Hot line: +855 (0)99 283 388
● You are in: Media > Detail News
សម្តេចតេជោសម្រេចនិរាករណ៍ចោលចំពោះប័ណ្ណកម្មសិទ្ឋិលើដីរដ្ឋទាំងអស់ តាមឆ្នេរសមុទ្រកម្ពុជា ជាប់នឹង ខេត្ត៤គឺ ១កំពត ២កែប ៣ព្រះ សីហនុ និង៤កោះកុង
Date: 2017-08-22

ភ្នំពេញ ៖ ព្រៃកោងកាងនិងធនធានធម្មជាតិសិ្ថតនៅតាមឆ្នេរសមុទ្រកម្ពុជា ជាប់នឹង ខេត្ត៤គឺ ១កំពត ២កែប ៣ព្រះ សីហនុ និង៤កោះកុង ដែលមានប្រវែង ៤៤០គម ដែលជាឆ្នេរសមុទ្រ ស្អាតក្នុងពិភពលោក (តារារះនាទិសនិរតី) ដែលសព្វថ្ងៃនេះមានសកម្មភាពរំលោភចាក់ដីលុបឆ្នេរ និង កាប់បំផ្លាញទន្ទ្រានព្រៃកោងកាងដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានធម្មជាតិដែល រាជរដ្ឋាភិបាល បានសម្រេចនិរាករណ៍ចោលចំពោះប័ណ្ណកម្មសិទ្ឋិលើដីរដ្ឋទាំងអស់នោះកន្លងមក ប៉ុន្តែមិនទាន់មានការ អនុវត្តអោយបានពេញលេញនៅឡើយ។

ការថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ខណៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងវេទិកាជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» 2nd National Forum on “Protection and Conservation of Natural Resources” នៅវិមានសន្តិភាព រាជធានីភ្នំពេញដែលមានការចូលរួមពី ដៃគូអង្គការអន្តរជាតិ និងស្ថានទូតបរទេសនានា ព្រមទាំងសហគមការពារធនធានធម្មជាតិមកពីទូទាំងប្រទេស។

ថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាអោយរដ្ឋមន្រ្តី ក្រសួងរៀបចំដែនដីនគររូបនីយកម្ម សហការជាមួយខេត្តទាំង៤ ចុះអនុវត្តិបញ្ចប់បញ្ហានេះទាំងស្រុងជាបន្ទាន់ដោយគ្មានការលើកលែងឡើយ។

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានរំលឹកមិនអនុញ្ញាត្តអោយមានការវិនិយោគដាំសារ៉ាយសមុទ្រលើសមុទ្រកម្ពុជាដាច់ខាត។ តាមការលើកឡើងរបស់វិស័យ ឯកជនដែលកំពុងធ្វើអាជីវកម្មលើផលិតផលដើមប្ញស្សី គឺ សម្តេចតេជោ បានគាំទ្រអោយសហគមបន្តដាំដើមប្ញស្សី ដែលមានប្រយោជន៍ទាំងក្នុងការទទួលទានផង និងឆ្នៃជាសម្ភារៈសម្រាប់ប្រើប្រាស់ផង និងសម្រាប់លក់ដូរដើម្បីបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ។

ដើម្បីជួយពង្រឹងដល់សហគមមូលដ្ឋាននានាដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការការពារអភិរក្សធនធានធម្មជាតិ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតមូលនិធិបរិស្ថាន ដើម្បីផ្តល់មូលនិធិទ្រទ្រង់ជួយ សហគមនៅឆ្នាំ ២០១៨ ខាងមុខនេះ ដែលក្នុង១សហគម គឺនឹងទទួលបានមូលនិធិ ៤,០០០,០០០ (បួនលានរៀល) ៕

 

Source From: http://www.bbn-tv.com/?
Share
Our Partners