សៀមរាប ៖ ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី កម្ពុជា បាន ជំរុញ ឱ្យ អនុវត្តន៍ គម្រោងផ្លូវ រថភ្លើង ធុនស្រាល តភ្ជាប់ពី អាកាស យានដ្ឋានអន្តរជាតិសៀមរាប អង្គរ ទៅក្រុ ងសៀមរាប ឱ្យបានលឿន រហ័ស ខណៈដែលនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះ គម្រោងនេះត្រូវ បានក្រុមការងារ ថ្នាក់ ជាតិ និងក្រុមហ៊ុនអភិវឌ្ឍន៍លើកយកមកពិភាក្សា ដើម្បីជំរុញ នីតិ វិធី បន្ត ។

កិច្ចប្រជុំដំបូងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការសិក្សាគម្រោ ងអភិវ ឌ្ឍផ្លូ វ រ ថ ភ្លើង ធុន ស្រា លភ្ជាប់ ពី អាកាស យាន ដ្ឋាន អន្តរ ជាតិសៀម រាប- អង្គរ ទៅក្រុងសៀមរាប ជាមួយក្រុមហ៊ុន China Metro Group ត្រូវ បានធ្វើឡើង នៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនា យ ក រដ្ឋ មន្ត្រី និងជា អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យជំរុញការងារអនុវត្តគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអា កាសយាន ដ្ឋានអន្តរ ជាតិសៀម រាប – អង្គរ ឆ្ពោះទៅក្រុងសៀមរាប តាមអនុ សាស ន៍ ណែ នាំ ដ៏ ខ្ព ង់ខ្ពស់របស់សម្តេចមហាបវរធិបតី ដើម្បីជាការឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរ និងសេ វាក ម្ម ដឹ ក ជ ញ្ជូ ន នានា និងជៀសវាងការកកស្ទះចរាចរណ៍ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅ ក្រុង សៀ ម រា ប ។

ក្នុងនោះដែរ ក៏មានការជជែកពិភាក្សាយកចិត្តទុកដាក់លើការសិក្សាតម្រាយផ្លូវរថភ្លើងធុនស្រាល (Urban Light Rail T ra nsit) សំដៅបញ្ចៀសកុំឱ្យមានកា ររំខាន ដោយ ប្រការ ណាមួយនៅតំបន់អង្គរ តំបន់ដែលជាបូ រាណ ដ្ឋា ន ឬ តំបន់ដែលស្ថិតក្នុងដែនអភិរក្សរបស់អាជ្ញាធរអប្សរា ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង នាពេលកន្លងមកថា ក្រោយ អា កា ស យានដ្ឋានអន្តរជាតិ សៀមរាប អង្គរ ដាក់ដំណើរការ ហើយអាជ្ញាធរ ពាក់ព័ន្ធ ទាំងអស់ ទាំង ថ្នាក់ ជាតិ និង ថ្នា ក់ មូលដ្ឋាន ត្រូវ ទាក់ទាញ និងជំរុញឱ្យមានការវិនិយោគ នៅតំបន់ ជុំវិញព្រលានយន្តហោះថ្មីមួយនេះ និងត្រូ វ ត ភ្ជាប់តំបន់ជុំវិញអាកាស យានដ្ឋានអន្តរជាតិ ទៅនឹង ក្រុង សៀមរាប ដើម្បីតភ្ជាប់ប្រជាជន នៅតំបន់ ជុំវិ ញ ព្រ លា នយន្តហោះ ទៅនឹង ប្រជាជននៅកណ្ដាលទីក្រុង ។

សម្ដេច ធិបតី បានលើកទឹកចិត្ត ឱ្យ ភាគីពាក់ព័ន្ធ អភិវឌ្ឍន៍ នៅជុំវិញព្រលានយន្តហោះថ្មីនេះ ដើម្បី បង្កើត ឱកា ស ការងារ ជូន ប្រជាពលរដ្ឋ នៅនឹង កន្លែង បង្កើត ប្រាក់ ចំណូល ជូនពលរដ្ឋ ដោយមិនចាំបាច់ធ្វើ ដំណើរទៅ ឆ្ងាយដើម្បីធ្វើការ នោះទេ ។