កែប ៖ កំពង់ផែ ទេសចរណ៍កោះទន្សាយ ក្នុងខេត្តកែប ដែលរហូតមកដល់ពេលនេះ សម្រេច បាន ល ទ្ធផលសាងសង់ ប្រមាណ៩០ ភាគរយ ហើយ ដោយ នឹងគ្រោង បញ្ចប់ នៅពេលដ៏ខ្លី ខាងមុខនេះ ។ សមិទ្ធផល ថ្មីមួ យ នេះ នឹងេះជួយជំរុញសក្ដានុពល ដល់ តំបន់ កាន់តែប្រសើរឡើង ថែមទៀត ខណៈដែលរា ជ រដ្ឋាភិបាល គ្រោងនឹ ងបើក ការដ្ឋាន សាងសង់ ព្រែក ជីក ហ្វូណនតេជោ នៅចុងឆ្នាំ២០២៤នេះផងដែរ ។

បើតាមឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា សមិទ្ធ ផ ល ជា ប្រវត្តិ សាស្រ្ត រប ស់ ខេ ត្ត កែប មួ យ នេះ បានជួយលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្តកែប ជាពិ សេសសម្រា ប់ ប៉ូ ល អ ភិ វ ឌ្ឍន៍ ទេ ស ចរណ៍តំបន់ប្រជុំកោះទាំងនេះ ស្ថិតក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣- ២០៣៥ ក្នុង ការ ប្រែក្លាយ ខេត្ត កែប ជា គោល ដៅ ទេសចរណ៍ធម្មជាតិ និងសមុទ្រ ជាតំបន់សម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់។ឯឧត្តម បន្តថា កំពង់ផែបែបស្តង់ដារមួយនេះ នឹងជួយរុញសក្តានុពលតាមបណ្តាកោះទាំង១២ និង ថ្ម ប៉ ប្រះ ទឹ ក ១ ឱ្យ កាន់តែ មមា ញឹក ក្នុង ការ ទទួល ស្វាគមន៍ ភ្ញៀវទេស ចរ ហើយ ប ន្ថែ ម ពី នោះកំ ព ង់ផែកោះទន្សាយនេះបានជួយឱ្យ ប្រជាពលរដ្ឋដែលរស់នៅលើកោះកាន់តែងាយស្រួលក្នុងការរស់នៅ និ ង បានជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ តាម រយៈ វិស័យទេសចរណ៍។

ជាមួយគ្នានេះ អ្នក ប្រកបរបរ ក្នុងវិស័យ អចលនទ្រព្យ ក្នុង ខេត្តកែប បានបង្ហាញពី ភាព រីករាយ ចំពោះសមិទ្ធផល ក្នុងទឹក ដី ខេត្ត កែប នេះ ដែលនឹង អាច ធ្វើឱ្យវិនិយោគិនក៏ដូចជា ប្រជាពលរដ្ឋ ពីតំបន់ ផ្សេង ចាប់អារម្មណ៍ ក្នុងការ ស្វែងរក ដីធ្លី សម្រាប់អភិវឌ្ឍន៍ វិនិយោគ និង ទិញសម្រាប់ ទុកសង់ផ្ទះលំហែ នាពេលអនាគត ៕