ភ្នំពេញត្រូវបានកសាងឡើងនៅដើមតំបប់ដីសណ្តទន្លេមេគង្គ នៅលើចំណុចប្រសព្វនៃដៃទន្លេចំនួនបួន ដែលជាទីតាំងរាជធានីខ្មែរពីបុរាណ(ចតុមុខ)។ ប៉ុន្តែនៅក្នុងឆ្នាំ១៨៦៣ ក្នុងសម័យអាណាព្យាបាលបារាំង សម័យអាណានិគមនិងសម័យសង្គមរាស្ត្រនិយម គឺជាវេលាកាលពីរនៃការពង្រីកនិងធ្វើទំនើបកម្មតំបន់ទីក្រុង ដែលស្លាកស្នាមជាច្រើន បានបាត់រូបរាងដោយសារតែសកម្មភាពកែលម្អសំណង់អគារ និងកំណើនដង់ស៊ីតេកាន់តែខ្ពស់នៅតំបន់កណ្តាលក្រុង។
រូបភាពផ្កាយរណបឆ្នាំ២០១៦ បង្ហាញថា តំបន់ដែលមានដង់ស៊ីតេខ្ពស់ គឺលាតសន្ធឹងក្នុងចម្ងាយ១៥គីឡូម៉ែត្រពីកណ្តាលក្រុងទៅដល់ព្រំប្រទល់ថ្មីនៃទីក្រុង។ ភ្នំពេញកំពុងពង្រីកយ៉ាងឆាប់រហ័សតម្រង់ទៅទិសខាងត្បូងឆ្ពោះទៅប្រទេសវៀតណាម និងទៅទិសខាងលិចឆ្ពោះទៅខេត្តព្រះសីហនុដែលបង្ហាញពីតួនាទីនៃបណ្តាញផ្លូវគមនាគមន៍ និងការបើកចំហរនៃសេដ្ឋកិច្ច។ មុខព្រួញទី៣ គឺឆ្ពោះទៅទិសខាងជើងតាមបណ្តោយបឹងទន្លេសាប អាស្រ័យដោយការជីកទំនប់កប់ស្រូវ។ នៅចន្លោះនៃមុខព្រួញទាំងនេះសំណង់អគារជាច្រើនបានគ្របដណ្តប់តំបន់ដីសើម និងហ៊ុមព័ទ្ធហេដ្ឋារចនាសម្ព័ន្ធ ដែលពីដំបូងឡើយជាគម្រោងសាងសង់ខ្សែក្រវ៉ាត់ក្រុង។
ជារួម ភ្នំពេញកំពុងត្រូវបានអភិវឌ្ឍក្នុងរាងជារង្វង់តាមបណ្តាយច្រាំងខាងស្តាំទន្លេសាប។ នៅច្រាំងខាងឆ្វេងទន្លេសាបភ្នំពេញត្រូវបានភ្ជាប់ជាមួយនឹងតំបន់ព្រែកលៀបដែលកាន់តែមានភាពងាយស្រួលបន្ទាប់ពីសាងសង់ស្ពានជ្រោយចង្វារបន្ថែមមួយទៀត ក៏ប៉ុន្តែពុំសូវមានសំណង់អគារច្រើននៅឡើយទេ ពីព្រោះពុំមានស្ពានឆ្លងកាត់ទន្លេមេគង្គ។ ការឆ្លងកាត់ដោយនាវាចម្លងដែលកាន់តែមានលក្ខណៈប្រសើរឡើងបានជំរុញឲ្យអ្នករស់នៅក្នុងទីក្រុងសាងសង់ផ្ទះស្នាក់នៅ ឬផ្ទះសម្រាកកម្សាន្តនៅតំបន់អរិយក្សត្រ ក៏ប៉ុន្តែការអភិវឌ្ឍនៅតែមានឧបសគ្គ ទោះបីមានការកែលម្អបណ្តាញតភា្ជប់ដោយសាឡាងក៏ដោយ។
ទីក្រុងភ្នំពេញដែលអភិវឌ្ឍឡើងនៅលើច្រាំងម្ខាងនៃទន្លេ កំពុងតែប្រឈមនឹងបញ្ហានានាដូចជាទីក្រុងដទៃទៀត (ទីក្រុងបាងកក)ដោយសារនគរូបនីយកម្មមានការវិវត្តលឿន ការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលបណ្តាលមានបញ្ហាដូចជា៖ កង្វះសួនឧទ្យាន ការកកស្ទះចរចរាណ៍ ការបំពុលខ្យល់ និងទឹក ការគ្រប់គ្រងកាកសំណល់ និងប្រព័ន្ធលូ។
ដើម្បីកាត់បន្ថយភាពកកស្ទះនៅក្នុងទីក្រុង សាលាក្រុងលើកទឹកចិត្តឲ្យវិស័យឯកជនធ្វើការអភិវឌ្ឍទីក្រុងរណបបុរី ព្រមទាំងនៅកោះផងដែរ។ គំរូនៃការអភិវឌ្ឍដោយវិស័យឯកជន (ដែលបង្កើតឲ្យមានសំណង់បុរី ឬខុនដូ ហ៊ុមព័ទ្ធដោយរបងបិទជិត និងកាត់បន្ថយនូវភាពលាយឡំគ្នានៃក្រុមសង្គម ប៉ុន្តែសំណង់ទាំងនោះ មានស្តង់ដាររៀបចំក្រុងស្របតាមកម្រិតជីវភាពធូរធារ និងមធ្យម និងជនបរទេសកាន់តែច្រើន៕