Hot line: +855 (0)99 283 388
● You are in: Media > Detail News
អ្នកឧកញ៉ា គិត ម៉េង កំពុងដឹកនាំកិច្ចប្រជុំលើកទី៥៥ EABC Meeting ២០២២
Date: 2022-09-16

សៀមរាប ៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បាន និងកំពុងដឹកនាំកិច្ចប្រជុំលើកទី ៥៥ EABC Meeting ២០២២ នៅសណ្ឋាគារសុខា ក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការចូលរួមពីសំណាក់អ្នកតំណាងប្រទេសអាស៊ាន នឹងប្រទេសពាក់ព័ន្ធ។

នៅក្នុងកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រមួយនេះរួមមានរបៀបវារៈសំខាន់ៗជាច្រើនដូចជា កិច្ចចាប់ផ្តើមសន្ទរកថាស្វាគមន៍ដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធាន EABC ឆ្នាំ២០២២, ការបញ្ជាក់អំពីកំណត់ហេតុនៃកិច្ចប្រជុំ ៥៤ EABC , ការបកស្រាយអំពីសន្ទនាជាមួយ SEOM +3 រួមជាមួយកិច្ចពិភាក្សាស្ដីពីការរៀបចំសម្រាប់ការចូលរួមរបស់ EABC ជាមួយ AEM +3 ។

ក្រៅពីនេះក៏មានកិច្ចពិភាក្សា និងពិគ្រោះយោបល់ផ្សេងៗទៀតដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន៕

Source From:
Share
Our Partners