Hot line: +855 (0)96 526 7788
● You are in: Media > International News

International News

B​itcoin ឥឡូវនេះ​បាន​ចូល​វាយលុក​ទីផ្សារ​អចលនទ្រព្យ​ របស់​សហ​រដ្ឋ​អាមេរិក​ហើយ​ពិសេស​ក្នុង​រដ្ឋ Florida តែម្តង​ដែល​បាន​បើកឱកាស​ឲ្យ​វិនិយោគិន​បរទេស​អាច​ប្រើ​​វិធី​វិនិយោគ​ផ្សេងៗ​ពី​ការ​គ្រប់គ្រង​រូបិយវត្ថុ​ក្នុងប្រទេស​កំណើត​ខ្លួន ដោយ​ស្រប​តាម​​ច្បាប់​របស់​សហ​រដ្ឋ​អា​មេរិក​។​

អ្នក​ស្រី Victoria Alvarez គឺជា​ស្ត្រី​ម្នាក់​ដ៏​សកម្ម​ពោរពេញ​ទៅ​ដោយ​ថាមពល ហើយ​ជា​អ្នក​គ្រប់គ្រង​ផ្សារ Seven Sisters Indoor Market នៅ​តំបន់​ភាគ​ខាង​ជើង​នៃ​ក្រុង​ឡុងដ៍​។

ទីផ្សារ​ខុន​ដូ​លំនៅឋាន​ដ៏​ធំ​នៅ​ទីក្រុង​បាងកក​នឹង​បន្ត​រីក​លូត​លាស់​កាន់​តែ​ខ្លាំង​ខណៈ​ពេល​ដែលមាន​តម្រូវការ​កើន​ឡើង​ជា​លំដាប់​នៅ​ទីតាំង​ដែល​មាន​បណ្តាញ​ផ្លូវ​ឆ្លងកាត់​ធំៗដែល​នេះ​បាន​ជំរុញ​ឲ្យ​មាន​ការ​ផ្គត់ផ្គង់​ជាច្រើន​នៅ​ខេត្តនុន​ថា​បុរី និង​ខេត្ត​សមុត​ប្រា​កាន​។ នេះ​បើ​យោង​តាម​សម្តី​របស់​អ្នក​ពិគ្រោះ​យោបល់​ផ្នែក​អចលនទ្រព្យ​របស់​ក្រុមហ៊ុន Colliers International Thailand​។

ខណៈ​ពេល​ដែល​អត្រា​នៃ​ការ​ជួល​ការិយាល័យ​របស់​ក្រុមហ៊ុន​នានា​បន្ត​កើនឡើង​ដោយ​មិនមាន​សញ្ញា​នៃ​ការ​អន់ថយ​ទាល់តែ​សោះ​​​ក្រុម​ហ៊ុន​មួយ​ចំនួន​នៅ​ទីក្រុង​បាងកក​ កំពុងតែ​ពិចារណា​ការ​ទិញ​ទីតាំង​ការិយាល័យ​ជា​ជាង​​​ការជួល​ដូច​ទម្លាប់​ធម្មតា ប៉ុន្តែ​​បញ្ហា​មួយ​ដែល​បាន​លេចឡើង​នោះ​គឺ​កង្វះខាត​ទីកន្លែង​ឬ​លំហ​ការិយាល័យ​ដាក់​លក់។ នេះ​បើ​យោង​តាម​សម្តី​របស់​​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ទ្រព្យ​​សម្បត្តិ​ឈ្មោះ​JLL​។

ក្រុមហ៊ុន A2A Town Cambodia បាន​បោះទុន​វិនិយោគ ២០ ​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​វីឡា​លម្ហែកាយ​នៅក្នុង​រមណីយដ្ឋានVKIRIROM PINE RESORT ស្ថិត​ក្នុង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។

អ្នក​ជំនាញ​មួយ​ក្រុម​បាន​សិក្សា និង​សន្មត​ទាយ​ទុក​ថា ធី​ធ្លី​សរុប​ទំហំ ៧,២០​ លាន​ហិកតា នៅក្នុង​ប្រទេស​ជប៉ុន​នឹងមិន​អាច​ស្វែងរក​ម្ចាស់​កម្មសិទ្ធិ​ពិតប្រាកដ ឬជាក់​លាក់​បានទេ បើ​គិត​ត្រឹម​ឆ្នាំ​ ២០៤០ ដោយ​សារតែ​កង្វះ​ការ​ចុះ​បញ្ជី​អ្នក​ស្នង​កេរ​មរតក​បន្ត​។

ឆ្នេរកោង​មាត់ សមុទ្រ​ដ៏​ស្រស់​ត្រកាល​បង្អួត​សម្រស់​ជាមួយ​នឹង​អគារ​ពណ៌​ស្រស់​ឆើតឆាយ​មាន​សំយាប​ចេញ​មក​ខាង​ក្រៅ​ជាមួយ​ការ​រចនា​យ៉ាង​ទាក់ទាញ​ក្រសែភ្នែក​មហាជន ប៉ុន្តែ​នេះ​មិន​មែន​ជា​តំបន់ Art Deco ដ៏​ល្បី​នៅ​ទីក្រុង Miami គឺ​វា​ស្ថិត​ក្នុង​ទីក្រុង​បុមបៃ​។

រដ្ឋមន្ត្រី​ផ្នែក​លំនៅឋាន​ប្រទេស​ចិន​បាន​ថ្លែង​ថា​ទីក្រុង​ប៉េកាំង​នឹង​មិន​មាន​ការ​អន្តរាគមន៍​លើ​ការ​កែប្រែ​តម្លៃ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ហើយ​ក៏​មិន​មាន​គម្រោង​ក្នុង​ការ​បន្ធូរបន្ថយ​លើ​ការ​គ្រប់គ្រង​តម្លៃ​នោះ​ទេ ដែល​នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ថា តម្លៃ​អចលនទ្រព្យ​ដែល​កំពុង​តែ​កើនឡើង​នោះ​ក៏​ត្រូវ​បាន​គេ​ឃ្លាំ​មើល​យ៉ាង​ដិត​ដល់​ផង​ដែរ​។

គម្រោង​ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ ដែល​ជា​ផែន​ការ​​មេ​របស់​ប្រទេស​ចិន​សម្រាប់​ផ្តល់​ហិរញ្ញប្បទាន​ដល់​ប្រទេស​នៅ​តំបន់​អាស៊ី​និង​អឺរ៉ុប ហើយ​ខ្លួន​ទទួល​បាន​ឥទ្ធិពល​វិញ​ពី​តំបន់​ទាំង​នោះ។

តុលាការ​ក្រុង​ហាណូយ​បាន​ផ្ដន្ទាទោស​អតីត​សមាជិក​រដ្ឋសភា​មួយ​រូប ឲ្យ​ជាប់​ពន្ធ​នាគារ​អស់​មួយ​ជីវិត ពី​បទ​​ឆបោក​លុយ​កាក់​រាប់​លាន​ដុល្លារ​​ពី​អ្នក​ទិញ​ផ្ទះ តាមរយៈ​គម្រោង​អចលនទ្រព្យ​មួយ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ។

Our Partners