យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍បានឲ្យដឹងថា ក្រុមហ៊ុនអចលនទ្រព្យ TCC Assets Thailand ដែល
ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Sirivadhanabhakdi family បានប្រកាសថានឹងវិនិយោគទំហំប្រាក់ប្រមាណជា១១៣ពាន់លាន
បាតជាមួយនឹងគម្រោងពាណិជ្ជកម្មចម្រុះ One Bangkok ។

គម្រោង One Bangkok ដែលស្ថិតនៅលើផ្លុវ Rama IV Road នេះគឺជាគម្រោងវិនិយោគដ៏ធំមួយទៀតរបស់ក្រុមហ៊ុន TCC Assets នៅក្រោយការប្រកាសគម្រោងវិនិយោគធំៗចំនួន៦នៅលើផ្លុវដូចគ្នាកាលពីពេលថ្មីៗដោយមានតម្លៃសរុបដល់ទៅ៣៩ពាន់លានបាត។

ប្រធានក្រុមហ៊ុន Panote Sirivadhanabhakdi បាននិយាយថា៖ One Bangkok នឹងមានផ្ទៃក្រឡាសរុបសម្រាប់តែជួលការិយាល័យដល់ទៅ៥០ម៉ឺនម៉ែត្រការ៉េ ប៉ុន្តែនឹងមិនអាចធ្វើឲ្យប៉ះពាល់ដល់បញ្ហាផ្គត់ផ្គង់លើសទីផ្សារជួលការិយាល័យនោះទេ និងអាចជួយទៅដល់ការបំពេញចន្លោះប្រហោងនៃទីផ្សារអគារជួលចាស់ៗទៅវិញនោះទេ។

លោកបន្តថា៖ទីផ្សាអចលនទ្រព្យនៅពេលនេះកំពុងឆ្ពោះទៅមុខជាមួយនឹងគុណភាពដែលកាន់តែល្អប្រណិតហើយឧទាហរណ៍ជាក់ស្តែងនៅសិង្ហបុរីបច្ចុប្បន្នអគារដែលមានអាយុច្រើនជាង២០ឆ្នាំកំពុងស្ថិតនៅក្នុងការពិចារណាដើម្បីបំផ្លាញចោលនិងអភិវឌ្ឍឡើងវិញដើម្បីអាចទាក់ទាញក្រុមអ្នកទិញថ្មីៗ។

គួរឲ្យដឹងដែរថា នៅក្នុងទីផ្សារប្រទេសថៃអគារប្រភេទនេះដែលមានអាយុច្រើនជាង២០ឆ្នាំមានចំណែកប្រហែលជាជាង៦០ភាគរយនៃអគារទាំងអស់សម្រាប់ជួលការិយាល័យដូច្នេះវាចាំបាច់ទីផ្សារត្រូវការទីផ្សារអគារថ្មីៗដើម្បីមកជំនួសនាពេលខាងមុខ៕