លោកឧកញ៉ា សៀ ឫទ្ធី ដែលគេស្គាល់ថា ជាវិនិយោគិននិងធុរជនលេចធ្លោមួយរូបនៅកម្ពុជា ជាពិសេស ក្នុងវិស័យអចលនទ្រព្យ ឥឡូវនេះ លោកឧកញ៉ាគ្រោងនាំយករបៀបរបបរស់នៅផ្ទះបុរីបែបទំនើបប្លែក ដូចនៅសិង្ហបុរី និង កាតា ចូលមកកម្ពុជាបន្ថែមទៀតហើយ។
គម្រោងបុរីលំនៅដ្ឋានលក្ខណៈជា Resort ឈ្មោះ The Palms ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ចម្ងាយប្រមាណ ៤គីឡូម៉ែត្រ ពីគល់ស្ពានព្រះមុនីវង្ស ដែលតភ្ជាប់ទៅរហូតដល់មាត់ទន្លេ ក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។