ភ្នំពេញ ៖ ក្រសួង រៀបចំ ដែនដី នគរូប នីយកម្ម និងសំណង់ បានជំរុញឱ្យមន្ត្រី និងអាជ្ញាធរ រៀបចំ ទីក្រុង ឱ្យមាន សណ្ដាប់ ធ្នាប់ ដើម្បី សុខុមាលភាពប្រជាពលរដ្ឋ រស់នៅទីក្រុង ជាពិសេស ទីក្រុងធំៗ ទាំង នៅរាជធានីភ្នំពេញ និង នៅតាមបណ្ដា ខេត្តនានា ។

ឯកឧត្តម ឧបនាយករដ្ឋ មន្ត្រី សាយ សំអាល់ រដ្ឋ មន្ត្រីក្រសួង រៀបចំដែន ដី នគរូបនីយកម្ម និង សំ ណង់ បាន មាន ប្រសាសន៍ថា ស្ថាប័នពាក់ព័ន្ធគួរ តែជំរុញ ការរៀបចំ ទីក្រុង ឱ្យ បានស្អាត មាន សណ្ដាប់ មានកន្លែង ហាត់ ប្រាណ មាន ផ្លូវ សម្រាប់ ថ្មើ រជើង ព្រោះមិនចង់ ឱ្យ ពលរដ្ឋ ទាំងនៅភ្នំពេញ ឬនៅទីក្រុង នានាតាមបណ្តាខេត្ត ធ្វើដំណើ រ តាម យា ន យន្ត រហូតនោះទេ ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ៖ «យើងចង់ឱ្យពួកគាត់ដើរឱ្យបានច្រើនចាត់ទុកជា ការហាត់ប្រាណដើម្បី សុខភាព ហើយបើសិនជាពលរដ្ឋ នៅទីក្រុង ចេញទៅណាមកណា ជិះតែរថយន្ត និងម៉ូតូ នោះ ពេល អនា គ ត នឹងអាច មាន ជំងឺ ច្រើន ដោយ សារតែមិនបានបញ្ចេញ ពលកម្ម»។

ឯកឧត្តម បានមានប្រសាសន៍ថា ក្រសួង និងមន្ទីរពាក់ព័ន្ទ ក៏ គ្រោងនឹង រៀបចំទីក្រុង ដោយ ផ្ដោត លើ ការ យក ចិត្ត ទុក ដាក់ សុខភាពរបស់ប្រជាជន ដោយជំរុញ និងលើកទឹកចិត្តឱ្យ ពលរដ្ឋ ដើរ ឱ្យបានច្រើន ពោលគឺ ត្រូវរៀបចំ ឱ្យ មានដើមឈើ នៅ ទីក្រុង ឱ្យបានច្រើននៅតាមដងផ្លូវ ។

ឯកឧត្តម បន្តថា ក្រៅពីនេះ ក្រសួង និងមន្ទីរ រៀបចំដែន ដី គួររៀបចំ អភិវឌ្ឍន៍តំបន់ នីមួយៗឱ្យមានសណ្ដាប់ធ្នាប់ បន្ថែមទៀត ដូចជា តំបន់ សាលា រៀន តំបន់ ធនាគារ និងហិរញ្ញវត្ថុ ជាក់ ស្ដែង ឯកឧត្តមមើល ឃើញ វិថីចំនួន ២ នៅ រាជធានីភ្នំពេញ រួមមានវិថី ព្រះនរោត្តម និងវិថីព្រះមុនីវង្ស អាចរៀបចំជា តំបន់ធនាគារ និង ហិរញ្ញវត្ថុ ដោ យ ប្រមូលផ្ដុំ ធនាគារ និង មី ក្រូ ហិរញ្ញវត្ថុ ចូលទៅកាន់តំបន់ ទាំង នេះ ហើយ អ្នកអភិវឌ្ឍន៍ ក៏អាច អភិវឌ្ឍន៍ ជា ខុនដូ ឬ អាផាតមិន សម្រាប់ បំពេញតម្រូវការ ឱ្យ បុគ្គលិក ធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដែលបំពេញការងារ នៅទីនោះ ។ ក្រៅ ពីនេះដែរ វិនិយោគិនក៏អាច អភិវឌ្ឍន៍ជាផ្សារទំនើប សម្រាប់ បំពេញ តម្រូវការ ដល់ បុគ្គលិក ធនាគារ ឬ មី ក្រូ ហិរញ្ញវត្ថុ ដែលបំពេញការងារ នៅតំបន់នោះ ព្រោះថា នៅពេលពួកគាត់ បំពេញការងារ នៅតំបន់នោះ ពួ ក គាត់ ស្នាក់នៅតំបន់ នោះ ពួកគាត់នឹង មានតម្រូវការ លើ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ រួមជាមួយនឹងម្ហូបអាហារ ផងដែរ។