Hot line: +855 (0)99 283 388
● You are in: Media > Detail News
KFA ត្រូវបានសហព័ន្ធធុរកិច្ចពិភពលោក ហៅថា World Confederation of Business (WORLDCOB)
Date: 2019-08-25

ក្រុមហ៊ុនខ្មែរហ្វោនដេសិន អឹព្រេហ្សល(KFA) ត្រូវបានសហព័ន្ធធុរកិច្ចពិភពលោក ប្រគល់ពានរង្វាន់ ជាក្រុមហ៊ុនមានគុណសម្បត្តិទាក់ទាញ ជាលើកដំបូងដល់ក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកអចលទ្រព្យតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយនេះជាពាន់រង្វាន់លំដាប់អន្តរជាតិលើកទី២ដែលក្រុមហ៊ុនទទួលបាន
(អាមេរិក)៖ KFA ត្រូវបានសហព័ន្ធធុរកិច្ចពិភពលោក ហៅថា World Confederation of Business (WORLDCOB) ដែលមានស្នាក់ការតាំងនៅទីក្រុង Houston នៃរដ្ឋ Texas សហរដ្ឋអាមេរិក បានអនុញ្ញាតិឲ្យជាចូលសមាជិកធុរកិច្ចឆ្នើម និង ប្រកាសប្រគល់ពានរង្វាន់ ជាក្រុមហ៊ុនមានគុណសម្បត្តិទាក់ទាញ។


ពិធីទទួលពាន់រង្វាន់នេះ ត្រូវរៀបចំនៅសណ្ឋាគារ InterContinental Mark Hopkins Sanfransisco នៃរដ្ឋ California សហរដ្ឋអាមេរិក ពីថ្ងៃទី23-24 ខែសីហា ឆ្នាំ2019។ នេះបើតាមកិច្ចសម្ភាស។


សហព័ន្ធធុរកិច្ចពិភពលោក បានអង្កេតការប្រកបធុរកិច្ចរបស់KFA ក្នុងរយៈពេលជាច្រើនឆ្នាំ តាមលក្ខណៈសម្បត្តិចំនួន 5 រួមមាន 1. Excellent In Businesses leadership, 2. Excellence In Business Management, 3. Excellence In Marketing Management, 4. Excellence in Quality Management, 5. Innovative Knowledgeable and Systematic manner។ ហើយឃើញថា ក្រុមហ៊ុនកំពុងរីកចំរើនជាលំដាប់ ដែលសក្តិសមនឹងទទួលចូលជាសមាជិកសហព័ន្ធ។ វត្តមានជាសមាជិកសហព័ន្ធធុរកិច្ចពិភពលោក បង្កឱកាសដល់KFA ទទួលបានការជួយលើកតម្កើង និងការអភិវឌ្ឍអាជីវកម្ម ក្នុងលំដាប់ស្តង់ដារអន្តរជាតិពីសហព័ន្ធ។


សូមបញ្ជាក់ថា សហព័ន្ធធុរកិច្ចពិភពលោក World Confederation of Business (WORLD COB) មានសមាជិកក្រុមហ៊ុនឆ្នើមជាង 300,000 មកពី120ប្រទេសលើសកលលោក មានស្នាក់ការតាំងនៅទីក្រុង Houston រដ្ឋ Texas នៃសហរដ្ឋអាមេរិក បានដំណើរការវាយតម្លៃក្រុមហ៊ុនជាសមាជិក ផ្តល់ប្រឹក្សា ទទួលស្គាល់សកម្មភាពធុរកិច្ចឆ្នើម និងទទួលស្គាល់លទ្ធផលអាជីវកម្មរបស់ក្រុមហ៊ុន ក៏ដូចជាថ្នាក់ដឹកនាំដែលមានស្នាដៃជ្រោមជ្រែងក្រុមហ៊ុនឲ្យឆ្ពោះទៅរកភាពជោគជ័យ ដោយបានរៀបចំពិធីនៅគ្រប់ទ្វីបនៃពិភពលោក តាមកាលវិភាគរបស់ខ្លួន៕

Source From: https://www.facebook.com/kfa.com.kh/
Share
Our Partners