Hot line: +855 (0)99 283 388
● You are in: Media > Detail News
កត្តា​​អ្វី​ខ្លះ​ជំរុញ​ឲ្យ​ឧកញ៉ា នួន រិទ្ធី ទទួល​ពានរង្វាន់​ជា​អ្នក​ដឹកនាំ​ដ៏​ពូកែ​ពី​ចក្រភព​អង់គ្លេស?
Date: 2017-11-27

ក្រុមហ៊ុនបម្រើសេវាកម្មអចលនទ្រព្យដ៏ធំមូយរបស់ខ្មែរ ដែលមានឈ្មោះថា ខ្មែរ ហ្វោនដេសិន អឹព្រេហ្សល (KFA) ទួលបានពានរង្វាន់ ភាពជាអ្នកដឹកនាំដ៏ពូកែ គុណភាពនៃការច្នៃប្រឌិត និង ឧត្តមភាព នៃ ការគ្រប់គ្រងពាណិជ្ជកម្មដ៏ល្អប្រសើរ ពី​ទីក្រុងឡុងដ៏ នៃ ចក្រ ភព អង់គ្លេស។ នេះគឺជាក្រុមហ៊ុនមួយទៀតហើយ ក្នុងចំណោម​ក្រុមហ៊ុន​ធំៗ​ល្បីៗ​ជា​ច្រើន​ទៀត​របស់​កម្ពុជា ដែល​ទទួល​បាន​ពាន​រង្វាន់ភាពជាអ្នកដឹកនាំឆ្នើម និង ឧត្តមភាពនៃការគ្រប់គ្រងជំនួញបានល្អ ពីទីក្រុងឡុងដ៏ នៃ​ប្រទេសអង់គ្លេស។

ក្រមហ៊ុន​ Khmer Foundation Appraisals (KFA) ត្រូវបានក្រុមហ៊ុន BID គ្រុប គឺជាក្រុមហ៊ុនដែលមានបទពិសោធន៍ជាង ៣០ឆ្នាំនៅក្នុង វិស័យ ឧស្សាហកម្ម ស្ថាបត្យកម្ម និង សំណង់ដ៏ធំជាងគេមួយនៅចក្រភពអង់គ្លេស និង គណៈកម្មាធិការវាយតម្លៃស្តង់ដារអន្តរជាតិ IQC បានសម្រេច​ចិត្ត ផ្តល់ ពាន រង្វាន់ ដល់ ក្រុមហ៊ុន KFA នេះ ដោយសារតែបានសិក្សាវាយតម្លៃទៅលើ បីចំណុចធំៗសំខាន់ៗមានដូចជា ទី១ ការផ្តល់ នូវ គុណប្រយោជន៍ ល្អប្រសើរ ទី២ ការផ្តល់ នូវ ផលល្អគួរជាទីគាប់ចិត្ត សម្រាប់អតិថិជន និង ការផ្តល់គុណតម្លៃ នៃគុណភាព និង ស្នាដៃល្អៗដែលបានសម្រេច សម្រាប់សង្គម និង វប្បធម៌។ និង មាន ចំណុចសំខាន់ៗតូចៗចំនួន ៧ ផ្សេងទៀត។

លោក​ឧកញ៉ា វ័យក្មេង ​នួន រិទ្ធី ដែលជាអគ្គនាយក ក្រុមហ៊ុន​ ខ្មែរ ហ្វោនដេសិន អឹព្រេហ្សល (KFA) បានប្រាប់សារព័ត៌មានអេឡិចត្រូនិច ខេមបូណូមីស ពីទីក្រុងឡុងដ៏នៃចក្រភពអង់គ្លេសក្នុងអំឡុងពេលលោកទៅទទួលពានរង្វាន់នៅទីនោះថា កត្តាដែលនៅពីក្រោយខ្នងនៃភាពជោគជ័យ របស់លោកឧកញ៉ា  គឺ ជាការតស៊ូ ព្យាយាម ស្មោះត្រង់ ជាមួយនឹងដៃគូរពាណិជ្ជកម្ម និង អតិថិជន។

 

លោក​ឧកញ៉ា​ បាន​សង្កត់​ធ្ងន់​ថា អ្វីដែល រឹតតែ​មិន​អាច​រីក​ចម្រើន​ធំធាត់ និង ជោគជ័យ​បាន​នោះ​ទេ បើ​សិន​ជា​មិន​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​ធ្វើការ​ដោយ​ស្មោះ​ស្ម័គ្រ ពី​សំណាក់​បុគ្គលិក​ជំនាញ​របស់​លោក​នោះ។ ដូច្នេះ ពួកគេ​គឺ​ជា​សរសៃ​ឈាម​នៃ​ក្រុមហ៊ុន ដែល​ធ្វើ​ឲ្យ​ដំណើរ​អាជីវកម្ម​រីក​លូត​លាស់​ទៅ​មុខ​ជានិច្ច។លោក​ឧកញ៉ា​តែង​ចាត់​ទុក​បុគ្គលិក​របស់​ខ្ញុំ​ជា​ដៃ​សហការ​គ្នា​ដ៏​ល្អ មិន​មែន​ថៅកែ​និង​កម្មករ យើង​ប្រើ​ចំណេះ​ជំនាញ​ក្នុង​ដឹកនាំ​បំពេញ​ចំណុច​ចន្លោះ​ប្រហោង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ហើយ​លោក​តែងតែ​ចាត់​ទុក​ខ្លួន​ឯង ជា​បុគ្គលិក​សកម្ម​ដែល​បម្រើ​ការងារ​ឲ្យ​អតិថិជន​គ្រប់​កាលៈទេសៈ​ទាំង​អស់។

លោក​ឧកញ៉ានួន រិទ្ធី បានអះអាងយ៉ាងដូច្នេះថា ៖ យើងបានបង្កើតទស្សនៈឲ្យត្រូវនឹងរបត់នយោបាយជាតិ និង អន្តរជាតិ ពេលយើងមានទស្សនៈល្អហើយ យើងត្រូវមានគោលការណ៏នឹងបេសកម្មរបស់យើងឲ្យឆាប់ រហ័សជាងទស្សនៈរបស់យើង ដែល បាន ដាក់ ជា យុទ្ធសាស្រ្ត នោះ ទើប យើង ទទួល បាន លទ្ធផលល្អដែលចង់បាន។

លោកឧកញ៉ា បន្តទៀតថា ចំណុចទំាងអស់ខាងលើនេះក៏ទាមទារឲ្យមានការគាំទ្រដំបូងបំផុតគឺក្រុមគ្រួរសារ ការគាំទ្រយុទ្ធសាស្រ្ត ពី សំណាក់ បុគ្គលិក គ្រប់ ជាន់ថ្នាក់ ទើបក្រុមហ៊ុនយើងអាចផ្តល់សេវាកម្មជូនទៅអតិថិជន ហើយចុងក្រោយ អ្វីដែលយើងមិនអាចខ្វះបាន គឺអតិថិជន ពីព្រោះ អតិថិជន ពួក គាត់ គឺជា អ្នកផ្តល់នូវផ្នែកហិរញវត្ថុដើម្បីឲ្យយើងបានដំណើរការបាន។

លោកឧកញ៉ា នួន រិទ្ធី បានបន្តថា លោកពិតជាមានសេចក្តីរីករាយឥតឧបមាជាមួយនឹងមោទនភាពចំពោះខ្លួនឯងផ្ទាល់ នឹងយុវជនខ្មែរដទៃទៀត ដែល តែង តែនាំយកមកនូវកិត្តិយសនឹងកិត្តិស័ព្ទ ជូនដល់ក្រុមគ្រួសារ ក៏ដូចប្រទេសជាតិ ។

លោកឧកញ៉ា បញ្ជាក់ថា ៖«ខ្ញុំច្បាស់ថាការទទួលបានពានរង្វាន់នេះ គឺកើតចេញដោយសារការចូលរួមគាំទ្រ ពីសំណាក់អតិថិជន ការខិតខំ ប្រឹងប្រែង របស់ បុគ្គិលិកគ្រប់ជាន់ថ្នាក់។ ហើយជាពិសេសពិតជាមិនអាចខ្វះបាននោះទេ បើសិនជាប្រទេសជាតិខ្ញុំគ្មាន ស្ថិរភាពនយោបាយល្អសេដ្ឋកិច្ចល្អ ៧ភាគ រយ ជា រៀងរាល់ឆ្នាំ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិមាន ភាពរីកចម្រើន គ្រប់វិស័យ ក្នុងនោះ ក៏មានវិស័យអចលនវត្ថុ ត្រូវបានរាប់បញ្ចូលជាផ្នែកយ៉ាងសំខាន់ផងដែរ។ បើគ្មានសុខសន្តិភាពដូចសព្វថ្ងៃនេះទេ ម្ល៉េះរូបខ្ញុំ ក៏ មិន មាន ឪកាសបញ្ចេញបង្ហាញសមត្ថភាពដើម្បីមកទទួលពានរង្វាន់អន្តរជាតិនេះដែរ”។ 

ដើម្បី​ឲ្យ​ក្រុមហ៊ុន​មួយនេះ ​ដំណើរ​បាន​ដោយ​រលូន​ជោគជ័យ​ លោក​ឧកញ៉ា នួន រិទ្ធី បាន​បា្រប់​ឲ្យ​ដឹង​ថា ទី១ យើង​មាន​ធនធាន​មនុស្ស​ល្អ ទី​២ ហិរញ្ញ​វត្ថុ​សមរម្យ ទី៣ ត្រូវ​មាន​ភាព​ជា​អ្នក​គ្រប់គ្រង​ដឹកនាំ និង ទី៤ ទីផ្សារ បាន​ន័យ​ថា យើង​ត្រូវ​យល់​ដឹង​និង​ចេះ​កំណត់​គោលដៅ​ទីផ្សារ​ឲ្យ​បាន​ល្អ។ ដូច្នេះ ទាំង​បួន​នេះ យើង​ត្រូវតែ​យល់​ដឹង​ឲ្យ​ច្បាស់​ទើប​ធ្វើ​ឲ្យ​ដំណើរការ​អាជីវកម្ម​របស់​យើង​រឹងមាំ​យូរ​អង្វែង។

ផ្តើម​ចេញ​ពី​ភាព​មាន​បាន​នៅ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ លោក​ឧកញ៉ា នួន រិទ្ធី បាន​ពោល​ពាក្យ​យ៉ាង​ខ្លី​ថា អី្វ​កើត​ឡើង​ពី​ការ​តស៊ូ​អត់​ធ្មត់ សព្វ​គ្រប់​បែប​យ៉ាង រួមជាមួយ​នឹង​ភាព​ស្មោះត្រង់ ហើយ ​វា​មិន​មែន​កើត​ឡើង​ដោយសារ​ព្រេង​វាសនា ឬ​ចៃដន្យ ដេក​រង់ចាំ​ទេវតា​ផ្តល់​សំណាង​នោះ​ទេ។

 

Source From: https://cambonomist.com
Share
Our Partners