កំពត ៖ កំពត ជាខេត្តមួយក្នុងចំណោមរាជធានី ខេត្តទាំង25 មានព្រំប្រទល់ខាងជើងជាប់នឹងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ខាងកើតជាប់ នឹងខេត្តតាកែវ ខាងត្បូងជាប់នឹងខេត្តកែបនិងប្រទេសវៀតណាម ខាងលិចជាប់នឹងខេត្តព្រះសីហនុ និងឈូងសមុទ្រថៃឡង់ មានផ្ទៃដីសរុប 4,873.2 គ.ម មាន 9ក្រុង ស្រុក 93ឃុំ សង្កាត់ និង491 ភូមិ ក្នុងនោះ23ជាព្រៃភ្នំ និងសមុទ្រ។

ខេត្តនេះ មានប្រជាពលរដ្ឋសរុប 696,583នាក់, (ស្រី353,289នាក់) ស្មើនឹង 165,171 គ្រួសារ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន 421,118នាក់ ស្រី 225,337នាក់។ អត្រានៃភាពក្រីក្រ 14,8% ចំណូលប្រជាពលរដ្ឋក្នុង1នាក់ប្រចាំឆ្នាំ 1,815ដុល្លា។

ខេត្តកំពតជាប់នឹងតំបន់ឆ្នេរសមុទ្រ ជាតាព្រះទិសនិរតី មានចំងាយ 148គម ពីរាជធានីភ្នំពេញភ្ជាប់ដោយផ្លូវជាតិលេខ3 និងមានផ្លូវជាតិលេខ 41 លេខ31 លេខ32 លេខ33 លេខ43 ព្រមទាំងមានផ្លូវរថភ្លើង1ខ្សែរ ភ្ជាប់ពីភ្នំពេញមកកាន់ខេត្តកំពត និងទៅខេត្តព្រះសីហនុ។

ដោយអនុវត្តន៍តាមគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី4និងផែនការអភិវឌ្ឍ5ឆ្នាំ និងកម្មវិធីវិនិយោគ 3ឆ្នាំរំកិលរបស់រដ្ឋបាលខេត្តកំពត រួមជាមួយនឹងយន្តការ ផ្សេងៗជាច្រើនទៀត ដូចជាក្រុមការងាររាជរដ្ឋាភិបាល និងវិស័យគាំពារសង្គម និងដំណោះស្រាយក្រៅប្រព័ន្ធតុលាការ ក្នុងរយៈពេល 5ឆ្នាំកន្លងមក នេះ បានធ្វើឱ្យប្រជាជនខេត្តកំពតមានការពេញចិត្ត និងទទួលបាននូវការកាត់បន្ថយភាពក្រីក្របន្ថែមទៀត។

ខេត្តកំពត មានសក្តានុពលសំបូរបែបរួមមាន ធនធានធម្មជាតិ ដីស្រែ ឆ្នេរសមុទ្រ ស្ទឹង ព្រែក កោះ ឧទ្យានជាតិ ព្រៃកោងកាង ស្មៅសមុទ្រ ផ្កាថ្ម ធនធានជលផល់ រ៉ែ និង អាំគារបេតិកភណ្ឌ័ សម្រាប់ការអភិវឌ្ឍពហុវិស័យដូចជា វិស័ យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍៕