ភ្នំពេញ ៖ កិច្ចសន្យាលក់-ទិញអចលនវត្ថុ គឺជាកិច្ចសន្យាដែលតម្រូវឲ្យភាគីទាំងពីរ ត្រូវមានកាតព្វកិច្ចទៅវិញទៅមក ដែលមានន័យថា ភាគីម្ខាងត្រូវមានកាតព្វកិច្ចប្រគល់វត្ថុ ហើយភាគីម្ខាងទៀតមានកាតព្វកិច្ចប្រគល់លុយជាថ្នូរនឹងវត្ថុដែលបានប្រគល់។

មួយវិញទៀតគេអាចនិយាយបានថា កិច្ចសន្យាលក់ទិញអចលនវត្ថុជាកិច្ចសន្យាមូល  ព្រោះកិច្ចសន្យានេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងស្វែងរកប្រយោជន៍ និងថ្នូរទៅវិញទៅមក។

តម្លៃនៃកិច្ចសន្យាទិញលក់អចលនវត្ថុ គឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះកិច្ចសន្យានេះ ត្រូវតែមានតម្លៃជាថ្នូរ ដែលខុសពីកិច្ចសន្យាដូរ ដែលគ្មានតម្លៃជាថ្នូរ ឡើយ ដូចច្នេះ ការកំណត់តម្លៃ វាជាកត្តាមួយសំខាន់ណាស់ចំពោះភាគីអ្នកលក់ តែអ្វីដែលសំខាននោះ គឺជារបៀប និងបច្ចេកទេសនៃការកំណត់តម្លៃ ថាតើយើងត្រូវធ្វើតាមរបៀបណា ដើម្បីឲ្យមានភាពសុក្រឹត្យនោះ។

ចំពោះការកំណត់នូវតម្លៃ អាចយកតាមទីផ្សារ ឬតាមការព្រមព្រៀងរបស់ភាគីទាំងសងខាង។ ក្នុងន័យនេះ ទោះបីជាតម្លៃនោះមិនទាន់ត្រូវបបានប្រគល់ទៅភាគី ម្ខាងទៀតក៏ដោយ ក៏កិច្ចសន្យាអាចកើតមានបានដែរ។ មានកិច្ចសន្យាមួយចំនួន ការបង់ថ្លៃត្រូវបានធ្វើតាមក្រ ដោយ។ នៅថ្ងៃក្រោយយើងនឹងលើកឡើងអំពីទំរង់នៃកិច្ចសន្យាទិញលក់អចលនទ្រព្យមកជូនលោកអ្នកបន្តទៀត៕