ភ្នំពេញ ៖ ក្រោយពេល ព្រះមហា ក្សត្រ បានឡាយព្រះហស្ត លេខា ដាក់ឱ្យ ប្រើ ប្រាស់ នូ វច្បាប់ ស្ដីពីការ វិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និង មន្ត្រីជាន់ខ្ពស់ កម្ពុជាយក ទៅ ផ្សព្វ ផ្សាយដល់ បណ្ដាវិនិយោគិន ក្នុង និងក្រៅ ប្រទេស រហូតមកដលល់នេះ មាន វិនិយោគិនជាច្រើន ទាំង ក្នុង និងក្រៅ ប្រទេស បានចាប់អារម្មណ៍ បណ្ដាក់ទុនជា ហូរហែ និងបានហុច ផល ផ្លែផ្កា ជា បន្តបន្ទាប់ ទាំងអ្នក វិនិយោគ ទាំងសេដ្ឋកិច្ច កម្ពុជា ។

គួរ បញ្ជាក់ថា ច្បាប់ វិនិយោគថ្មី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឱ្យ ប្រើប្រាស់ នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២១ ប៉ុន្តែក្នុងអំឡុង ពេលនេះ ព្រះរាជាណាចក្រកម្ពុជា និង ពិភពលោក ទាំងមូល កំពុងជួបប្រទះនឹង បញ្ហា ការ ឆ្លងរាលដាលនៃ ជំងឺកូវីដ ១៩ ដូច្នេះក្នុងអំឡុងពេលនោះមិនទាន់ មានការ វិនិយោគថ្មីៗ មក កម្ពុជា នៅឡើ យ ។ រហូតដល់ អំឡុងឆ្នាំ ២០២៣ ទើប កម្ពុជា និងពិភពលោក ទាំងមូល បានដោះ ស្រាយ នូវ បញ្ហា ដែល បណ្ដា ល មកពីជំងឺកូវីដ ១៩ និងទើប មានការ វិនិយោគថ្មីៗមកកម្ពុជា ។

បើតាមការ បញ្ជាក់ពីសម្ដេ ចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានបញ្ជាក់ កន្លង មក ថា ក្រោយការ កកើត រាជរដ្ឋាភិបាល ថ្មី អាណត្តិ ទី ៧ កម្ពុជា ទទួលបាន គម្រោង វិនិយោគចំនួន ១៧៣ គម្រោ ង និងមានទុនវិនិយោគប្រមាណ ៤.១៥ពាន់ លានដុល្លារ អាមេរិក ដែល គម្រោង វិនិយោគ ទាំង នេះ បាន ផល ពី ច្បាប់ វិនិយោគ ថ្មី នៃ ព្រះ រាជា ណា ច ក្រ កម្ពុជា ។

រហូតមកដល់ ឆ្នាំ២០២៤ នេះដែរ មន្ត្រីជាន់ខ្ពស់ កម្ពុជា នៅតែ បន្ត ផ្សព្វផ្សាយ ពីច្បាប់ វិនិយោគ ថ្មី នៃព្រះរាជា ណា ច ក្រ កម្ពុជា ទៅដល់ បណ្ដាវិនិយោគិន បរទេស ជា បន្តបន្ទាប់ និងទទួលបាន ការ វិនិយោគ ថ្មីៗចូលមកកម្ពុជា ជាច្រើន គម្រោង ផងដែរ ។ ជាក់ស្ដែង បើតាម របាយការណ៍ ស្ថិតិ របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន បង្ហា ញ ថា ក្នុង រយៈពេល១ត្រីមាស ដំបូង ក្នុងឆ្នាំ ២០២៤ ក្រុមប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា បាន ចុះបញ្ជី គម្រោង វិនិយោគ ថ្មី និង គម្រោងពង្រីក ផលិតកម្ម វិនិយោគ នៅកម្ពុជា ចំនួន ១០៦ គម្រោង និង មានទុន វិនិយោគ សរុប ចំនួន ២,២ ពាន់ លានដុល្លារ អាមេរិក ។

ក្រៅពីនេះ ក៏មាន ក្រុមវិនិយោគ បរទេស ជាច្រើនទៀត បាន និងកំពុង ស្វែងរក ការ បណ្ដាក់ ទុន វិនិយោគថ្មីៗនៅ ក្នុង ប្រទេស កម្ពុជា បន្ថែ ម ស្រប នឹង រាជរដ្ឋាភិបាល បាន និងកំពុង ផ្ដល់ អត្ថ ប្រយោ ជ ន៍ ជាច្រើនដល់ បណ្ដា វិនិ យោ គិន តាម រយៈច្បាប់ វិនិយោគ ថ្មី នៃព្រះរាជាណាចក្រកម្ពុជានៅឱកាស នេះ ។

តាមរយៈច្បាប់ នេះដែរ ក្នុង ឆ្នាំ២០២៤ នេះ រយៈ ពេលតែប៉ុន្មានខែសោះមើលឃើញថា រំហូរ វិនិយោទុន ផ្ទាល់ ពី បរទេស របស់ កម្ពុជា មានសន្ទុះកំណើន ខ្ពស់ជាង គេ ក្នុង ចំណោមបណ្ដា ប្រទេស នានា ក្នុង តំបន់ អាស៊ាន ។ នេះ គឺមកពី ការផ្ដល់ ការអនុគ្រោះ ជាច្រើនពីរាជរដ្ឋាភិបាលតាមរយៈ ច្បាប់ ថ្មី ហើយក្នុងឆ្នាំ២០២៤នេះដែរ កម្ពុជា ក៏ រំពឹងថា នឹង ទទួលបានការ វិនិយោគពីខាងក្រៅ ប្រទេស ជាច្រើនទៀត ដែលនឹងជំរុញ កំណើន សេដ្ឋកិច្ច កម្ពុជា បង្កើត ការងារ ដល់ ប្រជាពលរដ្ឋ ជា បន្តបន្ទាប់ទៀតផងដែរ ដែលក្នុងនោះក៏មានគម្រោងវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យសំណង់ និងអចលនទ្រព្យផងដែរ៕