កាសែតបាងកកប៉ុស្តិ៍ថ្មីៗនេះបានធ្វើការចេញផ្សាយនូវអត្ថបទអចលនទ្រព្យមួយដែលសរសេររៀបរាប់អំពីស្ថានភាពទីផ្សារអចលនទ្រព្យ
នៅក្នុងខេត្តឈៀងម៉ៃប្រទេសថៃសម្រាប់ឆ្នាំ២០២៤នេះ។

បាងកកប៉ុស្តិ៍រកឃើញថា តម្រូវការទីផ្សារអចលនទ្រព្យប្រភេទលំនៅដ្ឋាននៅក្នុងខេត្តដ៏សំខាន់នេះបានបន្តទទួលរងនូវភាពយឺតយ៉ាវនៅឡើយ
នៅក្នុងឆ្នាំ២០២៤នេះក្នុងរយៈពេល២ខែដើមឆ្នាំទោះបីជាបានកំណើននេះបានធ្លាក់ចុះខ្លាំងរួចមកហើយកាលពីពាក់កណ្តាលឆ្នាំ២០២៣កន្លងមក។

ប្រធានសមាគមអចលនទ្រព្យខេត្តឈៀងម៉ៃលោក Soranand Sethi បាននិយាយថាបើក្រឡេកមើលទៅទិន្នន័យដែលទទួលបានដោយ
Baania.com សង្កេតឃើញថាក្រុមអ្នកទិញដែលបានចូលទៅស្វែងរកមើលលំនៅដ្ឋានតាមវេបសាយមានមិនច្រើននោះទេ។

លោកបន្តថា៖ទោះបីជាសកម្មភាពទេសចរណ៍ចាប់ផ្តើមមានភាពមមាញឹកឡើងវិញក្តី ប៉ុន្តែក្រុមអតិថិជននៅតែបន្តជួបបញ្ហាហិរញ្ញវត្ថុដូចជាបំណុល
គ្រួសារកំណើនសេដ្ឋកិច្ចសង្គមយឺតយ៉ាវព្រមទាំងការកើនឡើងនៃខ្ទង់ចំណាយ និងការធ្លាក់ចុះនៃប្រាក់ចំណូលផងដែរ។

គួរឲ្យដឹងដែរថា អ្វីដែលអាចបញ្ចាក់កាន់តែច្បាស់ថាអំណាចនៃការទិញរបស់ក្រុមអតិថិជនមានកម្រិតខ្សោយនៅឡើយនោះ ដោយសារតែគេមើលឃើញថាមានការបញ្ចុះតម្លៃជាច្រើននៅក្នុងទីផ្សារលំនៅដ្ឋានតម្លៃទាបជាជាងការបញ្ចុះតម្លៃលំនៅដ្ឋានកម្រិតប្រណិត ប៉ុន្តែទោះបីជាយ៉ាងណាក្តី ប្រតិបត្តិការនៃការទិញលក់និងស្វែងរកនៅតែស្ថិតនៅក្នុងកម្រិតតិចតួចគួរឲ្យព្រួយបារម្ភ៕