Hot line: +855 (0)99 283 388
● You are in: Media > Detail News
អគ្គនាយក​ពន្ធដារ ប្រកាស​ពន្យារពេល​បង់​ពន្ធ​លើ​អចលនទ្រព្យ​
Date: 2017-09-30

​ភ្នំពេញ​៖ ការបង់ពន្ធ​លើ​អចលនទ្រព្យ ត្រូវបាន​ពន្យារពេលរ​ហូត​ដល់​ថ្ងៃទី  ៣១​ខែតុលា​ឆ្នាំនេះ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​អគ្គនាយដ្ឋាន​ពន្ធដារ នៅ​ថ្ងៃទី​២៩​ខែកញ្ញា​។​

សេចក្ដីជូនដំណឹង​ដដែល​នេះ​ឲ្យ​ដឹងថា មាន​ម្ចាស់​អចលនទ្រព្យ​ជាច្រើន​បានមក​ប្រកាស​បង់ពន្ធ​លើ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ​២០១៧ ប៉ុន្តែ​ម្ចាស់​អចលនទ្រព្យ​មួយចំនួនទៀត នៅ​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​នេះ​នៅឡើយ​។ សេចក្ដីជូនដំណឹង​នេះ​បញ្ជាក់ថា ដើម្បី​បង្កលក្ខណៈ​ងាយស្រួល និង​ផ្ដល់​លទ្ធភាព​ជូន​ម្ចាស់​អចលនទ្រព្យ​ដែល​មិនទាន់​ប្រកាស​បង់ពន្ធ អគ្គនាយកដ្ឋាន​ពន្ធដា​រស​ម្រេច​ពន្យារពេល​នៃ​ការបង់ពន្ធ​អចលនទ្រព្យ​សម្រាប់ ២០១៧ រហូតដល់​ថ្ងៃទី​៣១​ខែតុលា​ឆ្នាំនេះ​។ 
 

​ចំពោះ​ការខកខាន​បង់ពន្ធ​តាម​ពេលវេលា​កំណត់​ខាងលើ នឹងត្រូវ​ទទួល​នូវ​ទោសទណ្ឌ​តាមច្បាប់​ស្ដីពី​សារពើពន្ធ ជា​ធរមាន​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​ដដែល​នេះ​៕

Source From: https://www.thmeythmey.com
Share
Our Partners