Hot line: +855 (0)99 283 388
● You are in: Media > Detail News
ផ្ទះ​តម្លៃជាង២ម៉ឺនដុល្លារនឹងចាប់ផ្ដើមបើកលក់ក្នុងពេលឆាប់ៗនេះ
Date: 2017-08-24

ភ្នំពេញ៖ លំនៅឋានតម្លៃសមធ្យម​ របស់ក្រុមហ៊ុន Worldbridge Land Cambodia ដែល​មាន​តម្លៃ​ចាប់​ពីជាង២ម៉ឺនឡើងទៅ បានប្រកាសបើកលក់ ក្នុងពេលឆាប់ៗខាងមុខនេះ។

តាម​ការ​ជូន​ដំណឹង របស់ក្រុមហ៊ុន Worldbridge Land Cambodia បាន​ឲ្យ​ដឹង​ថា «ក្រុម​ហ៊ុន នឹង​ប្រកាស​បើក​លក់​ផ្ទះ របស់​គម្រោង បន្ទាប់​ពី រាជរដ្ឋាភិបាល​សម្រេច នូវ​គោល​នយោបាយ​លើក​ទឹកចិត្ដ សម្រាប់​ការ​អភិវឌ្ឍ លំនៅឋាន​សាធារណៈ មាន​តម្លៃ​សមរម្យ​ក្នុង​ពេលឆាប់ៗខាង​មុខ​នេះ ។

ក្រុម​ហ៊ុន Worldbridge Land Cambodia បាន​បញ្ជាក់ថា ដើម្បី​ឲ្យ​ក្រុម​ហ៊ុន និង​ស្ថាប័ន​ពាក់​ព័ន្ធ អាច​ធ្វើ​ការ​វាយ​តម្លៃ ជ្រើស​រើស​អតិថិជន តាម​គោលដៅគោរព​តាម​លក្ខ័ណ្ឌ ប្រកប​ដោយ​ភាពត្រឹម​ត្រូវ​ច្បាស់លាស់ អតិថិជន​ដែល​បាន​ចុះឈ្មោះ​ទិញ​លំនៅឋាន ​រៀបចំឯកសារ​យោង​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​យក​ទៅ​ប្រគល់ជូន​ក្រុមហ៊ុន​ឲ្យ​បាន​មុន​ថ្ងៃទី០៩ ខែ​កញ្ញា ឆ្នាំ ២០១៧ នេះ ។

ក្រុម​ហ៊ុន Worldbridge Land Cambodia បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​ក្រុម​ហ៊ុន​កំពុង​ដំណើរ​ការ​ចាក់​ដី និង​រៀបចំការដ្ឋាន​សាងសង់ ហើយ​គ្រោង​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ សាង​សង់​នៅ​មុន​បំណាច់​ឆ្នាំ ២០១៧នេះ ។

ព័ត៌មានការិយាល័យសម្រាប់ទិញ និងកក់ តាមរយៈទូរស័ព្ទលេខ៖ ០៧០ ៩០៥ ៣៣៣/០៧០​ ៩០៦ ៣៣៣ និង០៧០ ៩០៧ ៣៣៣៕

Source From: https://www.business-cambodia.com
Share
Our Partners