បើនិយាយពីការវិនិយោគផ្ទាល់ពីក្រៅប្រទេសមកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧ ហាក់បីដូចជានៅតែមានសញ្ញាវិជ្ជមានល្អគួរឲ្យកត់សម្គាល់ដដែល។ សញ្ញាល្អដោយសារតែលំហូរទុនវិនិយោគមកពីបរទេស មកធ្វើការវិនិយោគក្នុងប្រទេសកម្ពុជា នៅតែមានកំណើនល្អប្រសើរជាមួយនឹងទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិក។
បើនិយាយពីតំបន់ប៉ែកខាងជើងឈៀងខាងលិចនៃរាជធានីភ្នំពេញ ពោលគឺតំបន់ភ្នំពេញថ្មី បច្ចុប្បន្ននេះ បាននិងកំពុងមានការប្រែក្លាយនូវមុខមាត់ថ្មីរបស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលគម្រោងធំៗជាច្រើនបានសម្រេចការសាងសង់ និងកំពុងសម្រុកការសាងសង់ជាបន្តបន្ទាប់។
ភ្នំពេញៈ ខណៈពេលដែលការអភិវឌ្ឍន៍អចលនទ្រព្យនៅរាជធានីភ្នំពេញនៅតែបន្តរីកចម្រើន ការយកចិត្តទុកដាក់លើដីធ្លី និងលំនៅដ្ឋាននៅជាយក្រុងមួយចំនួនទៀតដូចជាជ្រោយចង្វារក៏បានកើនឡើងយ៉ាងខ្លាំងដែរ។
ភ្នំពេញ៖ តំបន់ទីក្រុង និងទីប្រជុំជននៅកម្ពុជា ចន្លោះពីឆ្នាំ២០១៥ ដល់ឆ្នាំ ២០៣០ ត្រូវការលំនៅឋានប្រមាណ ៨០ម៉ឺន ដែលគិតជាមធ្យមក្នុងមួយឆ្នាំមានចំនួន ៥ម៉ឺនលំនៅឋាន។ នេះបើតាមទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលត្រូវបានលើកឡើងដោយលោក ប៉ែន សុផល រដ្ឋលេខាធិការនៃក្រសួងមួយនេះ កាលពីខែធ្នូឆ្នាំ២០១៧ នៅក្នុងពិធីបើកគម្រោងសាងសង់ផ្ទះបុរីមួយកន្លែងនៅភ្នំពេញ។
ភ្នំពេញ៖ ការវិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០១៧ មានចំនួនសរុប ៣,០៥២ គម្រោង ដែលមានតម្លៃប៉ាន់ស្មាន ៦,៤២៨លានដុល្លារ នៅក្នុងឆ្នាំ២០១៧ ។ ទំហំទុនវិនិយោគនេះ កើនឡើងជាង ២២ភាគរយ បើធៀបនឹងឆ្នាំ២០១៦ ដែលមានជាង ៥,២៥៦លានដុល្លារ។
ភ្នំពេញ៖ ការវិនិយោគក្នុងវិស័យសំណង់នៅក្នុងឆ្នាំ២០១៧ តាមការប៉ាន់ស្មាន មានចំនួនជាង ៦៤០០ លានដុល្លារអាមេរិក កើនឡើង ២២,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលបានពានរង្វាន់ជាច្រើនលើកទាំងថ្នាក់ជាតិ និងអន្តរជាតិកន្លងមក ទីក្រុងកែបកំពុងត្រៀមខ្លួនទទួលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដែលជាចំណងដៃក្នុងឆ្នាំថ្មីសម្រាប់ខេត្តជាប់មាត់សមុទ្រមួយនេះ ។
ជាមួយនឹងភាពជោគជ័យ និងអាចនិយាយ ថា ជាបុរីឈានមុខគេមួយនៅកម្ពុជា បុរីប៉េង ហួត ទទួលបានការទទួលស្គាល់ពីអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ។ តើបុរីនេះទទួលបានជោគជ័យយ៉ាងដូចម្តេច?
ទីក្រុងឌូបៃ គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងទាំង ៨ នៅក្នុងប្រទេសអារ៉ាប់រួមដែលបានបង្ហាញពីភាពស៊ីវីល័យនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន សំណង់អគារខ្ពស់ៗ និងភាពទំនើបៗនៅលើទឹកដីដែលធ្លាប់តែជាវាលខ្សាច់ដ៏ធំល្វើងល្វើយ។
ទោះជាការមកដល់នៃផ្សារទំនើបធំៗពីបរទេសនៅទីក្រុងភ្នំពេញកើនកាន់តែច្រើនក្តី ប៉ុន្តែក្រុមអ្នកវិនិយោគក្នុងវិស័យនេះ និងអ្នកជំនាញនៅតៃមានសុទិដ្ឋិនិយម ហើយចង់ឲ្យមានផ្សារបែបនេះកាន់តែច្រើនថែមទៀត។