Hot line: +855 (0)99 283 388
● You are in: Media > Detail News
លោកឧកញ៉ា នួន រិទ្ធីៈបង្ហាញពីវិធីសាស្ត្រ១១ចំណុច ដើម្បីរកស៊ីអចលនទ្រព្យឲ្យទទួលបានជោគជ័យ
Date: 2019-12-16

ក្នុង​កិច្ច​សម្ភាសន៍​ពិសេស​ជាមួយ​ Propertyarea.asia​ នា​ព្រឹក​ថ្ងៃទី១៦​ ធ្នូ​នេះ​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ KFA​ (Khmer​ Foundation​ Appraisal​) រូប​នេះ​បាន​បង្ហើប​ពី​វិធី​សាស្រ្ត​មួយចំនួន​ ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​នេះ​ និង​ទទួល​បានការ​ទទួ​លល​ស្គាល់​ពីរ​ហូត​ទទួល​បាន​ពានរង្វាន់​កម្រិត​ជាតិ​ និង​អន្តរជាតិ​ជាច្រើន​ដែល​កាន់តែ​បញ្ជាក់​ពី​គុណភាព​ និង​កិត្យានុភាព​របស់​ក្រុមហ៊ុន​នៅក្នុង​វិស័យ​មួយ​នេះ​។

កាលពី​សប្តាហ៍​មុន​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ KFA​ (Khmer​ Foundation​ Appraisal​) លោក​ឧកញ៉ា​ នួន​ រិទ្ធី​ ទទួល​បាន​ពានរង្វាន់​ក្រុមហ៊ុន​អចលនទ្រព្យ​ឆ្នើម​ប្រចាំឆ្នាំ២០១៩​ ចំនួន​បី​ក្នុង​ពេល​តែមួយ​។

ជាមួយនឹង​ភាព​ម៉ឺងម៉ាត់​ ម៉ត់ចត់​នឹង​ការងារ​ លោក​ឧកញ៉ា​បាន​លើកឡើង​ថា​ ការ​ធ្វើជំនួញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ដែល​អាច​ទទួល​បាន​ភាព​ជោគជ័យ​ មិនមែន​មាន​លុយ​ច្រើនតែ​មួយ​មុខ​នោះ​ទេ​ ប៉ុន្តែ​ចាំបាច់​ត្រូវ​ទាមទារ​ឱ្យ​មាន​ធនធាន​ជាច្រើន​ទៀត​យក​មក​គួបផ្សំ​

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ថា​ ធនធាន​សំ​ខាន់​ៗដែល​ចាំបាច់​បំផុត​នៅក្នុង​កិច្ចប្រតិបត្តិ​ការ​លើ​មុខ​ជំនួញ​ ក្នុង​វិស័យ​អចលនទ្រព្យ​ រួមមាន​ដូចជា​ ជំនាញ​ និង​ភាព​វៃឆ្លាត​ ចំណេះដឹង​ទូទៅ​ទូលាយ​ ឆន្ទៈ​នឹង​ការងារ​ ការបង្កើត​បណ្តាញ​ និង​ទំនាក់ទំនង​ ការ​កសាង​ទំនុកចិត្ត​ ភាព​ស្មោះត្រង់​ ដើមទុន​ យុទ្ធសាស្ត្រ​ រួម​ជាមួយនឹង​ដើមទុន​បម្រុង​

ភាព​ជោគជ័យ​ ពិតជា​មិន​អាច​កើតឡើង​ដោយចៃដន្យ​នោះ​ទេ​ ប៉ុន្តែ​ទំនាក់ទំនង​ល្អ​ មានចំណេះ​ដឹង​ទូលំទូលាយ​ និង​មាន​ជំនាញ​ពិតប្រាកដ​ ពិតជា​មិន​ខុសពី​ពាក្យចាស់​លោក​បាន​ពោល​នោះ​ទេ​ គឺ​ចេះ​ប្រាកដ​ ប្រាក់​រត់​តាម​ហៅ​

លោក​ឧកញ៉ា​នួន​ រិទ្ឋី​បាន​បញ្ជាក់​ថា​ លទ្ធផល​ដែល​ខ្ញុំ​អាច​ទទួល​បាន​នៅពេល​នេះ​ មិនមែន​កើតឡើង​ដោយចៃដន្យ​នោះ​ទេ​ ប៉ុន្តែ​វា​បា​នប្រ​សូត្រ​ចេញពី​សកម្មភាព​ដ៏​មមាញឹក​ និង​ឆន្ទៈ​ស្រប​ទៅតាម​ចក្ខុវិស័យ​ ដែល​បាន​កំណត់ទុក​មុន​ពេល​ចាប់​បោះ​ជំ​ហ៊ាន​ដំណើរការ​ក្រុមហ៊ុន​។ លោក​បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​KFA​ បាន​បង្កើត​ឡើង​កាលពី​ថ្ងៃទី២០​ ខែមីនា​ ឆ្នាំ២០១៥​ បន្ទាប់ពី​ខ្ញុំ​បាន​ចូល​ប្រឡូក​ការងារ​ នៅក្នុង​វិស័យ​អចលនទ្រព្យ​អស់​ពេល១០ឆ្នាំ​នៅក្នុង​ក្រុមហ៊ុន​ប៊ុណ្ណា​ រៀល​ធី​ គ្រុប​

ជាមួយនឹង​ភាព​ជោគជ័យ​ក្នុង​វិស័យ​ជំនួញ​ជាច្រើន​ក្តី​ ប៉ុន្តែ​លោក​ឧកញ៉ា​រូប​នេះ​តែងតែ​ប្រកាន់​នូវ​ឥរិយាបទ​សាមញ្ញ​ ទន់ភ្លន់​ និង​តែងតែ​ចែករំលែក​ចំណេះដឹង​ និង​ធនធាន​ដល់​សង្គម​ និង​មនុស្ស​ជុំវិញ​ខ្លួន​។

ទាក់ទង​នឹង​ជីវប្រវត្តិ​របស់​លោក​ លោក​ឧកញ៉ា​នួន​ រិទ្ឋី​បាន​រំលឹក​ថា​ លោក​បាន​ចាប់កំណើត​នៅ​សង្កាត់​លេខ៥​ នៅក្នុង​ក្រុម​គ្រួសារ​មួយ​ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ​ ដោយ​លោកឪពុក​ជាម​ន្ត្រី​បម្រើការ​ងារ​ នៅក្នុង​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ហើយ​ម្ដាយ​ជា​អ្នកលក់​ដូរ​បន្តិចបន្តួច​ នៅ​ផ្សារ​អូឡាំពិក​ និង​មាន​បងប្អូន​បង្កើត៣នាក់​ ប្រុស​ម្នាក់​ ស្រី២នាក់​ ដោយ​រូបលោក​គឺជា​កូន​ទី២នៅក្នុង​គ្រួសារ​។

​ជាមួយគ្នា​នេះ​ ដោយសារតែ​ជីវភាព​ខ្សត់ខ្សោយ​ ហើយ​ឪពុកម្ដាយ​មាន​វ័យ​កាន់តែ​ចាស់​ ដូច្នេះ​លោក​ត្រូវ​ទទួលបន្ទុក​ និង​ស៊ូទ្រាំ​នឹង​ភាព​ហត់នឿយ​ រាប់មិនអស់​តាំងពី​តូច​មក​ម៉្លេះ​។

លោក​បាន​សិក្សា​នៅ​សាលាបឋមសិក្សា​ទួល​ស្លែង​ និង​អនុវិទ្យាល័យ​ទួលស្វាយព្រៃ​ ហើយ​បន្ត​ទៅ​វិទ្យាល័យ​ព្រះ​យុគ​ន្ធ​ មុន​ពេលចូលរៀន​ថ្នាក់​មហា​វិទ្យាល័យ​ន័​រតុន​ ដោយ​ជ្រើសរើស​សិក្សា​ជំនាញ​វិស្វករ​ សំណង់​ស៊ីវិល​ ហើយ​ក្រោយមក​ទៀត​បន្ត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ជំនាញ​គ្រប់គ្រង​ជំនួញ​អន្តរជាតិ​ នៅ​សាកល​វិទ្យាល័យ​បៀ​លប្រាយ​។

នៅក្នុង​វ័យ​សិក្សា​តាំងពី​ថ្នាក់​ទី៣​ រហូតដល់​អនុវិទ្យាល័យ​ លោក​ធ្លាប់​បាន​ឆ្លងកាត់​ជីវិត​ជា​ក្មេង​ដើរ​លក់​កាសែត​នៅ​តាម​ទីប្រជុំជន​ ភោជនីយដ្ឋាន​ ហាង​កាហ្វេ​ ជាដើម​ រួម​ជាមួយនឹង​ការ​បេះ​ផ្លែឈើ​ ដែល​ខ្លួន​បាន​ដាំ​យក​ទៅ​លក់​ ដើម្បី​បាន​ចំណូល​គ្រាន់​សម្រាល​បន្ទុក​គ្រួសារ​។

ភាព​លំបាក​ក្រខ្សត់​ទាំងនេះ​ បាន​បន្ត​រហូតដល់​លោក​ចូលរៀន​នៅ​ថ្នាក់​មហាវិទ្យាល័យ​ឆ្នាំទី២​ ដែល​ជា​ពេល​លោក​ចាប់ផ្តើម​ទទួល​បានការ​ងារ​លើកដំបូង​ នៅក្នុង​ក្រុមហ៊ុន​អចលនទ្រព្យ​ ប៊ុណ្ណា​ រៀល​ធី​ គ្រុប​ ក្នុង​ផ្នែក​ទីផ្សារ​ក្នុងនាម​ជា​អ្នករត់សំបុត្រ​។

​ក្រោយមក​ ដោយសារតែ​អត្ត​ចរឹ​តភាព​ម៉ឺងម៉ាត់​ និង​ភាព​វៃឆ្លាត​ លោក​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ផ្លាស់មក​ផ្នែក​វាយតម្លៃ​អចលនទ្រព្យ​ទូទាំង​ប្រទេស​ ដែល​ជា​ការ​ផ្តល់​ឱកាស​ដ៏​ល្អ​សម្រាប់​រូបលោក​។ បន្ទាប់ពី​បាន​ផ្លាស់មក​ផ្នែក​វាយតម្លៃ​ ផ្អែក​តាម​លទ្ធផល​នៃ​ការងារ​ លោក​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ ផ្តល់​តួនាទី​ជាបន្តបន្ទាប់​ រហូតដល់​ផ្តល់​តំណែង​ ជានា​យក​ប្រតិបត្តិ​នៅក្នុង​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​មួយ​នេះ​។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ បន្ទាប់ពី​បាន​សិក្សា​ និង​អនុវត្តន៍​ជា​ជំ​ហ៊ាន​ស្របតាម​ក្ដី​ប្រាថ្នា​ និង​ការរៀបចំ​គោល​ទុក​តាំងពី​វ័យ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​ នៅ​ត្រឹម​ថ្ងៃទី២០ខែមីនា​ ឆ្នាំ២០១៥​ លោក​ក៏បាន​បង្កើត​ក្រុមហ៊ុន​អចលនទ្រព្យ​ផ្ទាល់ខ្លួន​ដែល​មានឈ្មោះ​ Khmer​ Foundation​ Appraisal​ ដោយ​ផ្តោត​សំខាន់​ចំនួន៣​ គឺ​ការ​ផ្តល់​សេវា​វាយតម្លៃ​ ការ​វិនិយោគ​ និង​ការ​អភិវឌ្ឍ​។

ផ្អែក​តាម​បទពិសោធន៍​ ភាពជា​អ្នកជំនាញ​ពិតប្រាកដ​ ជាពិសេស​ភាព​ស្មោះត្រង់​ទៅលើ​ការ​ផ្តល់​សេវាកម្ម​ នៅក្នុង​រយៈពេល​ជិត៥ឆ្នាំ​ ក្រុមហ៊ុន ​KFA​ ទទួល​បាន​លទ្ធផល​គួ​ជា​ទី​មោទ​នៈ​ ដែល​ក្រៅពី​ទទួល​បានការ​ទទួលស្គាល់​ពី​បណ្តា​អតិថិជន​ ក្រុមហ៊ុន​ជា​ដៃគូ​ជាតិ​ និង​អន្តរជាតិ​ ក៏ដូចជា​រដ្ឋាភិបាល​ បច្ចុប្បន្ន​ក្រុមហ៊ុន​អចន​ទ្រព្យ​មួយ​នេះ​បាន​សាយភាយ​កេរ្តិ៍ឈ្មោះ​រហូតដល់​ស្ថាប័ន​អន្តរជាតិ​ រួមមាន​ចក្រភព​អង់គ្លេស​ និង​សហរដ្ឋអាមេរិក​ ដែល​សម្រេច​ប្រគល់​ពានរង្វាន់​ភាពជា​អ្នកដឹកនាំ​ឆ្នើម​ និ​ពានរង្វាន់​ក្រុមហ៊ុន​អចលនទ្រព្យ​ឆ្នើម​ឈានមុខ​គេ​ក្នុង​ការចូលរួម​ជួយ​ដល់​សង្គមជាតិ​ កាលពី​ពេល​កន្លងទៅ​នេះ​។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​បញ្ជាក់​ទៀត​ថា​ ទាំងអស់​នេះ​គឺ​គ្រាន់តែ​ជា​បទពិសោធន៍​មួយចំនួន​ក្នុងនាម​ជា​អ្នកជំនួញ​ និង​ជា​ថ្នាក់​ដឹក​ក្រុមហ៊ុន​ ក្នុង​វិស័យ​វិស័យ​អចលនទ្រព្យ​តែប៉ុណ្ណោះ​។

លោក​បន្ត​ថា​ អ្នក​ដែល​ចង់​ទទួល​បាន​ភាព​ជោគជ័យ​ នៅក្នុង​វិស័យ​មួយ​នេះ​ មិន​ចំពោះតែ​ជា​ភាពជា​សហគ្រិន​ ឬជា​បុគ្គល​ដែល​ចង់​ចូលខ្លួន​ប្រឡូក​ នៅក្នុង​វិស័យ​អចលនទ្រព្យ​ចាំបាច់​ត្រូវតែ​មាន​គោលដៅ​ ឆន្ទៈ​ និង​ចំណេះដឹង​ជាគោល​សំខាន់​។ លោក​បន្ថែម​ថា​ បន្ថែម​ពីនេះ​អ្នក​ប្រឡូក​ក្នុង​វិស័យ​នេះ​ ត្រូវ​ចេះ​កសាង​បណ្តាញ​ បង្កើត​ទំនាក់ទំនង​ ដើម្បី​អាច​ទទួល​បាន​ទំនុកចិត្ត​ពី​អ្នកជិតខាង​ ក៏ដូចជា​អតិថិជន​ ទើប​អាច​សម្រេច​ក្ដី​ប្រាថ្នា​បាន​

Source From: www.propertyarea.asia
Share
Our Partners