ក្រុមអ្នកជំនាញ និងអ្នកវិនិយោគ ក្នុងវិស័យអចលនទ្រព្យនៅតែមានសុទិដ្ឋិនិយមពីដំណើរវិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យនៅឆ្នាំ ២០១៨ នេះ វាជាអ្វីដែលផ្តល់ទំនុកចិត្តក្នុងវិស័យនេះ ខណៈការបារម្ភតិចតួចពីប្រជាពលរដ្ឋកំពុងកើតមាន។
ក្រុមហ៊ុនមកពីប្រទេសចិន China Construction Development Corporation (CCDC) កាលពីពេលថ្មីៗនេះបានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងការចូលមកវិនិយោគលើគម្រោងលំនៅឋានតម្លៃសមរម្យនៅកម្ពុជា ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងផ្តល់លំនៅឋានសម្រាប់ប្រជាជនខ្មែរ។
ទីផ្សារអាផាតមិននៅកម្ពុជា នាពេលបច្ចុប្បន្នកំពុងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗដោយសារការផ្គត់ផ្គង់បានកើនឡើងជាលំដាប់ ដែលជាហេតុធ្វើឲ្យអត្រាជួលជាទូទៅក្នុងវិស័យនេះធ្លាក់ចុះមួយចំនួន។
រាជធានីភ្នំពេញ ៖ ឯកសារមួយសន្លឹកដែលផ្ញើជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងអគ្គលេខាធិការអាកាសចរស៊ីវិល ត្រូវបានបែកធ្លាយកាលពីព្រឹកថ្ងៃទី១២ មករា ២០១៨ ស្តីពីគម្រោងអភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋានអន្តរជាតិលំដាប់ថ្នាក់ 4F ដែលតាមឯកសារ គម្រោងនេះស្ថិតនៅទីតាំងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល
រាជធានីភ្នំពេញ ៖ គម្រោងដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក ដែលក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងដាក់សាកល្បងនៅមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលមានកំពង់ផែ និងចំណតទូកដឹកអ្នកដំណើរចំនួន១៥ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តែងការពេញចិត្តចំពោះគម្រោងដែលផ្តើមឱ្យមានការដឹកជញ្ជូនអ្នកដំណើរ ចាប់ពីព្រែកព្នៅ រហូតដល់ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ។
ខេត្តកំពត ៖ កំពង់ផែទេសចរណ៍ថ្មីដែលមានតម្លៃ១០លានដុល្លារអាមេរិកក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) គ្រោងនឹងចាប់ផ្តើមបញ្ចុះបឋមសីលា ក្នុងខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ ។
រាជធានីភ្នំពេញ ៖ ដើម្បីគ្រប់គ្រងដីធ្លីឱ្យកាន់តែមានទំនើបកម្ម ក៏ដូចជាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័ស កាត់បន្ថយអំពើពុករលួយ និងកៀរគរចំណូលចូលថវិកាជាតិ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំយុទ្ធសាស្ត្រថ្មីមួយហៅថា « Click 1 Free, Click 2 Pay » តាមរយៈQR Code នៅលើប្លង់កម្មសិទ្ធិដីធ្លី ។
រាជធានីភ្នំពេញ ៖ មួយរយៈចុងក្រោយនេះ អ្នកវិនិយោគខាងវិស័យដីធ្លីបានងាកទៅរកតំបន់ភ្នំប្រសិទ្ធ ដែលពួកគាត់មានសុទិដ្ឋិនិយមថា តំបន់នេះកំពុងមានសក្ដានុពលទៅលើវិស័យឧស្សាហកម្ម និងលំនៅឋាន ដោយសារវាជាតំបន់ខ្ពង់រាប និងស្ថិតក្នុងគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ។
រាជធានីភ្នំពេញ ៖ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី២ កាលពីថ្ងៃទី១១ មករា កន្លងមក កម្ពុជា-ចិនបានចុះហត្ថលេខាលើគម្រោងជាច្រើន ក្នុងនោះគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
រាជធានីភ្នំពេញ ៖ វិស័យអចលនទ្រព្យនៅឆ្នាំ២០១៧កន្លងទៅនេះ បើទោះបីមានកំណើនថមថយជាងឆ្នាំ២០១៦បន្តិចក្តី តែសម្រាប់អ្នកជំនាញនៅតែមានភាពជឿជាក់ ។
ជាក់ស្តែង នៅឆ្នាំ២០១៨នេះ ទោះបីត្រូវនឹងឆ្នាំបោះឆ្នោតជាតិក៏ដោយ អ្នកជំនាញ ក៏ដូចជាមន្ត្រីក្រសួងរៀបចំដែនដីយល់ថា គ្មានអ្វីដែលអាចធ្វើឱ្យវិស័យនេះជួបបញ្ហា ឬថយចុះជាងឆ្នាំមុនៗទេ ។