Hot line: +855 (0)99 283 388
● You are in: Media > Detail News
ទុនវិនិយោគ​លើ​វិស័យ​សំណង់ មាន​ជាង​៦​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧
Date: 2018-01-01

ភ្នំពេញ​៖ ការវិនិយោគ​លើ​វិស័យ​សំណង់​នៅ​ទូទាំងប្រទេស​កម្ពុជា នៅក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន​សរុប ៣,០៥២ គម្រោង ដែលមាន​តម្លៃ​ប៉ាន់ស្មាន ៦,៤២៨​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១៧  ។ ទំហំ​ទុនវិនិយោគ​នេះ កើនឡើង​ជាង ២២​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែលមាន​ជាង ៥,២៥៦​លាន​ដុល្លារ​។​

ការវិនិយោគ​លើ​វិស័យ​សំណង់​នៅ​ទូទាំងប្រទេស​កម្ពុជា នៅក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន​សរុប ៣,០៥២ គម្រោង និង​ផ្ទៃក្រឡា សរុប​១០,៧៤៦,២១៩​ម៉ែត្រការ៉េ​។ ក្នុងនោះ​មាន​សំណង់​លំនៅដ្ឋាន​សរុប​ចំនួន ២,២៩១​គម្រោង ដែលមាន​ផ្ទៃក្រឡា​សរុប​ចំនួន ៥,៥៧៥ ,១៩១ ម៉ែត្រការ៉េ មាន​ទំហំ​ទុនវិនិយោគ ចំនួន ២,២៣០,៦៥៤,៧១៩ ដុល្លារ​។  នេះ​បើតាម​សេចក្តីប្រកាស​ព័​ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បាន​បញ្ជាក់ទៀតថា តម្លៃ​ប៉ាន់ស្មាន​នៃ​ការវិនិយោគ​លើ​វិស័យ​សំណង់​ទាំង​ជាង​៣​ពាន់​គម្រោង​នេះ មាន​ប្រមាណ ៦,៤២៨,៧៩៤,១៧៩ ដុល្លារ​។ ទំហំ​នេះ​កើនឡើង​ចំនួន​២២,៣១​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦ ដែលមាន​តម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​ប្រមាណ​៥,២៥៦,១២០,៧០៤​ដុល្លារ​។ 

​តាម​ប្រកាស​ព័ត៌មាន​ដដែល វិស័យ​សំណង់​នេះ បាន​បង្កើត​ការងារ​ជាច្រើន​ជូន​ប្រជាពលរដ្ឋ​ជា​មធ្យម​ពី ២៥៥,០០០ នាក់ ទៅ ២៦០,០០០​នាក់ ក្នុង​មួយថ្ងៃ ក្នុងនោះ​រាជធានី​ភ្នំពេញ មាន​ចំនួន​កម្មករ​ប្រមាណ​ពី ១២៥,០០០​នាក់ ទៅ ១៣០,០០០ នាក់​។ តាមរយៈ​ការសិក្សា​របស់​ក្រសួង​រៀបចំ​ដែនដី ក្នុង​ឆ្នាំ​២០១៧​នេះ តម្លៃ​ពលកម្ម សម្រាប់​កម្មករ​គ្មាន​ជំនាញ អាច​ទទួលបាន​ពី ៣៥,០០០​រៀល ដល់ ៤​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ  និង​សម្រាប់​កម្មករ​មាន​ជំនាញ និង​មេជាង​ក្នុង​មួយថ្ងៃ ទទួលបាន​ពី​៥​ម៉ឺន​រៀល ទៅ ៧​ម៉ឺន​រៀល និង​ពី ៤០០​ដុល្លារ ទៅ​៥០០​ដុល្លារ ក្នុង​មួយខែ សម្រាប់​វិស្វករ ស្ថាបត្យករ និង​ជំនាញ​ផ្សេងទៀត​៕

Source From: https://www.thmeythmey.com
Share
Our Partners