Hot line: +855 (0)96 526 7788
● You are in: Media > Local News

Local News

សេចក្ដីប្រកាសព័ត៌មាន

នៅទី​បំផុត​ទៅ គម្រោង​លំនៅដ្ឋាន​សាធារណៈ​សម្រាប់​អ្នក​ចំណូល​ទាប​និង​មធ្យម​របស់​ក្រុមហ៊ុន WorldBridge Group ដែល​ប្រជាពលរដ្ឋ​ជាច្រើន ពិសេស មន្ត្រី​រាជការ​បាន​និង​កំពុង​រង់ចាំ​យ៉ាង​អន្ទះសា​​នោះ ត្រៀមនឹង​បើក​លក់​ជា​ផ្លូវការ​នៅ​ចុង​ខែ​មករា ឆ្នាំ​២០១៨​នេះ​ហើយ ខណៈ​ដែល​គម្រោង​នេះ បច្ចុប្បន្ន បាន​និង​កំពុង​សាងសង់​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន។

បើ​ទោះបី​ជា​ក្នុង​ឆ្នាំ​ ២០១៧ កន្លងមក​គេ​សង្កេត​ឃើញ​ថា ការ​ចាប់​ផ្តើម​នៃ​គម្រោង​ធំៗ​ហាក់​មិន​សូវ​មាន​ច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​នៅ​តំបន់​ផ្សេងៗ ​ពិសេស​ តំបន់​មាត់សមុទ្រ​បាន​កើន​ឡើង​យ៉ាង​ច្រើន ដែល​ធ្វើឱ្យ​ទិន្នន័យ​ចេញផ្សាយ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់គ្រង​ផ្នែក​សំណង់​បង្ហាញ​ថា ទឹកប្រាក់​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៧ បាន​កើនឡើង​ជាង​ ២០​ ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០១៦​។​

នៅ​ទីបំផុត​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី (​កម្រិត F4) ដែល​មាន​តម្លៃ​វិនិយោគ​ ១៥០០ ​លាន​ដុល្លារ​អាមេរិក​ត្រូវ​បាន​កំណត់​ពេលវេលា​សាងសង់ ទំហំ និង​ទីតាំង​ជាក់លាក់​ហើយ​ដោយ​អាច​ស្ថិត​នៅ​មាត់បឹង​នៃ​ស្រុក​កណ្តាលស្ទឹង​គឺ​ប្រមាណ ១០ គីឡូម៉ែត្រ​ពី​ក្រុង​តាខ្មៅ​ជា​ទី​ដែល​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្ថិត​នៅឯ​ជាយ​ទីក្រុង តាខ្មៅ​នោះ​។

អ្នកជំនាញ​មានជំនឿថា ទីផ្សារ​អចលនទ្រព្យ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា នា​ឆ្នាំ​ ២០១៨ នេះ​នឹងមាន​ភាព​កាន់តែ​ល្អ​ប្រសើរ ខណៈ​ដែល​ច្បាប់​ថ្មី​មួយ​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​កាលពី​ចុងឆ្នាំ​កន្លង​មក​។​

ក្រោយ​ពី​ពន្យារពេល​អស់​ជា​ច្រើន​ឆ្នាំ ពោល​គឺ​តាំង​ពី​ឆ្នាំ​២០១៣​មក នៅ​ទីបំផុត ផ្សារដារ ដែល​ជា​ផ្សារ​គំរូ​ជាប់​ព្រំដែន​កម្ពុជា​-វៀតណាម ត្រូវ​បាន​រាជ​រដ្ឋាភិបាល​សម្រេច​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ហើយ ខណៈ​ដែល​គម្រោង​ផ្សារ​គំរូ​ជាប់​ព្រំដែន​មួយ​នេះ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​កម្ពុជា-​វៀតណាម ខិតខំ​ផ្ដួច​ផ្ដើម​និង​ជំរុញ​ឲ្យ​ចេញ​ជា​រូបរាង​យ៉ាង​ខ្លាំង។

ភ្នំពេញ​៖ ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃទី​១៦ ខែមករា ។

កម្ពុជានឹងមានព្រលានយន្តហោះទំហំ ២៦០០ ហិចតា នៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលជាការវិនិយោគក្នុងទំហំទឹកប្រាក់ ១៥០០លានដុល្លារសហរដ្ឋអាមេរិក ដោយក្រុមហ៊ុន Cambodia Airport Investment Co., Ltd ដែលជាក្រុមហ៊ុនភាពជាដៃគូវិនិយោគរវាងវិស័យសាធារណៈ និង ឯកជន (PPP)។

ទេសរដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា ក្រសួង​នឹង​ធ្វើ​ការ​បញ្ជូន​មន្ត្រី​ជំនាញ​ផ្នែក​សុរិយោដី​ចុះទៅ​សិក្សា​នៅ​តាម​បណ្តា​កោះ​ទាំងអស់​នៅ​កម្ពុជា ដែល​មាន​ចំនួន​សរុប ៧៥​កោះ នៅ​ដែន​សមុទ្រ​របស់​កម្ពុជា​។

ចាប់​តាំង​ពី​វិស័យ​សំណង់​បាន​រីក​ចម្រើន​ច្រើន​ឆ្នាំ​មក​នេះ​សេរី​ភាព​នៃ​ការឃោសនា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ក៏​ដូច​ការសរសេរ​បិទ​ផ្សាយ​នៅ​តាម​ការដ្ឋាន​សំណង់​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា គឺ​ពុំ​សូវ​មានការ​ត្រួត​ពិនិត្យ ឬ​រឹតត្បិត​ដោយ​អាជ្ញាធរ​ពាក់ព័ន្ធ​ណាមួយ​នោះ​ទេ ហើយ​ជារឿយៗ​ស្លាកសញ្ញា​ផ្សព្វផ្សាយ ឬ​ការសរសេរ​ឃោសនា​នៅតាម​ការដ្ឋាន​សំណង់

Our Partners