សេចក្ដីប្រកាសព័ត៌មាន
នៅទីបំផុតទៅ គម្រោងលំនៅដ្ឋានសាធារណៈសម្រាប់អ្នកចំណូលទាបនិងមធ្យមរបស់ក្រុមហ៊ុន WorldBridge Group ដែលប្រជាពលរដ្ឋជាច្រើន ពិសេស មន្ត្រីរាជការបាននិងកំពុងរង់ចាំយ៉ាងអន្ទះសានោះ ត្រៀមនឹងបើកលក់ជាផ្លូវការនៅចុងខែមករា ឆ្នាំ២០១៨នេះហើយ ខណៈដែលគម្រោងនេះ បច្ចុប្បន្ន បាននិងកំពុងសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។
បើទោះបីជាក្នុងឆ្នាំ ២០១៧ កន្លងមកគេសង្កេតឃើញថា ការចាប់ផ្តើមនៃគម្រោងធំៗហាក់មិនសូវមានច្រើននៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែនៅតំបន់ផ្សេងៗ ពិសេស តំបន់មាត់សមុទ្របានកើនឡើងយ៉ាងច្រើន ដែលធ្វើឱ្យទិន្នន័យចេញផ្សាយដោយអាជ្ញាធរមានសមត្ថកិច្ចគ្រប់គ្រងផ្នែកសំណង់បង្ហាញថា ទឹកប្រាក់វិនិយោគក្នុងវិស័យសំណង់នៅកម្ពុជាក្នុងឆ្នាំ ២០១៧ បានកើនឡើងជាង ២០ ភាគរយ បើធៀបទៅនឹងឆ្នាំ ២០១៦។
នៅទីបំផុតព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី (កម្រិត F4) ដែលមានតម្លៃវិនិយោគ ១៥០០ លានដុល្លារអាមេរិកត្រូវបានកំណត់ពេលវេលាសាងសង់ ទំហំ និងទីតាំងជាក់លាក់ហើយដោយអាចស្ថិតនៅមាត់បឹងនៃស្រុកកណ្តាលស្ទឹងគឺប្រមាណ ១០ គីឡូម៉ែត្រពីក្រុងតាខ្មៅជាទីដែលភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតនៅឯជាយទីក្រុង តាខ្មៅនោះ។
អ្នកជំនាញមានជំនឿថា ទីផ្សារអចលនទ្រព្យនៅប្រទេសមីយ៉ាន់ម៉ា នាឆ្នាំ ២០១៨ នេះនឹងមានភាពកាន់តែល្អប្រសើរ ខណៈដែលច្បាប់ថ្មីមួយត្រូវបានប្រកាសឲ្យប្រើកាលពីចុងឆ្នាំកន្លងមក។
ក្រោយពីពន្យារពេលអស់ជាច្រើនឆ្នាំ ពោលគឺតាំងពីឆ្នាំ២០១៣មក នៅទីបំផុត ផ្សារដារ ដែលជាផ្សារគំរូជាប់ព្រំដែនកម្ពុជា-វៀតណាម ត្រូវបានរាជរដ្ឋាភិបាលសម្រេចបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ខណៈដែលគម្រោងផ្សារគំរូជាប់ព្រំដែនមួយនេះ ត្រូវបានរាជរដ្ឋាភិបាលប្រទេសទាំងពីរកម្ពុជា-វៀតណាម ខិតខំផ្ដួចផ្ដើមនិងជំរុញឲ្យចេញជារូបរាងយ៉ាងខ្លាំង។
ភ្នំពេញ៖ ផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី១៦ ខែមករា ។
កម្ពុជានឹងមានព្រលានយន្តហោះទំហំ ២៦០០ ហិចតា នៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលជាការវិនិយោគក្នុងទំហំទឹកប្រាក់ ១៥០០លានដុល្លារសហរដ្ឋអាមេរិក ដោយក្រុមហ៊ុន Cambodia Airport Investment Co., Ltd ដែលជាក្រុមហ៊ុនភាពជាដៃគូវិនិយោគរវាងវិស័យសាធារណៈ និង ឯកជន (PPP)។
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ក្រសួងនឹងធ្វើការបញ្ជូនមន្ត្រីជំនាញផ្នែកសុរិយោដីចុះទៅសិក្សានៅតាមបណ្តាកោះទាំងអស់នៅកម្ពុជា ដែលមានចំនួនសរុប ៧៥កោះ នៅដែនសមុទ្ររបស់កម្ពុជា។
ចាប់តាំងពីវិស័យសំណង់បានរីកចម្រើនច្រើនឆ្នាំមកនេះសេរីភាពនៃការឃោសនាផ្សព្វផ្សាយពាណិជ្ជកម្ម ក៏ដូចការសរសេរបិទផ្សាយនៅតាមការដ្ឋានសំណង់នានានៅទូទាំងប្រទេសកម្ពុជា គឺពុំសូវមានការត្រួតពិនិត្យ ឬរឹតត្បិតដោយអាជ្ញាធរពាក់ព័ន្ធណាមួយនោះទេ ហើយជារឿយៗស្លាកសញ្ញាផ្សព្វផ្សាយ ឬការសរសេរឃោសនានៅតាមការដ្ឋានសំណង់