​ល្វែង​របស់​បូរីចតុមុខ គំរោងរបស់ក្រុមហ៊ុន The Evergreen គំរោង Chaktomuk City View គំរោងខុនដូ Sky land condo ដែលមានការសហការរួមគ្នារវាងក្រុមហ៊ុន Jet’s Group, ដែលជាក្រុមហ៊ុនជនជាតិខ្មែរ និង ក្រុមហ៊ុន​ជន​ជាតិ​ឥណ្ឌា STAR5 Development Pvt. Ltd។

គំរោងមេធំរបស់ក្រុមហ៊ុន Jet’s Group​ មានដូចជា សួនកំសាន្ត ថាមពលអគ្គីសនី ដែលបង្កើតដោយប្រព័ន្ធសូឡា មជ្ឈ​មណ្ឌលកីឡាប្រដាល់ ទីលានវាលកូនហ្គោល ជាពិសេសផ្សារបណ្តែតទឹក ដែល​យើង​ធ្លាប់​តែឃើញ​នៅ​ស្រុក​ក្រៅ​ នោះក៏នឹងបង្កើតនៅទីនេះផងដែរគឺស្ថិតនៅតាមដងទន្លេមេគង្គក្នុងតំបន់វិហារសួរ។

តាមការស្ទាបស្ទង់ពីអ្នកជំនាញសេដ្ឋកិច្ចបានអោយដឹងថា៖ បន្ទាប់ពីមានគំរោងជាច្រើនរបស់អ្នកវិនិយោគបរទេស សាងសង់​លើទឹកដីនេះមក ធ្វើអោយតំលៃដីនៅតំបន់នេះមានការកើនឡើងជាងមុន។

ពេលគំរោងទាំងអស់សាងសង់រូចរាល់  បួករួមទាំងគំរោងសូនផ្កាខ្នាតធំ ផ្សារបណ្តែតទឹក សួនកំសាន្តតាមមាត់ទឹក ប្រព័ន្ធថាមពលសូឡា ក្លឹ​បហាត់ប្រាណ  កន្លែងវាយកូនហ្គោល សាងសង់រួចរាល់ តំលៃអចលន​ទ្រព្យ​នឹង​កើន​ឡើង​៣ដង​។

ប្រសិនបើគំរោងសាងសង់ស្ពានឆ្លងពីភ្នំពេញទៅតំបន់វិហារសួរដែលថ្នាក់ដឹកនាំក្នុងរដ្ឋាភិបាលបាននិយាយកាលពីឆ្នាំមុនបានសំរេចដំណើរការនោះ តំបន់នេះនឹងក្លាយទៅជា កោះពេជ្រទី២ តែធំជាងមុន និង គ្មានការកកស្ទះ មិន​ឆ្ងាយ​​ពេក ហើយជាកន្លែងកំសាន្តមានលក្ខណ:ដូចប្រទេសក្រៅ។

បើទោះបីជាគំរោងស្ពាននេះមិនទាន់ចាប់ផ្តើមក៏ដោយតែគេរំពឹងថា ក្នុងស្ថានភាពនយោបាយដ៏រឹងមាំនាពេលបច្ចុប្បន្ន គំរោងនេះអាចនឹងចាប់ផ្តើមបន្ទាប់ពីការបោះឆ្នោត2018 រួច ព្រោះគំរោងធំៗក្នុងតំបន់នេះមានឱកាស ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍ក្នុង និង ក្រៅប្រទេស​ មកចូលក្នុងទីក្រុងភ្នំពេញនាពេលអនាគត។

ដូចនេះប្រសិនបើស្ពានចាប់ផ្តើមដំណើរការសាងសង់ហើយមិនថា ខុនដូ រឺ ផ្ទះល្វែងនោះទេប្រាកដ ជាឡើង​ថ្លៃលើស​លប់​ជាមិនខាន។

យើងបានធ្វើការសំភាសន៏ប្រជាជនខ្មែរ និងបរទេស​ មួយចំនួនដែលទិញគំរោងនៅតំបន់នោះ​ ថាតើហេតុអ្វី​បាន​ជា​ឥឡូវ​នេះគាត់ចាប់ផ្តើមទិញគំរោងនៅតំបន់វិហារសួរនេះ?

អ្នកខ្លះគាត់បាននិយាយថា គាត់ទិញ ខុនដូ ព្រោះពេលគំរោងបញ្ចប់ គាត់អាចនាំកូនចៅមកកំសាន្ត និង ញុំាអាហារ​នៅ​ទីនេះ​បាន។ ​បន្ទាប់មកពួកគាត់អាចស្នាក់នៅ ខុនដូ ជាមួយគ្រូសារ​តែម្តង ហើយ​ថ្ងៃបន្ទាប់​គាត់​ត្រឡប់​មក​ធ្វើការ​នៅភ្នំពេញ​វិញ​ ដោយគ្រាន់តែ ឆ្លងសាឡាងទៅភ្នំពេញវិញ ចំនាយពេលតែ១០នាទីប៉ុណ្ណោះ។

អ្នកខ្លះគាត់បាននិយាយថា​ ទាន់តំលៃផ្ទះឥឡូវនៅថោក គាត់ទិញទុកអោយហើយ ប្រសិន​បើចាំដល់​គំរោង​គ្រប់​យ៉ាង​បញ្ចាប់​ ហើយស្ពានសាងសង់ហើយ តំលៃប្រាកដជាឡើងកប់ពពក ចឹងហើយគាត់គ្មានលទ្ធភាពទិញទេ ។

ម្យ៉ាងទៀតទិញផ្ទះ គាត់អាចទុកជួល រឺ ប្រកបរបររស់នៅបានយ៉ាងងាយស្រួល ព្រោះទីនោះ​សំបូររោងចក្រ​ច្រើន​អាច​ធ្វើការលក់ដូរចិញ្ចឹមគ្រួសារបានយ៉ាងងាយ។

ប្អូនស្រីម្នាក់ចូលចិត្តជិវិតរស់នៅបែបសម័យថ្មីមានមុខងារជាគណនេយ្យនៅក្រុមហ៊ុនមួយក្នុងភ្នំពេញនិយាយថា ហេតុ​តែខុនដូនៅតំបន់នោះនៅមានតម្លៃទាប ហើយ​របៀប​បង់​រំលោះ​ងាយ​ស្រួល​សម្រាប់​អ្នក​មាន​ប្រាក់​ខែមធ្យម​ដូច​គាត់​បង់រំលោះ ព្រោះគាត់អាចដកផ្នែកមួយចំនួននៃប្រាក់ខែរបស់គាត់បង់។ ៣ឆ្នាំ ក្រោយគាត់បាន ខុនដូ មួយ​ជាកម្ម​សិទ្ឋស្រេច។ ថ្ងៃក្រោយគាត់អាចជួលបានប្រាក់កម្រៃប្រចាំខែថែមទៀត ព្រោះទុកលុយចាយអស់ដ៏ដែល ណា​មួយ​គាត់ចូលចិត្តមករស់នៅទីនោះ រៀងរាល់សប្តាហ៏ គាត់តែងតែជិះម៉ូតូឆ្លងទៅលេងទីនោះ ព្រោះទីនោះត្រជាក់និង ខ្យល់បរិសុទ្ធ ញាំអីនៅកញ្ចុះលើទឹករួចហើយបានមកភ្នំពេញវិញ ។

ក្រុមហ៊ុន STAR5 Developers Pvt Ltd បានរំពឹងថាគម្រោងនិងត្រូវបានបញ្ចប់ក្នុងពេលឆាប់នេះ ។​ ជាពិសេស​កីឡា​​ Sea Games ដែលសំរេចយកកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣​ នឹងឈានមកដល់ឆាប់ៗ នេះហើយ ដូច​នេះ​កន្លែងកំសាន្តនិងកន្លែងស្នាក់នៅគឺជាកន្លែងដ៏សំខាន់បំផុត សំរាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរ​ជាតិ​អោយ​ចងចាំនិងស្គាល់ទឹកដី ភ្នំពេញ។​

តំបន់វិហារសួរគឺជាតំបន់តែ១គត់ដែលភ្នំពេញត្រូវការបំផុតសំរាប់អភិវឌ្ឍន៏នាពេលអនាគត​ ព្រោះកំណើន​ប្រជាជន​មក​រស់នៅទីក្នុងភ្នំពេញកើន   ហើយតំរូវការក្នុងការរស់នៅកើន   តែដីមិនកើនទេ​ ម្យ៉ាងទៀត​បើគិត​ពីតំបន់​ជុំវិញ​ទីក្រុង​គ្មានកន្លែងណាងាយអភិវឌ្ឍន៏គំរោងធំៗដូចតំបន់វិហារសួរទេព្រោះដីមិនទាន់ឡើងថ្លៃខ្លាំង។

ជាពិសេស​តំបន់នោះមានខ្យល់ធម្មជាតិ ប្រព័ន្ធទឹកភ្លើងគ្រប់គ្រាន់ មានរោងចក្រធំៗជាច្រើន ប្រព័ន្ធផ្លូវទឹកខ្វាត់ខ្វែង ងាយ​ស្រួលធ្វើជាកន្លែងកំសាន្ត ទេសភាពខៀវស្រងាត់ គយគន់ធម្មជាតិតាមដងទន្លេមេគង្គ។

អ្នកគ្រប់គ្រងជាន់ខ្ពស់ ក្រុមហ៊ុន Sky land Condos​ បានបង្ហើបថា អ្នកដែលអាច វិនិយោគលើអចលនទ្រព្យ ហើយ​ទទួល​បាន​ជោគជ័យ ជាក្រុមបុគ្គលដែលអាចមើលឃើញឱកាស ដែលមនុស្សជាច្រើនមើលមិនឃើញ  ហើយ​គេនឹង​ចាប់​យកឱកាសល្អសំរាប់វិនិយោគនោះមុននឹងមនុស្សជាច្រើនបានដឹង ៕

​​​​​​​

 

Source From: https://www.business-cambodia.com
Share
Our Partners