នៅពេលអ្នកលក់ ឬជួលផ្ទះរបស់អ្នកតាមរយៈភ្នាក់ងារអចលនទ្រព្យអ្នកពិតជាត្រូវបង់ថ្លៃកម្រៃជើងសាសម្រាប់សេវាកម្មភ្នាក់ងារនោះយ៉ាងប្រាកដ។ ជាមួយគ្នានេះ ប្រសិនបើអ្នកត្រូវការសេវាកម្មវាយតម្លៃដែលមានវិជ្ជាជីវៈដើម្បីវាយតម្លៃផ្ទះរបស់អ្នក នោះអ្នកក៏ត្រូវបង់ថ្លៃសេវាកម្មបន្ថែមទៀតផងដែរ។
ការវិនិយោគផ្ទាល់ពីបរទេសមកកាន់ប្រទេសកម្ពុជា នៅក្នុងរយៈពេល ៦ខែនៃឆ្នាំ២០១៧នេះ សម្រេចបានទឹកប្រាក់វិនិយោគចំនួនជាង ២ពាន់លានដុល្លារអាមេរិក ពោលគឺបានកើនឡើងប្រមាណជាង ១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាដូចពីឆ្នាំ២០១៦ ដែលមានការវិនិយោគផ្ទាល់ពីបរទេស មានទឹកប្រាក់ចំនួនជាង ១៧៨៩លានដុល្លារអាមេរិកតែប៉ុណ្ណោះ។
ខេត្តសៀមរាប ៖ ខេត្តសៀមរាបត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ដែលទាក់ទាញទេសចរគ្រប់ជាតិសាសន៍មកកម្សាន្ត ។ ជាក់ស្តែង ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៧ ខេត្តមួយនេះបានទទួលស្វាគមន៍ភ្ញៀវទេសចរសរុបជាង៣,៧លាននាក់ កើនទ្បើង១១,៩៤% ធៀបនឹងឆ្នាំ២០១៦ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួនជាង២,៣លាននាក់ កើនទ្បើង១១,៩៧% និងភ្ញៀវទេសចរអន្តរជាតិចំនួនជាង១,៤លាននាក់ កើនទ្បើង ១១,៩៩% ។
លោក ឃួន ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ បានលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងការវិនិយោគលើការរៀបចំចំណតក្រោមដី និងSky Trainដើម្បីបញ្ចៀសបានបញ្ហាកកស្ទះចរាចរណ៍។ ស្របពេលដែល ក្រុមហ៊ុនវិនិយោគរបស់ចិនមួយមានបំណងវិនិយោគផ្នែកសំណង់នៅកម្ពុជា។
សេចក្ដីជូនដំណឹង ពីគម្រោង លំនៅឋានសាធារណៈ ស្ដីពីការពន្យាលពេលនៃការទទួលឯកសារបំពេញបន្ថែម
ភ្នំពេញ៖ បឹងជើងឯក ដែលស្ថិតនៅក្នុង ខណ្ឌដង្កោ ប៉ែកខាងត្បូងនៃក្រុងភ្នំពេញ អាចនឹងមានសន្ទុះកំណើនសេដ្ឋកិច្ចរីកឡើងលឿនជាងមុនតាមរយៈគម្រោងក្រុងរណប ដែលបានទាក់ទាញការអភិវឌ្ឍវិស័យអចលនទ្រព្យជាច្រើននាថ្ងៃខាងមុខឆាប់ៗនេះ។
ភ្នំពេញៈ កំពង់ផែ ទេសចរណ៍ ថ្មី មួយមួយទៀត ដែលមាន តម្លៃជាង ១០លាន ដុល្លារអាមេរិក ក្រោម ជំនួយ របស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោង នឹង ចាប់ផ្តើម សាងសង់ នៅ ចុង ឆ្នាំនេះ ហើយ នឹង បញ្ចប់ នៅ ចុងឆ្នាំ២០១៩។
ដើម្បីទិញផ្ទះតម្លៃទាបរបស់ក្រុមហ៊ុន Worldbridge Land Cambodia ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ ក្នុងឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល មានចម្ងាយ ប្រមាណ ៨គីឡូម៉ែត្រ ពីទីក្រុងតាខ្មៅ មិនត្រូវមានប្រាក់ខែលើសពី៥០០ដុល្លារអាមេរិកទេ។
ភ្នំពេញ៖ អ្នកអភិវឌ្ឍន៍លំនៅឋាន ជាច្រើនបានហៅផ្ទះ ដែល គេ សាង សង់ នោះ ថាបុរី ប៉ុន្តែ ជាក់ ស្តែង វា មាន តែឈ្មោះប៉ុណ្ណោះ ដោយគ្មានការទទួលស្គាល់ ឬឯកសារផ្លូវច្បាប់ណាមួយ ហៅលំនៅឋាន ទាំង នោះ ថា បុរីឡើយ ការ ហៅ ឈ្មោះ បែបនេះ គឺ ដើម្បីធ្វើពាណិជ្ជកម្មផ្សព្វផ្សាយតែប៉ុណ្ណោះ។
(ភ្នំពេញ)៖ ក្រុមហ៊ុន OCIC គ្រោងចំណាយ៣៥លានដុល្លារ ដែលបានពីគម្រោងអភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វារ សម្រាប់សាងសង់ស្ពានបេតុង ឆ្លងកាត់ទន្លេសាប ពីចំណុចឃ្លាំងសាំងសូគីមិច គីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឬស្សីកែវ ឆ្ពោះទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ក្នុងសង្កាត់ព្រែតាសេក ខណ្ឌជ្រោយចង្វារ សម្រាប់ការធ្វើដំណើរទូទៅ របស់បងប្អូនប្រជាពលរដ្ឋ ចូលរួមកាត់បន្ថយការ កកស្ទះចរាចរណ៍ ដែលធ្វើដំណើរឆ្លងកាត់ស្ពានជ្រោយចង្វារនោះ។