បន្ទាយមានជ័យ​ ៖ បើតាមការអោយដឹងពីក្រុមជំនាញសាងសង់បានអោយដឹងថា៖ ធនាគារវីង ខេត្តបន្ទាយមានជ័យ បានបញ្ចប់ការសាងសង់ដោយជោគជ័យ១០០% ហើយ និងត្រៀមដាក់អោយដំណើរការក្នុងពេលដ៏ខ្លីខាងមុខនេះ។

ធនាគារវីង​ ខេត្ត​បន្ទាយ​មានជ័យ​បានចាប់ផ្តើមសាងសង់នៅ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ជាមួយសកម្មភាពសាងសង់ដ៏រស់រវើករហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ធនាគារវីង ក៏បានសាងសង់បញ្ចប់ដោយភាពរលូន ជោគជ័យ១០០% តែម្តង និងគ្រោងបើកសម្ពោធដំណើរការនៅចុងខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។

សូមបញ្ជាក់ថា៖ ធនាគារវីង (ខេមបូឌា) ម.ក ជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ត្រូវបានជំរុញដោយចក្ខុវិស័យដើម្បីផ្តល់ឱ្យប្រជាជនកម្ពុជាគ្រប់រូបនូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុដែលចាំបាច់ និងធ្វើឱ្យប្រសើរឡើងនូវការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

ធនាគារវីងបានកែប្រែវិធីដែលប្រជាជនកម្ពុជាគ្រប់រូបទទួលបានសេវាហិរញ្ញវត្ថុដោយណែនាំការផ្ទេរប្រាក់តាមរយៈទូរស័ព្ទចល័តរហ័ស មានសុវត្ថិភាព និងងាយស្រួល ចាប់តាំងពីថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០០៨ មកម្ល៉េះ។

សព្វថ្ងៃនេះ ធនាគារវីងបម្រើប្រជាជនកម្ពុជាទាំងមូល ដោយគ្រប់ដណ្តប់១០០% នៃស្រុកនានាក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីស្មាតហ្វូនវីងប្រកបដោយភាពច្នៃប្រឌិតថ្មីៗ ជាមួយ​ភ្នាក់ងារវីងដែលមានជិត ១០.០០០ កន្លែង ជាមួយ​ដៃគូអាជីវកម្មជាង ៥៥.០០០ និងការសហការជាមួយក្រុមហ៊ុនយក្សជាច្រើនក្នុងឧស្សាហកម្មដូចជា៖ Mastercard, MoneyGram, AliPay, WeChat Pay, Western Union, Visa, និង Ria ជាដើម ។