ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើឌីជីថលូបនីយកម្មនៅកម្ពុជាបានបោះជំហាន ទៅមុខ មួយក្នុងល្បឿនគួរឱ្យកត់សម្គាល់ ហើយវិបត្តិនៃជំងឺកូវីដ១៩បានជំរុញឱ្យការប្រើប្រាស់ បច្ចេកវិទ្យា ឌីជីថល កាន់តែខ្លាំង និងជ្រៀលជ្រៅជាងពេលណាៗទាំងអស់។

ជាផ្នែកមួយនៃការជំរុញសេដ្ឋកិច្ច និងសង្គមឌីជីថល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំនូវនូវវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ដែលកំពុងប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត កោះពេជ្រ។


ដោយឡែក ក្នុងឱកាសអញ្ជើញជាអធិបតី បើកវេទិកាខាងលើ នាព្រឹកថ្ងៃទី ១១ ខែមីនានេះ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសាទរចំពោះសមិទ្ធផល ដែលសម្រេច បា ន កន្លងមក និងជំរុញឱ្យមានការចូលរួមឱ្យបានផុសផុលក្នុងការបង្កើតសមិទ្ធផលថ្មីបន្ថែមទៀត តាមរយៈការពិភាក្សា ផ្លាស់ប្ដូរយោបល់ និងចែករំលែកបទពិសោធន៍នវានុវត្តន៍ល្អៗ។

ក្នុងនោះដែរ សម្ដេចបានផ្ដល់ធាតុចូលសំខាន់ចំនួន ៥ចំណុច សំដៅធ្វើឱ្យការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ដំណើរការកាន់តែប្រសើរ ដែលចំណុចទាំងនោះរួមមាន៖

១. ការឆ្លើយតប និងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញា សិប្បនិម្មិត ដែលម្យ៉ាងនាំឱ្យមានការជំរុញនវានុវត្តន៍ និងបង្កើនផលិតភាព និងម្យ៉ាងទៀត នាំឱ្យ មានកំណើននៃរំហូរទិន្នន័យឯកជនប្រជាពលរដ្ឋ និងការប្រើប្រាស់ទិន្នន័យទាំងនោះឆ្លងកាត់ ព្រំដែន ដែលបង្កជាការព្រួយបារម្ភដល់ការយកប្រៀបផ្នែកពាណិជ្ជកម្ម ការបំពានឯកជនភាពរបស់ ប្រជាពលរដ្ឋ និងការគំរាមកំហែងសន្តិសុខសង្គមឌីជីថលជាដើម

២. ការសម្រួចបន្ថែមលើវិធានការគោលនយោបាយពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីបរិវត្តកម្មរដ្ឋបាល ឌីជីថល ដោយប្រើប្រាស់អភិក្រមរដ្ឋបាលទាំងមូល និងការបើកចំហរសម្រាប់ការចូលរួមពីគ្រប់តួអង្គ

៣. ការធ្វើសុខដុមរូមនីយកម្មលើគោលនយោបាយឌីជីថល ក៏ដូចជាការពង្រីកនូវការចែករំលែកចំ ណេះដឹង និងបទពិសោធន៍

៤. ការកំណត់ចលករគន្លឹះ ជំរុញការកសាងមូលធនមនុស្សឌីជីថល និងវិធីសាស្ត្រជំរុញសម្ទុះនៃការ បង្កើនសមត្ថិភាពចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរបស់ប្រជាពលរដ្ឋ

៥. ពង្រឹងយន្ដការតំបន់ ដើម្បីឆ្លើយតបនឹងបញ្ហាសន្តិសុខឌីជីថល និងបទល្មើសតាមប្រព័ន្ធបច្ចេក វិទ្យា ជាអាថិ៍ការឆបោកតាមប្រព័ន្ធអនឡាញ។

គួររំលឹកផងដែរថា រាជរដ្ឋាភិបាលនិតិកាលទី៧នៃរដ្ឋសភានេះ បានប្រកាសដាក់ឱ្យអនុវត្តនូ វយុទ្ធ សាស្ត្រ បញ្ចកោណទី១ ដែលបាន កំណត់ គោលដៅអាទិភាពចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្នុងនោះបច្ចេកវិទ្យា គឺជាអាទិភាពថ្មីមួយដែលបានកំណត នៅក្នុងបញ្ចកោណទី៥ គឺការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល៕