ព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បានបញ្ជាក់ថា« គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ និងការ សាងសង់ ចំណត ផែ កុងតឺន័រ ទឹកជៅនៅខេត្តព្រះសីហនុ គ្មានអ្វីដែលជាអាថ៌កំបាំងដូចដែលក្រុមប្រឆាំងលើកឡើងឡើយ ប៉ុន្តែគឺដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចកម្ពុជាឲ្យកាន់ តែរីក ចម្រើននិង ជួយសម្រួលដល់ជីវភាពរស់នៅឲ្យប្រជា ជនកម្ពុជាកាន់តែរីកធូរធារ។

សម្តេចថ្លែងឱ្យដឹងដូច្នេះនៅក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ នៅខេត្តព្រះសីហនុ ព្រឹកថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ការពង្រីកសក្តានុពលហេដ្ឋារចនាសម្ព័ន្ធនានាជាពិសេ សការសាងសង់ចំណតផែកុងតឺន័រទឹក ជ្រៅនៅខេត្ត ព្រះសីហនុនឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាពិសេសកំណើននៅនឹងកន្លែងដោយបានបង្កើ តឱកាសការងារក៏ដូចជាចំណូលបន្ថែមទៅដល់កម្មករ-និយោជកនិងបុគ្គលិក កំពង់ផែស្វយ័តជាដើម។នៅ ពេលដែលកំពង់ផែដំណើរការវាគឺជាការតភ្ជាប់ដង្ហើមពាណិជ្ជកម្មទាំងក្នុងនិងក្រៅប្រទេស។

គួរបញ្ជាក់ថាគម្រោងព្រែកជីកហ្វូណ នតេជោមានប្រវែងសរុប ១៨០គីឡូ ម៉ែត្រចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបា សាក់ចូលតាម ព្រែកតាហ៊ីង នៃទន្លេ បាសាក់ ស្រុកកោះធំ និងបន្តរហូត ដល់សមុទ្រខេត្តកែបដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមាន ប្រជាជន សរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ ។

ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ មុខកាត់ផ្នែកខាងក្រោម ប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបាន ដោយសុវត្ថិភាព។

ឯកឧត្តម ស៊ុន ចាន់ថុល អតីតរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី ធ្លាប់បានមានប្រសាសន៍ថា៖គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗព្រមទាំងមានសារៈសំខាន់ណាស់ ក្នុងការ បន្ថយចម្ងាយ តម្លៃ នីតិវិធីបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ។គម្រោងមួយនេះ គ្រោងនឹងចំណាយទឹក ប្រាក់រហូតដល់ប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក ដោយត្រូវ ប្រើពេលវេលា៤ឆ្នាំ ដើម្បីសាងសង់បញ្ចប់គម្រោង។

ឯកឧត្តម ស៊ុន ចាន់ថុល ធ្លាប់បានលើកឡើងថា៖ គម្រោងព្រែកជីកហ្វូណនតេជោនេះ បើតាមគម្រោង នឹងយកភូមិសាស្រ្តខេត្តកែប ជាច្រកសម្រាប់តភ្ជាប់ទៅកាន់ទន្លេ ហើយតាមរយៈគម្រោងនេះ ខេត្តកែប នឹងក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយទៀត។ បន្ថែមពីនោះទៀត ក្រោយពេលដែលគម្រោងនេះសម្រេច នោះកម្ពុជាពិតជា អាចទទួលនូវអត្ថប្រយោជន៍ជាច្រើនមហាសាល ដូចជា ការកាត់ បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការ បង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈ មណ្ឌលភស្តភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍និងចិញ្ចឹម សត្វ ជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោនេះបានសិក្សាលម្អិតណាស់ ដោយសិក្សារយៈពេល២៦ខែ ដើម្បីធ្វើយ៉ាងណាកុំឱ្យប៉ះ ពាល់ដល់ បរិស្ថានផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា៖« គម្រោងព្រែកជីកហ្វូណនតេជោ គឺជួយរំដោះទឹកជំនន់ដែលសព្វថ្ងៃនេះលិចលង់ច្រើនណាស់នៅខេត្តតាកែវ ដូច្នេះទឹកអាច ហូរចូល យើងធ្វើទ្វារទឹកចំនួន១៥ថែមទៀត ប្រឡាយដើម្បីអូសទឹកឱ្យចូលក្នុងព្រែកជីករបស់យើង បើយើងចង់ទុកក៏យើងបិទវាទៅបើច្រើនពេកបើកទ្វារ ឱ្យហូរចូលសមុទ្រ ទៅបើយើងមិនត្រូវការនៅរដូវវស្សា។ ផ្ទុយទៅវិញនៅរដូវប្រាំងយើងមានទឹករហូត អ៊ីចឹងយើងប្រើប្រាស់វិស័យកសិកម្មយើងមានការរីកចម្រើន យើងទប់ទឹកបាន ប្រជា ពលរដ្ឋ យើង១លាន៦សែននាក់ ដែលរស់នៅតាមដងព្រែក ១៨០គីឡូម៉ែត្រនេះលោកមានទឹកប្រើប្រាស់គ្រប់គ្រាន់។ យើងមានត្រី ដាក់ចិញ្ចឹមត្រីគ្រប់បែបយ៉ាងទាំង អស់ រាប់ពាន់តោន អ៊ីចឹងប្រជាពល រដ្ឋយើងនៅតាមនឹងមានជីវភាពធូរធារ។ ទេសចរណ៍យើងធ្វើដំណើរតាមផ្លូវទឹកពីភ្នំពេញទៅលេងនៅកែប ទេសចរណ៍ពីកែប កំពត ពីក្រុង ព្រះសីហនុ មកលេងភ្នំពេញ តាមផ្លូវព្រែកជីក១៨០គីឡូម៉ែត្រនេះ មានតំបន់ពាណិជ្ជកម្ម មានភោជនីយដ្ឋាន មានតំបន់សេដ្ឋកិច្ចពិសេស អ៊ីចឹងថានេះផលចំណេញច្រើន ទៅលើការរៀបចំព្រែកជីករបស់យើងនេះ »៕