ព្រះសីហនុ ៖ កម្ពុជា គ្រោងនឹង ពង្រីក ព្រលានយន្តហោះអន្តរជាតិ ក្រុង ព្រះសីហនុ ដើម្បីទទួល ជើងហោះហើរ បន្ថែ ម ខណៈ បច្ចុប្បន្ន នេះ ព្រលានយន្តហោះអន្តរជាតិ ក្រុងព្រះសីហនុ ទទួល បានជើងហោះហើរ ក្រោម ១០ ជើង ប៉ុណ្ណោះក្នុងមួយថ្ងៃ ។

បើតាមកិច្ច ជំនួប ជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជា អនុប្រធាន ទី១ ក្រុម ប្រឹក្សា អភិវ ឌ្ឍន៍ កម្ពុជា លោក Emmanuel Menanteau ប្រធាន ប្រចាំតំបន់ ក្រុមហ៊ុន VINCI បានឱ្យដឹងថា ក្រុមហ៊ុន គ្រោង នឹង ពង្រីក បន្ថែម នូវ ហេដ្ឋារចនាសម្ព័ន្ធ ក្នុង ព្រលានយន្តហោះអន្តរជាតិ ក្រុងព្រះសីហនុ ដោយ នឹង សាងសង់ ចំណត អ្នកដំណើរ ថ្មី នៅក្នុ ងអាកាស យានដ្ឋាន មួយនេះ និង គ្រោង បញ្ចប់នៅឆ្នាំ២០២៦ ខាងមុខ ។


គម្រោងសាងសង់ ចំណត អ្នក ដំណើរ ថ្មីនេះ នឹងអាច បង្កើនជើង ហោះហើរ នៃអាកាស យានដ្ឋានអន្តរជាតិ ខេត្ត ព្រះសីហនុ ដោយបច្ចុប្បន្ន នេះ ក្នុងមួ យថ្ងៃអាកាស យានដ្ឋានអន្តរជាតិ មួយនេះទទួល បានជើង ហោះ ហើរត្រឹមតែ៦ជើងប៉ុណ្ណោះ ខណៈអាកាស យានដ្ឋាន អន្តរជាតិ ភ្នំពេញ ទទួល បាន ប្រមាណ១២០ ជើង និង អា កា ស យានដ្ឋានអន្តរជាតិ សៀមរាប ទទួល បានជើងហោះហើរ ចំនួន ៤២ ជើង ក្នុងមួយថ្ងៃ ។

នៅក្នុងកម្មវិធីពិសេស ជំរុញការ វិនិយោគនៅក្នុង ខេត្តព្រះសីហនុ សម្ដេច មហា បវរធិបតី ហ៊ុន ម៉ាណែត បាន មាន ប្រសាសន៍ ឱ្យ ថ្នាក់ដឹកនាំខេត្ត ក៏ដូចជា មន្ត្រីពាក់ ព័ន្ធទាក់ទាញភ្ញៀវទេសចរ មកលេង ខេត្តព្រះសីហនុ កាន់ តែ ច្រើន ជាពិសេស ជំរុញភ្ញៀវ ដើរកម្សាន្ត តាមកោះ នានា ក្នុង ខេត្តព្រះសីហនុ ឱ្យ បានកាន់តែច្រើន ដោយ ស ម្ដេ ច ប្រ កាស បិទ ក្លិប បាញ់កាំភ្លើងឯកជនទាំងអស់ក្នុង ខេត្ត ព្រះសីហនុ ដើម្បីទាក់ទាញភ្ញៀវ ទេសចរជាតិ និង អន្តរ ជាតិ មកលេង ខេត្ត នេះ កាន់តែច្រើន ។

នៅមុន វិបត្តិ កូវី ដ១៩ ខេត្តព្រះសីហនុ ជាខេត្ត គោលដៅទេសចរណ៍ និ ងវិនិយោគ មួយ ក្នុង ចំណោម តំបន់ ប៉ូ ល សេដ្ឋកិច្ចសំខាន់ៗរបស់ កម្ពុជា ហើយ ព្រលានយ ន្ត ហោះអ ន្ត រជាតិ កង កេង ខេត្តព្រះ សីហនុ ក៏ មានភាព មមាញឹក ដោយ មានជើងហោះហើរ មកពីគោល ផ្សេងៗ ចុះ ចត នៅព្រលានយន្តហោះមួយនេះ ជាពិសេស មកពី ព្រលានយន្តហោះ មួយចំនួនក្នុង ប្រទេស ចិន ព្រលានយន្តហោះមកពីប្រទេសម៉ាឡេស៊ីជាដើម ។ រហូត ដល់ ឆ្នាំ២០២០ គ្រាដែលពិភពលោក បានជួ បវិបត្តិ កូវីដ ១៩ ព្រលានយន្តហោះ ក៏បាន ធ្លាក់ចុះនូវ សកម្មភាព អ្នកដំណើរ និងជើងហោះហើរ ជាប ន្ត បន្ទាប់ ។

គួរ បញ្ជាក់ថា អាកាស យានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ត្រូ វបានគ្រប់គ្រង និង អភិវឌ្ឍន៍ ដោយក្រុមហ៊ុន VINCI របស់ ប្រទេស បារាំង រួមទាំង ព្រលាន យន្ត ហោះ អន្ត រ ជាតិភ្នំពេញ និង សៀមរាប ចាស់ ផងដែរ ប៉ុន្តែ ក្រោយមក ព្រលានយន្តហោះសៀមរាប ចាស់ ក៏បាន បិទ ដោយសារតែព្រលានយន្តហោះ អន្តរជាតិសៀមរាប អង្គរ បើក ដំណើរការ ជំនួស វិញ ៕