ដើម្បីឈរជើង និងរកស៊ីបានយូរនៅក្នុងវិស័យអចលនទ្រព្យ អ្នកត្រូវតែមានភាពឆ្លាតវៃបំផុតក្នុងការបង្កើតទំនាក់ទំនង និងចេះវាយតម្លៃទៅលើអចលនទ្រព្យ។ មនុស្សជាច្រើនបាននិយាយថា ការរកស៊ីនៅក្នុងវិស័យអចលនទ្រព្យគឺជារឿងងាយស្រួល និងឆាប់មានបំផុត ប៉ុន្តែវាមិនមែនងាយស្រួលដូចការគិតនោះទេ។ តើអ្នកគួរតែយល់ដឹងអ្វីខ្លះនៅក្នុងវិស័យអចលនទ្រព្យ?
រាជធានីភ្នំពេញ ៖ ក្នុងឆ្នាំ២០១៧នេះ គម្រោងលំនៅឋានដ្ឋានតម្លៃមធ្យម ត្រូវបានប្រកាសអភិវឌ្ឍន៍ជាបន្ដបន្ទាប់ ធ្វើឲ្យពលរដ្ឋដែលកំពុងស្វែងរកទិញលំនៅឋានមានជម្រើសច្រើន ហើយថ្មីៗនេះអ្នកវិនិយោគក្នុងស្រុក គឺក្រុមហ៊ុន លី ហួរគ្រុប បានសម្រេចចិត្តបោះទុនវិនិយោគលំនៅឋានតម្លៃសមរម្យជាលើកដំបូង របស់ខ្លួន នៅតាមបណ្តោយផ្លូវជាតិលេខ៦A ។
ខេត្តកែប ៖ មន្ត្រីថ្នាក់ដឹកនាំខេត្តបានបង្ហើបឲ្យដឹងថា រាជរដ្ឋាភិបាលមានគម្រោងសាងសង់កំពង់ផែខ្នាតអន្តរជាតិមួយនៅទឹកដីខេត្តជាប់មាត់សមុទ្រមួយនេះ ។ ទោះបីយ៉ាងណា គម្រោងផែអន្តរជាតិមួយនេះ ពុំទាន់សម្រេចជាផ្លូវការនៅឡើយទេ ។
រាជធានីភ្នំពេញ ៖ អ្នករកស៊ីវិស័យដីធ្លីនៅខេត្តកំពតបានអះអាងថា បច្ចុប្បន្ន មានវិនិយោគិនជាតិ និងអន្តរជាតិជាច្រើនកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគដោយផ្ដោតលើរមណីយដ្ឋាន សណ្ឋាគារ និងរីសតនៅទឹកដីខេត្តកែប និងកំពត ដោយសារតែពួកគេមើលឃើញសក្ដានុពលនៃវិស័យទេសចរណ៍កំពុងមានសន្ទុះខ្លាំង បូករួមទាំងគម្រោងខ្នាតអន្តរជាតិជាច្រើនដែលគ្រោងនឹងសាងសង់នៅទីនោះ ។
រាជធានីភ្នំពេញ ៖ កម្ពុជា និងថៃគ្រោងបើកច្រកព្រំដែនអន្តរជាតិចំនួន៤កន្លែងទៀត ខណៈដែលច្រកស្ទឹងបត់ រវាងខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ កំពុងជំរុញការសាងសង់ ដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងផ្តល់ភាពកាន់តែងាយស្រួលដល់ភ្ញៀវទេសចរសម្រាប់ធ្វើដំណើរឆ្លងកាត់ព្រំដែន ។
ភ្នំពេញ៖ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនក៏ដូចជាការធ្វើដំណើរទៅមកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែរនោះ ក្រសួងសាធារណការ និងដឹកជញ្ជូនត្រៀមសាងសង់ផ្លូវក្រវាត់ក្រុងមួយខ្សែទៀត(ទី3) បន្ទាប់ផ្លូវក្រវាត់ក្រុងទី2ដែលបានសាងសង់ជិតរួចរាល់100%ហើយក្នុងពេលឆាប់ៗខាងមុខនេះ។
សរុបពេលការផ្គត់ផ្គង់កើនឡើងបានធ្វើឲ្យតម្លៃខុនដូប្រណីត ដែលបានលក់ចេញបានធ្លាក់ចុះ ១ ភាគរយ នៅក្នុងឆមាសទី ១ ឆ្នាំ ២០១៧ នេះ ធៀបនឹងដំណាច់ឆ្នាំមុន។
កាលថ្ងៃអង្គារដើមសប្តាហ៍នេះក្រុមហ៊ុន OCIC ជាម្ចាស់គម្រោងទីក្រុងរណបជ្រោយចង្វារបានសម្ពោធការដ្ឋានចាប់ផ្តើមសាងសង់ស្ពានចំនួន ២ ឆ្លងកាត់ទន្លេសាបពីត្រើយខាងលិចចំណុចក្បែរឃ្លាំងស្តុកសាំងរបស់ក្រុមហ៊ុនសូគីម៉ិច នៅតាមបណ្តោយជាតិលេខ ៥ ឆ្លងទៅត្រើយខាងកើតនៅក្នុងសង្កាត់ព្រែកតាសេក ក្នុងខណ្ឌប្ញស្សីកែវ។
រដ្ឋាភិបាលបាននិងកំពុងស្វះស្វែងរកដៃគូវិនិយោគពីវិស័យឯកជន ដើម្បីសាងសង់ទីក្រុងថ្មីមួយ ដែលគ្រោងដាក់ឈ្មោះថា «ទីក្រុងនាគរាជសម្តេចតេជោ» ស្ថិតនៅប្រជុំរវាងទន្លេសាប និងទន្លេមេគង្គ។
រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ភឿង សុភ័ណ បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលបាននិងកំពុងស្វែងរកដៃគូវិនិយោគពីក្រុមហ៊ុនឯកជន ដើម្បីសាងសង់ទីក្រុងថ្មីមួយដែលមានទំហំផ្ទៃដីពី២ ទៅ៣ម៉ឺនហិកតា និងគ្រោងចំណាយទឹកប្រាក់វិនិយោគ៨០ពាន់លានដុល្លារអាមេរិក។
នៅក្នុងទីផ្សារកំពុងតែមានការ រីកចម្រើនយ៉ាងឆាប់រហ័សដូចជាទីផ្សារនៅភ្នំពេញ ការ គ្រប់គ្រងអចលនទ្រព្យ លក្ខណៈវិជ្ជាជីវៈ អាចធ្វើឲ្យគម្រោងមានភាពលេចធ្លោបាន។
អ្នកទិញ អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍ដែលមានបទពិសោធខ្ពស់អាចយល់ដឹងថា ការគ្រប់គ្រងអចលនទ្រព្យបានល្អ គឺមានសារៈសំខាន់ក្នុងការបង្កើន និងទ្រទ្រង់តម្លៃអចនទ្រព្យមួយព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះ កិត្តិយស និងតម្លៃ តាមរយៈការថែទាំសម្ភារ និងការផ្តល់សេវាដែលមានគុណភាពខ្ពស់តាមរយៈការជួលអ្នកជំនាញដែលល្អបំផុតនៅក្នុងទីផ្សារដែលនេះនឹងធ្វើឲ្យបរិយាកាសរបស់អគារកាន់តែប្រសើរឡើង។