Hot line: +855 (0)99 283 388
● You are in: Media > Detail News
អបអរសាទរ! រាជធានី​ភ្នំពេញ​នឹងមាន​ផ្លូវ​ក្រវាត់ក្រុង1ទៀតឆាប់ៗនេះ
Date: 2017-09-14

ភ្នំពេញ៖ ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​ក៏ដូចជា​ការធ្វើដំណើរ​ទៅមក​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ដែរនោះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ត្រៀម​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​មួយ​ខ្សែ​ទៀត(ទី3) បន្ទាប់​ផ្លូវ​ក្រវាត់ក្រុង​ទី2ដែល​បាន​សាងសង់​ជិត​រួចរាល់100%ហើយ​ក្នុងពេលឆាប់ៗខាងមុខនេះ។

កាលពី​ព្រឹក​ថ្ងៃទី13 ខែកញ្ញា ឆ្នាំ2017 ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ដឹកនាំ​គណៈប្រតិភូ​មួយក្រុម រួមមាន​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ម្ចាស់​គម្រោង និង​តំណាង​ក្រុមប្រឹក្សាបច្ចេកទេស។

គម្រោង​ផ្លូវ​នេះ​មាន​ប្រវែង​សរុប​ប្រមាណ​ជា 52គីឡូម៉ែត្រ ធ្វើ​ពី​បេតុង​សរសៃដែក​ដែល​ក្នុងនោះ47គីឡូម៉ែត្រ​ជា​ផ្លូវ4គន្លង2ទៅ2មក មាន​ទទឹង​ប្រវែង25ម៉ែត្រ ឯ​នៅសល់5គីឡូម៉ែត្រ​ទៀត​មាន2គន្លង​សម្រាប់​ចូលទៅ​កាន់​កំពង់ផែ។

គម្រោង​ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ5 ត្រង់ចំណុច​ទំនប់​កប់​ស្រូវ ឆ្លងកាត់​ផ្លូវជាតិ​លេខ4 ផ្លូវជាតិ​លេខ3 ផ្លូវជាតិ​លេខ2 និង​បញ្ចប់​ត្រឹម​ផ្លូវជាតិ​លេខ1 នៅត្រង់ចំណុច​កំពង់ផែ​ក្នុងស្រុក​កៀនស្វាយ​ខេត្តកណ្តាល។ ផ្លូវ​នេះ​មាន​អត្ថប្រយោជន៍​ក្នុង​ការជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ចំណេញ​ពេលវេលា​ក្នុងការ​ធ្វើដំណើរ ជាពិសេស​ជួយ​បញ្ជៀ​ស​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ទីក្រុង និង​ការតភ្ជាប់​ផងដែរ។

យ៉ាងណាក៏ដោយ​គម្រោង​ផ្លូវ​ខាងលើ គេ​មិនទាន់​ដឹង​កាលបរិច្ឆេទ​ច្បាស់លាស់​នៅឡើយ​ទេ ដោយសារ​ព័ត៌មាន​ឡា​រ៉ែ​ន​បាន​ព្យាយាម​ទាក់ទង​សួរ​ទៅ​ឯកឧត្តម វ៉ា ស៊ឹម​សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដែរ ប៉ុន្តែ​ឯកឧត្តម​មានប្រសាសន៍​ថា កំពុង​ជាប់រវល់​ប្រជុំ ហើយ​ឡា​រ៉ែ​ន​បាន​សុំ​សម្ភាស​ពី​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្តាល ប៉ុន្តែ​លោក​ក៏​មិនទាន់​បានដឹង​ច្បាស់​នៅឡើយ ដោយ​លោក​អះអាងថា នេះ​ជា​គម្រោង​សិក្សា​បឋម​នៅឡើយ៕

Source From: http://www.lareine.com.kh/
Share
Our Partners