នៅក្នុងរយៈពេលជិត២ទសវត្សរ៍ចុងក្រោយនេះ គេសង្កេតឃើញមានប្រទេសជាច្រើនចូលមកបណ្តាក់ទុនវិនិយោគនៅក្នុងវិស័យសំណង់ជាច្រើននៅកម្ពុជា ជាមួយនឹងទឹកប្រាក់វិនិយោគរាប់ពាន់លានដុល្លារអាមេរិកនៅក្នុងមួយឆ្នាំៗ។
ប្រទេសកម្ពុជាត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឲ្យរហ័សនាមថា «ខ្លាសេដ្ឋកិច្ចថ្មីនៃអាស៊ី» ដោយសារប្រទេសអាស៊ីអាគ្នេយ៍មួយនេះ សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ថេរ និងលឿនរហ័ស ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។
Kingsland Ventures ដែលជាក្រុមហ៊ុនអចលនទ្រព្យបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនធំ Kingsland Global បានចុះកុងត្រាកិច្ចព្រមព្រៀងមួយ ដើម្បីពង្រីកសាខារបស់ខ្លួននៅតំបន់ Phnom Penh City Centre របស់ក្រុមហ៊ុន Shukaku តាមរយៈគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលជំនួញដែលមានតម្លៃ ៧១ លានដុល្លារ ដោយនឹងគ្រោងធ្វើការអភិវឌ្ឍបញ្ចប់ក្នុងរយៈពេលពី ៣-៤ ឆ្នាំខាងមុខនេះ។