Hot line: +855 (0)99 283 388
● You are in: Media > Detail News
ស្វែង​យល់​ពី​​ ដំណើរការនៃការផ្ទេរប្លង់កម្មសិទ្ធិដីធ្លី (ភាគ១)
Date: 2017-11-16

នៅពេលដែលអ្នកទិញអចលនទ្រព្យឬដីធ្លីគឺមានសារៈសំខាន់ក្នុងការទទួលបានភាពជាម្ចាស់កម្មសិទ្ធិស្របច្បាប់ដើម្បីធានាថាអចលនទ្រព្យនោះមានសុវត្ថិភាពសម្រាប់អ្នក។ ដូចនេះដើម្បីធានាថាការផ្ទេរកម្មសិទ្ធិដីធ្លីត្រឹមត្រូវសូមអានអត្ថបទនេះដែលរៀបរាប់អំពីជំហាននីមួយៗ ឬត្រូវស្វែងរកការប្រឹក្សាជាមួយភ្នាក់ងារអចលនទ្រព្យក៏ដូចជាអ្នកដែលពាក់ព័ន្ធផ្សេងៗទៀតផងដែរ។

នៅសប្តាហ៍នេះ យើងនឹងស្វែងយល់ពីជំហានចាំបាច់ចំនួន ​៤​ដំបូងដើម្បីធ្វើការផ្ទេរកម្មសិទ្ធិដីធ្លីនៅក្នុងប្រទេសកម្ពុជា។ Realestate.com.kh បានផ្តល់ការណែនាំច្បាស់លាស់ពីព័ត៌មានទាក់ទងនឹងឯកសារផ្លូវច្បាប់ជាច្រើនដើម្បីបំពេញតាមលក្ខខណ្ឌឲ្យបានត្រឹមត្រូវក្នុងការផ្ទេរប្លង់កម្មសិទ្ធិដី។

ជំហានទី ១៖ ផ្ទៀងផ្ទាត់វិញ្ញាបនប័ត្រជាមួយការិយាល័យសុរិយោដីពាក់ព័ន្ធ

ដំបូងអ្នកទិញត្រូវផ្ទៀងផ្ទាត់បណ្ណកម្មសិទ្ធិដីធ្លីជាមួយការិយាល័យសុរិយោដីនៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ដើម្បីពិនិត្យមើលបំណុលឬផ្ទៀងផ្ទាត់បណ្ណកម្មសិទ្ធិដំណើរការនេះគឺតម្រូវត្រូវតែមានឯកសារដូចខាងក្រោម៖

● អ្នកទិញទទួលបានវិញ្ញាបនបត្រកម្មសិទ្ធិដំបូងពីអ្នកលក់ដើម្បីផ្ទៀងផ្ទាត់ភាពជាម្ចាស់ពិតប្រាកដ

● អ្នកទិញនឹងផ្ទៀងផ្ទាត់វិញ្ញាបនបត្រកម្មសិទ្ធិជាមួយការិយាល័យសុរិយោដីនៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

● ការិយាល័យសុរិយោដីនឹងជូនដំណឹងដល់អ្នកទិញប្រសិនបើអចលនទ្រព្យនេះជាប់បំណុល (វត្ថុបញ្ចាំ) ឬជាប់ បណ្តឹងផ្សេងៗ។

ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ៖ ការិយាល័យសុរិយោដីនៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់

រយៈពេលនៃការបញ្ចប់ដំណើរការ៖ សម្រាប់ជំហានទី១នេះអាចត្រូវចំណាយពេលប្រហែល ១០ថ្ងៃ (ចំណែកឯដំណើរការនៃជំហានទី ២ និងទី៣អាចមានរយៈពេលដំណើរការដូចគ្នាដែរដើម្បីបញ្ចប់វា)

ជំហានទី ២៖ ទទួលព័ត៌មានលំម្អិតអំពីអចលនទ្រព្យ

បន្ទាប់មកអ្នកទិញត្រូវតែសាកសួរព័ត៌មានលម្អិតអំពីអចលនទ្រព្យនោះពីមន្ត្រីថ្នាក់ក្រោមនៅឃុំសង្កាត់។ ក្នុងករណីនេះលោកអ្នកត្រូវសាកសួរព័ត៌មាននៅទីតាំងដែលលោកអ្នកទិញអចលនទ្រព្យដើម្បីទទួលបានព័ត៌មានជាក់លាក់មួយ។ លើសពីនេះទៅទៀតការស្វែងរកជាផ្លូវការនូវប័ណ្ណកម្មសិទ្ធគួរតែប្រព្រឹត្តទៅនៅការិយាល័យសុរិយោដីខណ្ឌ/ស្រុក។

ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ៖ ក្រុមប្រឹក្សាឃុំ (ការិយាល័យឃុំ / សង្កាត់ដែលពាក់ព័ន្ធ)

រយៈពេលនៃការបញ្ចប់ដំណើរការ៖ សម្រាប់ជំហាននេះត្រូវចំណាយពេលប្រហែលជា ១០ ថ្ងៃ (រយៈពេលបញ្ចប់ជំហាននេះវាដំណាលគ្នាជាមួយជំហានទី ១ និងទី ៣)

ជំហានទី ៣៖ ទទួលបានវិញ្ញាបនប័ត្រនៃការបញ្ចូលនិងឯកសារផ្លូវការពីអ្នកលក់

ប្រសិនបើម្ចាស់ដីជានីតិបុគ្គលអ្នកទិញត្រូវតែមានឯកសារដូចខាងក្រោម៖

● ថតចម្លងអត្តសញ្ញាណប័ណ្ណរបស់ម្ចាស់ក្រុមហ៊ុន ឬបុគ្គលដែលជាតំណាងក្រុមហ៊ុន

● លិខិតបញ្ជាក់ការចុះបញ្ជីក្រុមហ៊ុននិងទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម

● ឯកសារផ្លូវការដទៃទៀតទាក់ទងនឹងក្រុមហ៊ុនពីអ្នកលក់និងប្រតិបត្តិការរបស់ក្រុមហ៊ុនចាំបាច់ត្រូវផ្ទៀង ផ្ទាត់ភាពត្រឹមត្រូវជាមួយនឹងអត្តសញ្ញាណនៃឈ្មោះក្រុមហ៊ុនដែលមាននៅលើវិញ្ញាប័ណ្ណប័ត្រ។

● សិទ្ធិអំណាចមេធាវី

●សេចក្តីសម្រេចចិត្តដែលបានចុះហត្ថលេខាដោយក្រុមប្រឹក្សាភិបាលពីក្រុមហ៊ុននោះបានអនុញ្ញាតឱ្យបុគ្គលដែលមានឈ្មោះដាក់លក់ដើម្បីតំណាងឱ្យក្រុមហ៊ុននៅការិយាល័យសុរិយោដី

● អំណាចនៃមេធាវីបញ្ជាក់យ៉ាងច្បាស់ថាអ្នកលក់អាចមានសិទ្ធិពេញលេញក្នុងការផ្ទេរកម្មសិទ្ធិដីធ្លីទៅឱ្យអ្នកទិញ។

ភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ៖ ក្រសួងពាណិជ្ជកម្ម

រយៈពេលនៃការបញ្ចប់ដំណើរការ៖ ដំណើរការនេះគួរតែចំណាយពេលប្រហែល ១០ ថ្ងៃ (ជំហានមួយនេះវានឹងកើតឡើងក្នុងពេលដំណាលគ្នាជាមួយជំហានទី ១ និងទី ២)

ជំហានទី ៤: ដាក់ពាក្យចុះឈ្មោះនៅការិយាល័យសុរិយោដី

នៅពេលដែលអ្នកទិញនិងអ្នកលក់គឺជាបុគ្គលឬក្រុមហ៊ុនមានបំណងបញ្ចប់ប្រតិបត្តិការអចលនទ្រព្យគឺត្រូវទៅជួបការិយាល័យសុរិយោដី ដើម្បីរៀបចំឯកសារនិងចុះហត្ថលេខាលើឯកសារដែលពាក់ព័ន្ធ។

សម្រាប់ជំហាននេះតម្រូវឱមានឯកសារសំខាន់ៗដូចជា៖

● លក្ខន្តិកៈក្រុមហ៊ុន

● វិញ្ញាបនប័ត្រក្រុមហ៊ុន (ដែលទទួលបាននៅជំហានទី ៣)

● ឯកសារទាំងពីររបស់មេធាវី (ដែលទទួលបានក្នុងជំហានទី ៣) ។

វិញ្ញាបនប័ត្រដើមដែលរៀបចំឡើងដោយអ្នកលក់ត្រូវបង្ហាញទៅការិយាល័យសុរិយោដីនៅពេលចុះហត្ថលេខាលើឯកសារដើម្បីធ្វើការបញ្ចូលឈ្មោះម្ចាស់ថ្មីជាផ្លូវការនៅក្នុងឯកសារ។

ភ្នាក់ងាររដ្ឋបាលពាក់ព័ន្ធ៖ ការិយាល័យសុរិយោដី និងក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់រយៈពេលនៃការបញ្ចប់ដំណើរការ ជំហាននេះអាចនឹងបញ្ចប់ក្នុងចន្លោះពេល ២០ថ្ងៃ និង៣០ថ្ងៃ។

ក្នុងនាមជាអ្នកទិញយើងត្រូវប្រាកដថាយើងមានបណ្ណកម្មសិទ្ធិត្រឹមត្រូវតាមផ្លូវច្បាប់ ដូចនេះតាមការរៀបរាប់ខាងដើមវាជាការបង្ហាញអំពីដំណាក់មួយចំនួនទាក់ទងនឹងការផ្ទេរកម្មសិទ្ធិពីម្ចាស់ ចាស់ទៅកាន់ម្ចាស់កាន់កាប់ថ្មីមួយ។ សូមតាមដានអត្ថបទភាគ២នៅសប្តាហ៍ក្រោយដើម្បីយល់ដឹងលម្អិតបន្ថែមទៀតសម្រាប់ការផ្ទេរប័ណ្ណកម្មសិទ្ធិ៕

Source From: https://www.realestate.com.kh
Share
Our Partners