ក្នុងចំណោមហាងជាង១០០នោះ ត្រូវបានគេឲ្យដឹងថា មានភាគច្រើនជាភោជនីយដ្ឋាននិងហាងកាហ្វេម៉ាកល្បីៗទាំងក្នុងស្រុកនិងក្រៅស្រុក។
ភ្នំពេញ៖ ពិព័រណ៍អចលនទ្រព្យ ជាវេទិកាមួយសម្រាប់វិនិយោគិនក្នុងស្រុក និងអន្តរជាតិ ដែលចង់ស្វែងយល់អំពីបច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យកម្ពុជា។ ពិព័រណ៍អចលនទ្រព្យនេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ៦ដល់ថ្ងៃទី ៧ តុលា នៅសណ្ឋាគារណាហ្គាវើល។
ភ្នំពេញៈ លំនៅដ្ឋានប្រភេទបុរីគឺជាផ្ទះដែលមានប្រជាប្រិយភាពបំផុត និងមានតម្លៃសមរម្យស្របតាមការចូលចិត្តរបស់ប្រជាជនខ្មែរ។
កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត ត្រូវគេរំពឹងថា នឹងចាប់ផ្តើមដំណើរការសាងសង់នៅដើមឆ្នាំ២០១៨ខាងមុខនេះ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០១៩។
ភ្នំពេញ៖ ការបង់ពន្ធលើអចលនទ្រព្យ ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី ៣១ខែតុលាឆ្នាំនេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយដ្ឋានពន្ធដារ នៅថ្ងៃទី២៩ខែកញ្ញា។
ទំនាក់ទំនងវិជ្ជមានរវាងប្រទេសចិន និងកម្ពុជាកំពុងតែបង្កើតឳកាសកាន់តែច្រើនសម្រាប់វិនិយោគទុនចិនចូលមកទីផ្សារអចលនទ្រព្យកម្ពុជា។ សក្ដានុពលអភិវឌ្ឍន៍របស់កម្ពុជាត្រូវបានគេទទួលស្គាល់ដោយសារតែការអភិវឌ្ឍន៍ទីក្រុងនៅមានកម្រិតបើធៀបទៅនឹងប្រទេសដទៃនៅក្នុងតំបន់អាស៊ាន។ គឺដោយសារតែកត្តាអស់ទាំងនេះហើយទើបប្រទេសចិនធ្វើការវិនិយោគយ៉ាងច្រើននៅក្នុងវិស័យមួយនេះជារៀងរាល់ឆ្នាំ ជាពិសេសនៅក្នុងខេត្តព្រះសីហនុដែលវិនិយោគិនចិនកំពុងតែស្វះស្វែងទៅវិនិយោគ និងគ្រប់ដណ្ដប់ទីផ្សារនៅទីនោះ។
ក្រុមហ៊ុនមួយរបស់ចិន នឹងសង់ផ្លូវរថភ្លើងលើអាកាស ពីព្រះបរមរាជវាំង ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅពាក់កណ្តាលឆ្នាំ២០១៨ខាងមុខ។ នេះបើតាម កាសែត China Daily។ យ៉ាងណាក៏ដោយ គម្រោងសាងសង់នេះ មិនទាន់ត្រូវបានបញ្ជាក់ពីភាគីកម្ពុជានៅឡើយ ខណៈដែលមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ឆ្លើយតបថាមិនបានដឹងពីគម្រោងនេះ។
ការអភិវឌ្ឍភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធកំណើននាំការវិនិយោគរបស់ប្រទេសចិនបានធ្វើឲ្យខេត្តជាប់មាត់សមុទ្រដែលធ្លាប់តែអ៊ូអរតែពេលចុងសប្តាហ៍នេះប្រែជាគគ្រឹកគគ្រេង និងមានសន្ទុះអភិវឌ្ឍយ៉ាងលឿនស្ទើរមិនគួរឲ្យជឿ។
ក្រុមហ៊ុន Virtue Resources Group បានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនដៃគូយុទ្ធសាស្ត្រចំនួន១២ ដែលមកពីចំនួន១៧ប្រទេសក្នុងការសាងសង់ទីក្រុងរណបនៅក្រុងបាវិត ក្នុងដំណាក់កាលទី១ លើផ្ទៃដីចំនួន៥០ហិកតា។ ហើយនៅចុងឆ្នាំនេះ ក្រុមហ៊ុន Virtue Resources Group រំពឹងថា នឹងចុះកិច្ចព្រមព្រៀងចុងក្រោយ ក្នុងការសម្រេចជ្រើសពេលវេលាសមស្របមួយដើម្បីចាប់ផ្តើមការសាងសង់គម្រោងរបស់ខ្លួន។
ដើម្បីធានាឱ្យមាននិរន្ដរភាព និងជំរុញការអភិវឌ្ឍលើវិស័យអចលនទ្រព្យឱ្យដំណើរការកាន់តែប្រសើរថ្មីៗនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសច្បាប់ស្តីពីថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈ សម្រាប់ការផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុដល់ក្រុមហ៊ុនអចលនទ្រព្យនានា។