ក្រចេះ ៖ គម្រោង សាងសង់ ស្ពាន ឆ្លង កាត់ទន្លេ មេគង្គ ខេត្ត ក្រចេះ គិតត្រឹមដំណាច់ ខែមីនា ឆ្នាំ ២០២៤ នេះ សម្រេចបានវឌ្ឍភាពការងារ ៣២ភាគរយហើយ ។ នេះបើតាម របាយការណ៍ របស់ក្រសួង សាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ។

យោងតាម ក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤ គម្រោងសាង សង់ ស្ពា នឆ្ល ងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេច វឌ្ឍន ភាព ការ ងារ សាង សង់ តួ ស្ពាន បាន ៤៥,៥ភាគយ ខណៈ ដែ លកា រ ងារសាងសង់ផ្លូវតភ្ជាប់សម្រេចបាន ២៣ភាគរយ ហើយ។ ជារួ មគ ម្រោ ង ជារូ បវ័ ន្ត ទាំ ង មូ ល សម្រេ ច បាន ៣២ភាគរយ ដែលតួលេខនេះបាន បង្ហា ញឱ្យឃើញពីការវិវត្តក្នុងទិសដៅវិជ្ជមានចំពោះការ អនុវ ត្តគ ម្រោង កា រ ងារ ខាងលើ ដែលគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែសំណូមពរឱ្យក្រុមហ៊ុនសាងសង់ជំរុញ ការអនុវត្តការងារទៅតាមប្រតិទិនការងារដែលបានកំណត់ឱ្យ បាន ច្បាស់ លាស់ ពីព្រោះខ ណៈនេះ ជារ ដូវ ប្រាំ ងដែលជាពេលវេលាអំណោយផលដល់ការងារសាងសង់មុននឹង រដូវវស្សាចូលមកដល់នាពេលខាងមុខ ។

ស្ពាន ឆ្លងទន្លេ មេគង្គ ព្រែក ប្រសព្វ ខេត្តក្រចេះ ត្រូវបាន បើកការដ្ឋាន សាងសង់ កាលពីដើមឆ្នាំ ២០២៣ កន្លង ទៅ ក្រោមអធិបតីភាព សម្ដេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន អតីត នាយក រដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ ប្រជា មានិត ចិន ។ ស្ពាន នេះ មានប្រវែង ប្រមាណជាង ១៧០០ម៉ែត្រ និងគ្រោង ចំ ណាយ ទឹកប្រាក់ សាង សង់ អស់ ប្រមាណ ១ ១ ៤ លានដុល្លារ អាមេរិ ក ។

ស្ពាននេះ គឺជាស្ពាន តភ្ជាប់ ដ៏មានសារសំខាន់ រវាង ប្រជាជន ក្នុ ងស្រុកចិត្រ បុរី និងស្រុកព្រែកប្រសព្វ ក្នុង ខេត្ត ក្រចេះ និងតភ្ជាប់ទៅកាន់ បណ្ដាខេត្ត ផ្សេងទៀត ដែលនៅជាប់នឹង ខេត្តក្រចេះ ។ ក្រៅពីសាងសង់ស្ពាន រាជរដ្ឋាភិបាលក៏បានសង់ផ្លូវ ប្រវែង ជាង ៣១ គីឡូម៉ែត្រ តភ្ជាប់ទៅកាន់ ស្ពានមួយនេះ ដែលជាការសម្រួល ដល់ការ ធ្វើដំណើរការ របស់ពលរដ្ឋ ។

កាលពីពេលថ្មីៗនេះដែរ ក្រុមហ៊ុន របស់ប្រទេសថៃជាច្រើន ក៏បានចុះទៅសិក្សា ស្វែងរក ឱកាស វិនិយោគ នៅក្នុង ទឹកដីនៃខេត្តក្រចេះ ផងដែរ ដើម្បីផ្សារ ភ្ជាប់ រវាង ទំនាក់ទំនង ពាណិ ជ្ជ កម្ម រវា ង កម្ពុជា និងថែ ហើយរំពឹងថា នៅពេលឆាប់ៗនេះ វិនិយោគិនក្នុង និងក្រៅ ប្រទេស ជាច្រើនទៀត នឹង ចុះទៅសិក្សា ស្វែងរកការ វិនិយោគនៅក្នុង ខេត្ត ក្រចេះ កាន់តែច្រើនឡើងថែមទៀត ៕