Hot line: +855 (0)99 283 388
● You are in: Media > Detail News
លោកឧកញ៉ា នួន រិទ្ធី ៖ ការរៀបចំដីជាយុទ្ធសាស្ត្រមួយដ៏សំខាន់សម្រាប់ការបម្រែបម្រួលសង្គម កំណើនសេដ្ឋកិច្ច និងកំណើនប្រជាសាស្ត្រ
Date: 2022-09-27

ភ្នំពេញ ៖  ការកើនឡើងជាប្រចាំនៃចំនួនប្រជាជន ការប្រែប្រួលសេដ្ឋកិច្ច និងវប្បធម៌ ក្នុងបរិបទ នៃសកលភាវូបនីយកម្ម  បានតម្រូវឱ្យរាជរដ្ឋាភិបាលមានការរៀបចំដែនដីប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ។ ដូច្នេះការរៀបចំដីនៅគ្រប់ថ្នាក់ គ្រប់វិស័យ គឺជាយុទ្ធសាស្ត្រមួយដ៏សំខាន់ សម្រាប់ប្រឈមទៅនឹងការប្រែប្រួលសង្គម សេដ្ឋកិច្ច និងបរិស្ថាន។

យោងតាមគោលនយោយបាយជាតិរៀចំដែនដីរបស់រាជរដ្ឋាភិបាលបញ្ជាក់ថា  ការគ្រប់គ្រង ការប្រើប្រាស់ និងបែងចែកដីធ្លី ធនធានធម្មជាតិ និងហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត និងសង្គម ប្រកបដោយវិចារណញ្ញាណ និងមានការទទួលខុសត្រូវច្បាស់លាស ស្របតាមឋានានុក្រមនៃការរៀបចំដែនដី ដែលនឹងអភិវឌ្ឍដោយឈរលើមូលដ្ឋាននៃការចូលរួម និងកិច្ចសហការអនុវត្តជិតស្និទ្ធ រវាងស្ថានិងអ្នកពាក់ព័ន្ធទៅតាមក្របខណ្ឌ គតិយុទ្ធជាធរមាន គឺជាយុទ្ធវិធីដើម្បីសម្រចភាពជោគជ័យនៃការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ពិសេសកំណែទម្រង់ដីធ្លីតាមគោការណ៍វិមជ្ឈការ និងវិសហមជ្ឈការ។

លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹង ទៅលើយុទ្ធសាស្ត្រនៃការរៀបចំដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា។ 

លោកឧកញ៉ាបានមានប្រសាសន៍ថា គោលនយោយបាយជាតិរៀចំដែនដី  ត្រូវបានរៀបចំឡើងដោយមានការចូលរួមប្រកប្រដោយភាពសុខដុមរមនា រវាងគ្រប់សវិស័យពាក់ព័ន្ធ និងអមដោយយន្តការពិសេសនៃការវាយតម្លៃអំពីផលប៉ះពាល់បរិស្ថាន និងសង្គម លើការរៀបចំដែនដីគ្រប់ជ្រុងជ្រោយ។ 

លោកឧកញ៉ាបានប្តថា ការរៀបចំដីធ្លីនេះ បានជាឧបករណ៍ដ៏មានសារៈសំខាន់សម្រាប់តម្រង់ទិសរាល់ការអភិវឌ្ឍពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធនានា ការកើនឡើងនៃចំនួនប្រជាសាស្ត្រ និងការរក្សាបាននូវសោភ័ណភាពតាមតំបន់ ក៏ដូចជាការបែងចែកផលនៃកំណើនសេដ្ឋកិច្ច ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច ។

គួររំលឹកផងដែរថា ដើម្បីលើកកម្ពស់ការយល់ដឹងដល់សាធារណជនលើផ្នែកធុរកិច្ច និងសង្គមស៊ីវិល ដើម្បី រួមចំណែកតាមដាន និងវាយតម្លៃ ផែនការអភិវឌ្ឍនានា រាជរដ្ឋាភិបាលបានធ្វើការផ្សព្វផ្សាយនូវរបាយការណ៍ស្តីពីការអភិវឌ្ឍ ភាពរីកចំរើនផ្នែករៀបចំដែនដីនៅទូទាំងប្រទេស និងនៅរាជធានី / ខេត្ត៕

Source From:
Share
Our Partners