ភ្នំពេញ៖ គម្រោងស្ថាបនាស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាបមួយ ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៣ខែតុលានេះ ក្រោមអធិបតីប្រមុខរដ្ឋាភិបាល សម្ដេច ហ៊ុន សែន ។
ស្ពានឆ្លងកាត់ទន្លេសាប ដែលត្រូវបានដាក់ឲ្យសាងសង់នៅថ្ងៃនេះ មានប្រវែង ៩២២ម៉ែត្រ និងទទឹង ២០,៥ ម៉ែត្រ ដែលតភ្ជាប់ពីទីក្រុងរណបជ្រោយចង្វារ មកផ្លូវជាតិលេខ៥ត្រង់ចំណុចប្រសព្វផ្លូវលេខ ៣៦ ខណ្ឌឬស្សីកែវ។ នេះជាស្ពានតភ្ជាប់យ៉ាងសំខាន់រវាងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ ។
គម្រោងផ្លូវរថភ្លើង ភ្នំពេញបាងកក នឹងសាងសង់រួចរាល់នៅឆ្នាំ២០២០ ខណៈបច្ចុប្បន្នកំពុងសាងសង់យ៉ាងមមាញឹក ។ នេះបើយោងតាមភ្នាក់ងារសារព័ត៌មានជាតិ។
ផ្លូវរថភ្លើងភ្នំពេញ ភ្ជាប់ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ កំពុងពន្លឿនការជួសជុលពីស្រុកមង្គលបុរី តភ្ជាប់មកខេត្តពោធិ៍សាត់ និងមកកាន់រាជធានីភ្នំពេញ និងកំពុងជួសជុលស្ថានីយមួយកន្លែងនៅក្នុងក្រុងប៉ោយប៉ែត។
ល្បីល្បាញដោយសារប្រសាទអង្គរវត្ត ខេត្តសៀមរាបកំពុងតែក្លាយជាទិសដៅវិនិយោគអចលនទ្រព្យដ៏ពេញនិយមមួយនៅប្រទេសកម្ពុជាដោយសារតែភាពទាក់ទាញនៃវិស័យទេសចរណ៍ និងតម្លៃដីទាបធៀបនឹងតម្លៃនៅទីក្រុងភ្នំពេញ។ យ៉ាងណាក៏ដោយការបោះឆ្នោតជាតិនៅឆ្នាំក្រោយហាក់ដូចជាកំពុងធ្វើអោយការជួញដូរអចលនទ្រព្យនៅទ្រឹងមួយកន្លែងក្នុងទីផ្សារខេេត្តសៀមរាបដែលជាទីផ្សារអចលនទ្រព្យគ្រប់ដណ្ដប់ដោយអ្នកទិញ និងជួលជនជាតិបរទេស។
រាជធានីភ្នំពេញ ៖ ទឹកប្រាក់ប្រមាណ៣ លានដុល្លារនឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់សួនឧទ្យានដ៏ធំ និងដំបូងគេលើទឹកដីខេត្តមណ្ឌលគិរី ក្រោយរាជរដ្ឋាភិបាលសម្រេចអភិវឌ្ឍន៍ដីបរិវេណអតីតព្រលានយន្តហោះទំហំជាង២០ហិកតា ។ ទីតាំងនេះស្ថិតនៅកណ្តាលក្រុងសែនមនោរម្យ ដែលត្រូវបានទុកចោលអស់ជាច្រើនឆ្នាំ ឲ្យក្លាយទៅជាកន្លែងកម្សាន្តរបស់ប្រជាពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរ ហើយចាប់ផ្តើមបើកការដ្ឋានសាងសង់នៅក្នុងអំឡុងខែវិច្ឆិកា ខាងមុខនេះ ។
រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន ដោយរួមមានរដ្ឋមន្ត្រីក្រសួងសាធារណៈ និងដឹកជញ្ជូនកម្ពុជាផង នៅថ្ងៃទី12 ខែតុលាម្សិលមិញនេះ បានរៀបចំកិច្ចប្រជុំរួមគ្នាមួយថ្មី នៅប្រទេសសឹង្ហបូរី ដើម្បីពិភាក្សាលើគម្រោងតភ្ជាប់បណ្តាញផ្លូវដឹកជញ្ជូនគ្នាទៅវិញទៅមក។
ជាទូទៅនៅពេលការបោះឆ្នោតជិតចូលមកដល់ម្តងៗគេសង្កេតឃើញថា សកម្មភាពក្នុងវិស័យអចលនទ្រព្យតែងមានការប្រែប្រួលដោយចៀសមិនផុតនោះឡើយ។ នៅឆ្នាំ2018 ខាងមុខកម្ពុជានឹងរៀបចំការបោះឆ្នោតជាតិម្តងទៀត។ តើវិស័យអចលនទ្រព្យនៅកម្ពុជាអាចនឹងមានការប្រែប្រួលបែបណា?
រាជធានីភ្នំពេញ ៖ ជាង១ទសវត្សរ៍ចុងក្រោយនេះ ការប្រើប្រាស់ឥណទានធនាគារ ដើម្បីទិញផ្ទះ ឬអចលនទ្រព្យនានាបានក្លាយជារឿងសាមញ្ញ ដែលធ្វើឲ្យប្រជាពលរដ្ឋកាន់តែច្រើនអាចមានលទ្ធភាពទិញផ្ទះរស់នៅយ៉ាងសមរម្យ និងបានធ្វើឲ្យស្តង់ដានៃការរស់នៅកាន់តែប្រសើរទ្បើង ។
ខេត្តព្រះសីហនុ ៖ កំណើននៃការវិនិយោគផ្ទាល់ពីបរទេសបានធ្វើឲ្យតម្លៃដីក្នុងខេត្តព្រះសីហនុកើនឡើងទ្វេដង ដែលគាំទ្រដោយសារកំណើននៃការវិនិយោគក្នុងវិស័យឧស្សាហកម្មរបស់ខេត្ត ក្នុងរយៈពេល៦ខែដំបូងឆ្នាំនេះ ។
រាជធានីភ្នំពេញ ៖ អ្នកជំនាញវិស័យអចលនទ្រព្យមើលឃើញថា ក្នុងបរិបទសព្វថ្ងៃនេះ ពលរដ្ឋភាគច្រើនមានលទ្ធភាពទិញផ្ទះតម្លៃក្រោម១០ម៉ឺនដុល្លារ ហើយអ្នកអភិវឌ្ឍន៍គម្រោងសាងសង់ក៏មានការផ្គត់ផ្គង់ច្រើនដែរ ។
បើតាមនាយកក្រុមហ៊ុន Century 21 បានឱ្យដឹងថា បច្ចុប្បន្ន កំណើនអ្នកមានជីវភាពមធ្យមដែលរស់នៅរាជធានីភ្នំពេញ បានកើនឡើងជាបន្ដបន្ទាប់ ហើយតម្រូវការលំនៅឋានស្នាក់នៅក៏កំពុងកើនឡើងដែរ ជាពិសេសលំនៅឋានដែលមានតម្លៃក្រោម១០ម៉ឺនដុល្លារ គឺកំពុងមានការគាំទ្រច្រើន ។
រយៈពេល៩ខែដើមឆ្នាំ២០១៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តផ្តល់លិខិតអនុញ្ញាតសាងសង់ដល់អ្នកវិនិយោគ និងប្រជាពលរដ្ឋសរុប ប្រមាណ ២ពាន់ ៥២២គម្រោង ដែលមានទុនវិនិយោគ ៥ពាន់ ៦៣៦លានដុល្លារ កើនឡើងជាង ២២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានតម្លៃទុនត្រឹម ៤ពាន់ ៦០៥លានដុល្លារ។