Hot line: +855 (0)99 283 388
● You are in: Media > Detail News
អ្នកឧកញ៉ា គិត ម៉េង កំពុងបន្តជួបប្រជុំ និងពិភាក្សាជាមួយភាគី US-ABC ដើម្បីជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ច
Date:

សៀមរាប ៖ បន្ទាប់ពីបានបញ្ចប់ដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយខាងអង្គការ JETRO ដែលដឹកនាំដោយលោក Nobutani Kazushige នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ដដែលនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានបន្តជួបប្រជុំជាមួយភាគី US-ABC ដែលដឹកនាំដោយលោក Amb. Michael W.Michalak នៅសណ្ឋាគារសុខា ក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងកិច្ចជំនួបប្រជុំ និងភិភាក្សាការងារខាងលើនេះ ត្រូវបានធ្វើឡើងតាមរបៀបវារៈសំខាន់ៗមួយចំនួនក្នុងគោលបំណងធ្វើយ៉ាងណាដោះស្រាយបញ្ហារួម និងលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងតំបន់ ក៏ដូចជាអាស៊ានទាំងមូលផងដែរ។ ក្រៅពីនេះ ក៏មានការចូលរួមថ្លែងសន្ទរកថារបស់ថ្នាក់ដឹកនាំ US-ABC ASEAN ផងដែរ៕

 

Source From:
Share
Our Partners