Hot line: +855 (0)99 283 388
● You are in: Media > Local News

Local News

ភ្នំពេញ ៖  មុននឹងសម្រេចចិត្តទិញអចលនទ្រព្យប្រភេទណាមួយមិនថាជាផ្ទះ ឬជាដី  សម្រាប់ធ្វើការវិនិយោគដើម្បីទទួលបានផលចំណេញ និងសុវត្ថិភាពនៅពេលខាងមុខ ឬ សម្រាប់រស់នៅ ឬក៏ជួល អ្នកទិញគ្រប់រូប គួរពិនិត្យឱ្យបានច្បាស់លាស់លើចំណុចចំនួន 3 សំខាន់ៗនៃផ្លូវច្បាប់ដូចខាងក្រោម៖ 

ភ្នំពេញ ៖ គិតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានកាត់ឃុំចំនួន 20 នៃស្រុកមួយចំនួនរបស់ខេត្តកណ្តាល ឱ្យធ្វើជាចំណុះនៃខណ្ឌចំនួន 4 របស់ រាជធានីភ្នំពេញ ក្នុងផែនការពង្រីកក្រុងឱ្យកាន់តែមានទំហំធំ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាសាស្ត្រ និងសេដ្ឋកិច្ចសង្គម។

ភ្នំពេញ ៖ ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាបជាងទីផ្សារផងដែរ។ ជាក់ស្ដែង កាលពីពេលកន្លងទៅ ក៏ដូចជាបច្ចុប្បន្ន ចំនួននៃការប្រកាសលក់អចលនវត្ថុ មានចំនួនកើនឡើងខ្លាំងជាងធម្មតាធៀបទៅនឹងអត្រាដែលមានជារៀងរាល់ឆ្នាំ ប៉ុន្តែមិនអាចនិយាយបានទេថា ការប្រកាសលក់ទាំងអស់នោះសុទ្ធតែអាចលក់ចេញ និងទទួលបានតម្លៃដូចការគ្រោងទុកនោះទេ។

ភ្នំពេញ ៖ កំណើនប្រជាជននៅក្នុងរាជធានីភ្នំពេញ បាន និងកំពុងកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយការកើនឡើងនៃចំនួនប្រជាជននៅក្នុងរាជធានីភ្នំពេញនេះដែរ បានធ្វើឱ្យតម្រូវការសេវាកម្ម និងសម្ភារៈប្រើប្រាស់ជាច្រើនក៏កើនឡើងដូចគ្នា ដោយក្នុងនោះលំនៅឋានជាកត្តាចាំបាច់មួយសម្រាប់ឆ្លើយតបទៅនឹងកំណើននៃចំនួនប្រជាជន ដែលទាមទារឱ្យមានការអភិវឌ្ឍបន្ថែមដើម្បីបំពេញទៅតាមតម្រូវការ។

ភ្នំពេញ ៖  ការកើនឡើងជាប្រចាំនៃចំនួនប្រជាជន ការប្រែប្រួលសេដ្ឋកិច្ច និងវប្បធម៌ ក្នុងបរិបទ នៃសកលភាវូបនីយកម្ម  បានតម្រូវឱ្យរាជរដ្ឋាភិបាលមានការរៀបចំដែនដីប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ។ ដូច្នេះការរៀបចំដីនៅគ្រប់ថ្នាក់ គ្រប់វិស័យ គឺជាយុទ្ធសាស្ត្រមួយដ៏សំខាន់ សម្រាប់ប្រឈមទៅនឹងការប្រែប្រួលសង្គម សេដ្ឋកិច្ច និងបរិស្ថាន។

ក្រុមហ៊ុន ខ្មែរ ហ្វោនដេសិន អឹព្រេហ្សល ខូអិលធីឌី យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាជ្រាវជ្រៅ ចំពោះ អតិថិជន ម្ចាស់អាជីវកម្ម ដៃគូភិវឌ្ឍន៍ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារជាតិ និងអន្តរជាតិទាំងអស់ ដែលបានជឿទុកចិត្ត និងប្រើប្រាស់សេវាកម្មរបស់យើង ខ្ញុំជារៀងរហូតមក។

លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group និងជាទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញពីទស្សនទានផ្ទាល់ខ្លួនប្រកបដោយសុទិដ្ឋិនិយមចំពោះលទ្ធផលក្រោយកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតលើកទី៥៥ ដែលដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។ 

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ប្រកបដោយសេចក្ដីសប្បាយរីករាយក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ១៧៥ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណះ រយៈពេល ០៥ថ្ងៃ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនបង់ប្រាក់។

សម្រាប់ទីតាំងចំណត់គោលដៅមានបង្ហាញនៅក្នុងតារាងខាងក្រោមនេះ

(ភ្នំពេញ)៖ អ្នកជំនាញលើវិស័យអចលនទ្រព្យដ៏ល្បីមួយរូប នៅក្នុងប្រទេសកម្ពុជា បានផ្តល់យោបល់ដល់អ្នកដែលមានចំណូលទាប និងមធ្យម បើចង់ធ្វើការវិនិយោគ សូមកុំវិនិយោគលើសពី៣០ភាគរយនៃចំណូលប្រចាំខែរបស់ខ្លួន និងលើកទឹកចិត្ដឲ្យវិនិយោគលើវិស័យដីធ្លី ជាងជាការទិញលំនៅដ្ឋាន បើសិនជាពុំមានតម្រូវការចាំបាច់ ក្នុងការទិញមកស្នាក់នៅ។

សៀមរាប ៖ បន្ទាប់ពីបានបញ្ចប់ដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយខាងអង្គការ JETRO ដែលដឹកនាំដោយលោក Nobutani Kazushige នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ដដែលនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានបន្តជួបប្រជុំជាមួយភាគី US-ABC ដែលដឹកនាំដោយលោក Amb. Michael W.Michalak នៅសណ្ឋាគារសុខា ក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។

Our Partners