ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal Co, Ltd (KFA) បានទទួលពានរង្វាន់កិត្តិយសអន្តរជាតិឆ្នាំ២០១៧ នៅទីក្រុងឡុងដ៏ចក្រភពអង់គ្លេស កាលពីចុងសប្តាហ៍នេះ។
ក្រុមហ៊ុន Khmer Foundation Appraisals Co., Ltd-KFA មានការប្តេជ្ញាចិត្តខ្ពស់ ចេញផ្សាយជាសាធារណៈនៃវប្បធម៌គុណភាពនេះ (Quality Culture) ដល់បុគ្គលិក អ្នកផ្គត់ផ្គង់សម្ភារៈដល់អតិថិជន និងសហគមន៍ ដែលបានគាំទ្រដោយ QC 100 Total Quality Management Model។
អ្វីដែលនាំឲ្យមានសមិទ្ឋិផលដ៏អស្ចារ្យនេះ ដោយសារ KFA គោរពនូវគោលការណ៍មួយចំនួនដូចជា ទី១គុណភាព គឺជាហេតុផលមួយនៃការអោយតម្លៃការសម្បាយចិត្តអតិថិជន និងទទួលយកលទ្ធផលអាជីវកម្មជាវិជ្ជមាន ទី២ជួបជាមួយកម្រិតគុណភាពបានបង្កើត ក្នុងក្រុមហ៊ុនដោយយោងជាមួយនឹងពិន្ទុកគុណភាព QC ១០០ ទី៣ លើកទឹកចិត្តការចូលរួម និងធ្វើការជាគូក្នុងការសម្រេចចិត្ត ទី៤ មានភាពសប្បាយរីករីយ ចំពោះតម្រូវការអតិថិជនរបស់យើង និងការរំពឹងទុករបស់ពួកគេ។
ទី៥ ផ្តល់ធនធានមនុស្ស ទាំងបច្ចេកទេស និង សេដ្ឋកិច្ច ដើម្បីបន្តសម្រេចបាននូវការរីកចម្រើន និង ការគោរពចំពោះបរិស្ថាន ទី៦ គ្រប់គ្រងធនធានមនុស្សក្នុងក្រុមហ៊ុនរបស់យើង អោយទទួលបានសក្កាដានុពលកម្រិតខ្ពស់ និងទី៧ ធ្វើអោយបុគ្គលិកយល់ដឹងពីសារៈសំខាន់នៃការតាំងចិត្តលើសកម្មភាពមុខងារផលប្រយោជន៍ និងទទួលបានលទ្ធផលអាជីវកម្មដល្អ។
ការសម្រេចនូវគោលការណ៍ទាំង ៧ របស់ក្រុមហ៊ុន Khmer Foundation Appraisal Co., Ltd (KFA) នឹងជំរុញអោយមានការរីកចម្រើន ដល់អតិថិជន អ្នកផ្គត់ផ្គង់ ព្រមទាំងគ្រប់បុគ្គលទាំងអស់ ដែលចូលរួមបង្កើតក្រុមហ៊ុនមួយនេះឡើង។ ជាមួយនឹងសក្ខីភាពនៃការទទួលបានពានរង្វាន់លំដាប់ពិភពលោកនាទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសខាងលើនេះ លោកឧកញ៉ា នួន រិទ្ធី ក៏ដូចជាស្ថាបនិក និងបុគ្គលិកទាំងអស់បានបង្ហាញពីក្ដីរីករាយ ព្រមទាំងមានមោទនភាពជាមួយនឹងសមិទ្ធផលដែលសម្រេចបានកន្លងមកជាខ្លាំង។
លោកឧកញ៉ា នួន រិទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមានសេចក្តីរីករាយឥតឧបមារួមជាមួយនឹងមោទនភាពចំពោះរូបខ្ញុំផ្ទាល់នឹងយុវជនខ្មែរយើងដទៃទៀតដែលតែងនាំយកមកនូវកិត្តិយស និងកិត្តិស័ព្ទជូនដល់ក្រុមគ្រួរសារក៏ដូចប្រទេសជាតិទាំងមូល។ ខ្ញុំច្បាស់ថា ការទទួលបានពាននេះគឺកើតដោយសារការចូលរួមគាំទ្រំពីសំណាក់អតិថិជន ការខិតខំប្រឹងប្រែងរបស់បុគ្គិលិកគ្រប់ជាន់ថ្នាក់ តែជាពិសេសស្ថិរភាពសេដ្ឋកិច្ច ដែលរក្សាកំណើន GDP 7% ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោហ៊ុន សែន ជំរុញឲ្យមានភាពរីកចំរើនលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យអចនលវត្ថុត្រូវបានរាប់បញ្ចូលជាផ្នែកមួយយ៉ាងសំខាន់ផងដែរ។ បើគ្មានសុខសន្តិភាពដូចសព្វថ្ងៃទេនោះ ម្ល៉េះរូបខ្ញុំក៏មិនមានឱកាសបញ្ចេញសមត្ថភាពដើម្បីមកទទួលពានរង្វាន់អន្តរជាតិនេះដែរ។ កត្តាដែលនៅពីក្រោយភាពជោគជ័យរបស់ខ្ញុំគឺជាការតស៊ូ ព្យាយាម ស្មោះត្រង់។ យើងបានបង្កើតទស្សនៈឲ្យត្រូវជារបត់នយោបាយជាតិ និងអន្តរជាតិពេលដែលមានទស្សនៈល្អហើយ យើងត្រូវការគោលការណ៍ និងបេសកកម្មរបស់យើងឲ្យរហ័សជាងទស្សនៈដែលបានដាក់ជាយុទ្ធសាស្ត្រ នោះទើបយើងទទួលបានលទ្ធផលល្អដែលចង់បាន។ ហើយចំណុចខាងលើក៏ទាមទារឲ្យមានការគាំទ្រដំបូងបំផុតគឺក្រុមគ្រួរសារ។ ការគាំទ្រយុទ្ធសាស្ត្រក្រុមហ៊ុនពីសំណាក់បុគ្គលិកគ្រប់ជាន់ថ្នាក់ ទើបក្រុមហ៊ុនអាចនឹងផ្តល់សេវាជូនទៅអតិថិជន ហើយចុងក្រោយដែលយើងខ្វះមិនបានគឺអតិថិជន គាត់ជាអ្នកផ្គត់ផ្គង់ផ្នែកហិរញវត្ថុដើម្បីឲ្យយើងបានដំណើរការទៅមុខ និងរលូន»៕