ភ្នំពេញៈ លំនៅដ្ឋានប្រភេទបុរីគឺជាផ្ទះដែលមានប្រជាប្រិយភាពបំផុត និងមានតម្លៃសមរម្យស្របតាមការចូលចិត្តរបស់ប្រជាជនខ្មែរ។
ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានឱ្យដឹងថាមានផ្ទះបុរីប្រហែល 50,000 ខ្នងដែលរំពឹងថានឹងចូលទៅក្នុងទីផ្សារសម្រាប់អ្នកទិញជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ2030 ។
ទន្ទឹមនឹងនេះដែរតម្រូវការនៅតែមានកម្រិតខ្ពស់ហើយអ្នកអភិវឌ្ឍន៍បុរីកំពុងព្យាយាមបង្កើនទីផ្សារយ៉ាងឆាប់រហ័ស។ ដើម្បីស្របតាមតម្រូវការទីផ្សារ និងជម្រុញបន្ថែមទៀតនឹងឆ្ពោះទៅរកជាយក្រុងដែលជាតំបន់អភិវឌ្ឍន៍យ៉ាងសំខាន់ដែលមានតម្លៃសមរម្យ។
ប៉ុន្តែសូមចងចាំថាមិនមានគម្រោងបុរីទាំងអស់សុទ្ធតែដូចគ្នានោះទេមុនពេលទិញលំនៅដ្ឋានប្រភេទបុរីវាជាការសំខាន់ដើម្បីដឹងពីឯកសារផ្នែកច្បាប់សំខាន់មួយចំនួនដើម្បីជៀសវាងបញ្ហាណាមួយបន្ទាប់ពីទិញរួច។
ខាងក្រោមនេះជាឯកសារដែលអ្នកត្រូវតែពិនិត្យមើលជាមួយអ្នកអភិវឌ្ឍន៍បុរីមុនពេលអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញណាមួយ៖
ប្លង់រឹង៖អ្នកត្រូវតែពិនិត្យមើលប្រភេទប័ណ្ណកម្មសិទ្ធិជាមុនសិនតួយ៉ាងដូចជាគម្រោងបុរីយើងត្រូវប្រាកដថាបុរីនោះមានប្លង់រឹងមេមួយដែលជាប័ណ្ណកម្មសិទ្ធិស្របច្បាប់ដ៏សំខាន់ដែលគ្របដណ្តប់លើផ្ទៃដីទាំងមូល។ ចំណុចសំខាន់បន្ទាប់ទៀតផ្ទះរបស់អ្នកទិញនៅក្នុងបុរីនោះត្រូវតែមានប័ណ្ណកម្មសិទ្ធិបានត្រឹមត្រូវបន្ទាប់ពីទិញអចលនទ្រព្យអ្នកអាចផ្ទេរប័ណ្ណនេះទៅជាកម្មសិទ្ធិផ្ទាល់ខ្លួនការអភិវឌ្ឍន៍បុរីស្របច្បាប់គួរតែមានលទ្ធភាពផ្តល់ជូនប្លង់រឹងដល់អ្នកទិញ។
ការចុះបញ្ជីក្រុមហ៊ុន៖កុំខ្លាចក្នុងការស្នើសុំពិនិត្យលិខិតចុះបញ្ជីក្រុមហ៊ុនពីអ្នកអភិវឌ្ឍន៍។ តាមច្បាប់ក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវចុះបញ្ជីដើម្បីទទួលបានការយល់ព្រមពីក្រសួងពាក់ព័ន្ធដើម្បីអាចចាប់ផ្តើមដំណើរការអាជីវកម្ម និងដំណើរការសាងសង់បាន។
ទោះជាយ៉ាងណាដំណើរការសាងសង់មិនមែនមានន័យថាគម្រោងមួយនោះកំពុងដំណើរការស្របច្បាប់នោះទេ។ដូចនេះការចុះបញ្ជីក្រុមហ៊ុនបានត្រឹមត្រូវគឺដើម្បីធានាថាក្រុមហ៊ុនអភិវឌ្ឍន៍មួយធ្វើអាជីវកម្មស្របច្បាប់ដែលទាំងអស់នេះពិតជាជួយធ្វើឲ្យលោកអ្នកកាន់តែមានទំនុកចិត្តនៅពេលទិញផ្ទះ។
ការអនុម័តផែនការមេ៖នេះគឺជាឯកសារមួយដ៏សំខាន់ដែលអ្នកត្រូវតែដឹងផងដែរចំពោះផែនការមេ (សម្រាប់គម្រោងទាំងមូល) ឯកសារនេះត្រូវបានអនុម័តដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។ ជាទូទៅផែនការមេត្រូវបានអនុម័តមុនពេលការសាងសង់ចាប់ផ្តើមវាគូសបង្ហាញអ្នកច្បាស់អំពីរបៀបដែលគម្រោងត្រូវបានគ្រោងទុកទោះបីគម្រោងធំឬតូចអ្នកអភិវឌ្ឍដែលអាចទុកចិត្តបាននឹងបង្ហាញឱ្យអ្នកនូវឯកសារនេះ។
អាជ្ញាប័ណ្ណសាងសង់៖ក្រុមហ៊ុនសំណង់សម្រាប់បុរីបានឆ្លងកាត់ការពិនិត្យផ្ទៃខាងក្រោយយ៉ាងហ្មត់ចត់ជាមួយក្រសួងគ្រប់គ្រងដីធ្លី។ បុរីត្រូវដាក់ពាក្យស្នើសុំក្រុមហ៊ុនសំណង់មួយដើម្បីអាចដំណើរការសាងសង់មួយប្រកបដោយស្តង់ដារ និងបញ្ចប់ការសាងសង់តាមការកំណត់បានត្រឹមត្រូវ។
ចំណែកឯការសាងសង់វិញមិនត្រឹមតែលំនៅដ្ឋានតែប៉ុណ្ណោះទេប៉ុន្តែគឺត្រូវទទួលខុសត្រូវទាំងមូលលើការសាង់សង់ហេដ្ឋារចនាសម្ព័ន្ធរបស់គម្រោងបុរីទាំងមូល។
នៅពេលដែលក្រសួងបានត្រួតពិនិត្យកត្តាទាំងនេះរួចហើយពួកគេបានចេញអាជ្ញាប័ណ្ណដល់ក្រុមហ៊ុនសំណង់ផងដែរ។ដូចនេះលោកអ្នកអាចស្នើសុំមើលអជ្ញាប័ណ្ណនេះមុនពេលអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយ។
អាជ្ញាប័ណ្ណបុរី៖
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញអាជ្ញាប័ណ្ណបុរីនៅពេលដែលអ្វីៗគ្រប់យ៉ាងត្រូវបានរៀបចំ។ នេះមានន័យថាអ្នកអភិវឌ្ឍន៍បានបំពេញគ្រប់លក្ខខណ្ឌស្របតាមការទាមទាររបស់រដ្ឋទាក់ទងនឹងគុណភាពការសាងសង់ ថវិការ ផែនការលក់និងឯកសារពាក់ព័ន្ធមួយចំនួន។
មុនពេលចេញអាជ្ញាប័ណ្ណសម្រាប់ការអភិវឌ្ឍគម្រោងណាមួយក្រសួងវាយតម្លៃតាមរយៈបញ្ជីត្រួតពិនិត្យរបស់ខ្លួនដើម្បីរកឱ្យឃើញថាតើការអភិវឌ្ឍន៍មានប្រភពច្បាស់លាស់អំពីដើមទុនទ្រព្យ ប័ណ្ណកម្មសិទ្ធិ និងទ្រព្យសម្បត្តិផ្សេងទៀតដែលគាំទ្រលើកការវិនិយោគគម្រោងរបស់ពួកគេ។
ឯកសារពាក់ព័ន្ធ និងមានន័យថាការអភិវឌ្ឍន៍ប្រភេទនេះអាចត្រូវបានគេហៅថាជា”បុរី”។ ដោយឡែកនៅក្នុងទីផ្សារលំនៅដ្ឋានមានគម្រោងតូចៗមួយចំនួនក៏បានហៅខ្លួនឯងថាជាបុរីផងដែរដូចនេះនៅពេលទិញលំនៅដ្ឋានប្រភេទបុរីយើងត្រូវពិនិត្យមើលឯកសារទាំងអស់នេះមុនពេលទិញ៕