កំពត ៖ ផ្លូវ ប្របមាត់ព្រែក ក្នុងទី រួម ខេត្តកំពត ចាប់ពីចំណុច គល់ ស្ពាន ថ្មី រហូតដល់គល់ ស្ពាន ចាស់ ប្រវែង ជាង ៧០០ម៉ែត្រ បានចាប់ផ្ដើម បើក ការដ្ឋានសាងសង់ជាផ្លូវការ ហើយ ជាមួយ នឹង ការសាងសង់ សួន កម្សាន្ត តាមមាត់ ព្រែក ដែល មាន ចំណត់ រថយន្ត ឆ្នេរ ខ្សាច់ សម្រាប់លេងទឹក និងលេង កីឡាលើទឹកផ្សេងទៀ ត ផងដែរ ។ សមិទ្ធ ផល ថ្មីទាំង នេះ នឹងលេច រូប រាង នៅ ពេល ឆាប់ ៗ ហើយ នឹងអាច ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅ សម្រាក និងកម្សាន្ត នៅខេត្តកំពត បន្ថែមទៀត ។

នៅក្នុង អំឡុងពេល ចុះពិនិត្យ និង បើក ការដ្ឋាន ស្ថាបនា ផ្លូវ ប្រប មាត់ព្រែក កំពង់ បាយ នៅថ្ងៃទី ២៦ មីនា ២០២៤ ឯឧត្តម ម៉ៅ ធនិន្ទ អភិបាលខេត្តកំពត បានជំរុញឱ្យ ក្រុមការងារ ពន្លឿន ការ ស្ថាបនា ឆ្នេរ ខ្សាច់ថ្មីនៅលើទឹកដី ខេត្តកំពត ដើម្បី ឱ្យភ្ញៀវទេសចរ បានចូលលេង កម្សាន្ត នៅពេលឆាប់ៗខាងមុខនេះ ។ ទន្ទឹមនឹង នេះ អភិបា លខេ ត្ត កំពត ក៏បានស្នើឱ្យ ពលរដ្ឋ ដែល រស់ នៅ ជាប់ ដងព្រែក កំពង់បា យ ហើយបាន សង់ សំណង់ ចូលក្នុង ដី ចំណែកព្រែក កម្មសិទិ្ធសាធារណរបស់រដ្ឋ ចូលរួម សហការ រុះរើ សំណង់ ក៏ដូចជា សហការ ជាមួយ ក្រុម ការ ងារ ជំនាញ ដើម្បី ស្ថាបនាផ្លូវ ថ្មីឱ្យ បានរួចរាល់ ក្នុងពេល ឆាប់ៗនេះដែរ ។

ឯកឧត្តម បន្តថា តំបន់ ឆ្នេរ ខ្សាច់ កម្សាន្ត ចន្លោះស្ពានថ្មី និ ងស្ពាន ចាស់ នេះ គឺជា បេះដូង នៃក្រុង កំពត ហើយ នៅ ពេ ល អនាគត ទីតាំង នេះ នឹង ក្លាយជា ទីតាំង កម្សាន្ត និ ងសម្រាប់ការ រៀប ចំ ព្រឹត្តិ ការណ៍ ធំៗនៅពេល មាន បុណ្យ ទាន ម្ដង ម្កាល ។

អ្នក អភិវឌ្ឍន៍ដីធ្លី និងអចលនទ្រព្យ ក្នុង ខេត្តកំពត បានបង្ហាញពី សុទិដ្ឋិនិយម ចំពោះគម្រោងអភិវឌ្ឍន៍របស់ រដ្ឋ បាលខេត្ត ដែលនឹងអាច ទាក់ទាញភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ មកសម្រាក និងកម្សាន្ត នៅក្នុង ខេត្ត កំពត បន្ថែមទៀត ហើយនឹងអាច ធ្វើឱ្យតម្លៃដីធ្លីនៅខេត្តកំពត មាន ហាង ឆេង ឡើងវិញ ក៏ដូចជា ទាក់ទាញ វិនិយោគិន ចូល មក អភិវឌ្ឍន៍ ក្នុង ខេត្តកំពត ។