កំពង់ចាម៖ គម្រោងពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ7 ជាផ្លូវ៤គន្លងនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី9 ខែមករា ឆ្នាំ2023  ក្រោមអធិតីភាពសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ។ នេះ បើតាមសេក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមស្តីពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្ដោះ ។

សេចក្តីជូនដំណឹងនេះបន្តថា  «នៅថ្ងៃទី9ខែមំករា ឆ្នាំ2023 វេលាម៉ោង 7:30នាទី ក្រសួង សាធារណការ និងដឹកជញ្ជូននឹងរៀបចំពិធីបើកការដ្ឋានពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ7ជាផ្លូវ4គន្លង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីន ព្រះរាជាណាចក្រកម្ពុជា នៅភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម(គីឡូម៉ែត្រលេខ៨៦)។

គម្រោងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ7 មានប្រវែងសរុប45 គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិន។

កម្ចីនេះ  ត្រូវចុះហត្ថលេខា ក្នុងអំឡុងទស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្រ្តីចិន លោក Li Keqiang នៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងខែវិច្ឆិកា៕