ក្រុមហ៊ុនខ្មែរហ្វោនដេសិន អឹព្រេហ្សល(KFA) ត្រូវបានសហព័ន្ធធុរកិច្ចពិភពលោក ប្រគល់ពានរង្វាន់ ជាក្រុមហ៊ុនមានគុណសម្បត្តិទាក់ទាញ ជាលើកដំបូងដល់ក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកអចលទ្រព្យតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយនេះជាពាន់រង្វាន់លំដាប់អន្តរជាតិលើកទី២ដែលក្រុមហ៊ុនទទួលបាន
Bitcoin ឥឡូវនេះបានចូលវាយលុកទីផ្សារអចលនទ្រព្យ របស់សហរដ្ឋអាមេរិកហើយពិសេសក្នុងរដ្ឋ Florida តែម្តងដែលបានបើកឱកាសឲ្យវិនិយោគិនបរទេសអាចប្រើវិធីវិនិយោគផ្សេងៗពីការគ្រប់គ្រងរូបិយវត្ថុក្នុងប្រទេសកំណើតខ្លួន ដោយស្របតាមច្បាប់របស់សហរដ្ឋអាមេរិក។
អ្នកស្រី Victoria Alvarez គឺជាស្ត្រីម្នាក់ដ៏សកម្មពោរពេញទៅដោយថាមពល ហើយជាអ្នកគ្រប់គ្រងផ្សារ Seven Sisters Indoor Market នៅតំបន់ភាគខាងជើងនៃក្រុងឡុងដ៍។
ទីផ្សារខុនដូលំនៅឋានដ៏ធំនៅទីក្រុងបាងកកនឹងបន្តរីកលូតលាស់កាន់តែខ្លាំងខណៈពេលដែលមានតម្រូវការកើនឡើងជាលំដាប់នៅទីតាំងដែលមានបណ្តាញផ្លូវឆ្លងកាត់ធំៗដែលនេះបានជំរុញឲ្យមានការផ្គត់ផ្គង់ជាច្រើននៅខេត្តនុនថាបុរី និងខេត្តសមុតប្រាកាន។ នេះបើយោងតាមសម្តីរបស់អ្នកពិគ្រោះយោបល់ផ្នែកអចលនទ្រព្យរបស់ក្រុមហ៊ុន Colliers International Thailand។
ខណៈពេលដែលអត្រានៃការជួលការិយាល័យរបស់ក្រុមហ៊ុននានាបន្តកើនឡើងដោយមិនមានសញ្ញានៃការអន់ថយទាល់តែសោះក្រុមហ៊ុនមួយចំនួននៅទីក្រុងបាងកក កំពុងតែពិចារណាការទិញទីតាំងការិយាល័យជាជាងការជួលដូចទម្លាប់ធម្មតា ប៉ុន្តែបញ្ហាមួយដែលបានលេចឡើងនោះគឺកង្វះខាតទីកន្លែងឬលំហការិយាល័យដាក់លក់។ នេះបើយោងតាមសម្តីរបស់ក្រុមហ៊ុនពិគ្រោះយោបល់ទ្រព្យសម្បត្តិឈ្មោះJLL។
ក្រុមហ៊ុន A2A Town Cambodia បានបោះទុនវិនិយោគ ២០ លានដុល្លារអាមេរិក ដើម្បីសាងសង់វីឡាលម្ហែកាយនៅក្នុងរមណីយដ្ឋានVKIRIROM PINE RESORT ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
អ្នកជំនាញមួយក្រុមបានសិក្សា និងសន្មតទាយទុកថា ធីធ្លីសរុបទំហំ ៧,២០ លានហិកតា នៅក្នុងប្រទេសជប៉ុននឹងមិនអាចស្វែងរកម្ចាស់កម្មសិទ្ធិពិតប្រាកដ ឬជាក់លាក់បានទេ បើគិតត្រឹមឆ្នាំ ២០៤០ ដោយសារតែកង្វះការចុះបញ្ជីអ្នកស្នងកេរមរតកបន្ត។
ឆ្នេរកោងមាត់ សមុទ្រដ៏ស្រស់ត្រកាលបង្អួតសម្រស់ជាមួយនឹងអគារពណ៌ស្រស់ឆើតឆាយមានសំយាបចេញមកខាងក្រៅជាមួយការរចនាយ៉ាងទាក់ទាញក្រសែភ្នែកមហាជន ប៉ុន្តែនេះមិនមែនជាតំបន់ Art Deco ដ៏ល្បីនៅទីក្រុង Miami គឺវាស្ថិតក្នុងទីក្រុងបុមបៃ។
រដ្ឋមន្ត្រីផ្នែកលំនៅឋានប្រទេសចិនបានថ្លែងថាទីក្រុងប៉េកាំងនឹងមិនមានការអន្តរាគមន៍លើការកែប្រែតម្លៃក្នុងទីផ្សារអចលនទ្រព្យហើយក៏មិនមានគម្រោងក្នុងការបន្ធូរបន្ថយលើការគ្រប់គ្រងតម្លៃនោះទេ ដែលនេះជាសញ្ញាមួយបង្ហាញថា តម្លៃអចលនទ្រព្យដែលកំពុងតែកើនឡើងនោះក៏ត្រូវបានគេឃ្លាំមើលយ៉ាងដិតដល់ផងដែរ។
គម្រោងខ្សែក្រវាត់មួយ ផ្លូវមួយ ដែលជាផែនការមេរបស់ប្រទេសចិនសម្រាប់ផ្តល់ហិរញ្ញប្បទានដល់ប្រទេសនៅតំបន់អាស៊ីនិងអឺរ៉ុប ហើយខ្លួនទទួលបានឥទ្ធិពលវិញពីតំបន់ទាំងនោះ។